ក្រុងសិង្ហបុរីៈ ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines (SIA) នឹងប្រកាសពីជើងហោះហើរប្រចាំថ្ងៃទី៦របស់ខ្លួនរវាងប្រទេស សិង្ហបុរី និងទីក្រុង បាងកក នៅខែមីនា ខាងមុខនេះ ដើម្បីទាញយកប្រយោជន៍ពីតម្រូវការធ្វើដំណើរតាមផ្លូវអាកាសកាន់តែខ្ពស់។
សេវាហោះហើរបន្ថែមនេះ នឹងបង្កើនសមត្ថភាពរបស់ក្រុមហ៊ុនអាកាសចរណ៍មួយនេះលើផ្លូវហោះហើរដែលមានប្រជាប្រិយភាពជិត ២ ពាន់កន្លែងក្នុងមួយសប្តាហ៍។
យន្តហោះម៉ូដែល Airbus A330-300 នឹងត្រូវប្រើប្រាស់សម្រាប់ជើងហោះហើរនេះ។ ប្រភេទយន្តហោះខ្នាតធំមួយក្នុងចំណោមប្រភេទយន្តហោះខ្នាតធំពីរ បានប្រតិបត្តិការហោះហើរលើផ្លូវនេះរួចទៅហើយ។ ប្រភេទយន្តហោះផ្សេងទៀតគឺយន្តហោះម៉ូដែល Boeing 777-200។
ជើងហោះហើរ SQ982 នឹងចាកចេញពីប្រទេសសិង្ហបុរីនៅម៉ោង ៥ និង៣៥នាទីល្ងាចម៉ោងក្នុងស្រុក មកដល់ទីក្រុងបាងកកនៅម៉ោង៥ល្ងាច ទន្ទឹមនឹងនោះដែរជើងហោះហើរត្រឡប់ទៅវិញគឺជើងហោះហើរ SQ983 នឹងចាកចេញពីទីក្រុងបាងកកនៅម៉ោង ៨ និង៥នាទីយប់ ទៅដល់ប្រទេសសិង្ហបុរីនៅម៉ោង ១១ និង ៣០ នាទីយប់ម៉ោងក្នុងស្រុក។
ទីក្រុង Duesseldorf ប្រទេស អាល្លឺម៉ង់ នឹងក្លាយជាទិសដៅហោះហើរថ្មីបំផុតរបស់ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសសិង្ហបុរី SIA នៅថ្ងៃទី ២១ ខែ កក្កដា ឆ្នាំក្រោយនេះ ដោយមានជើងហោះហើរ ៣ ជើងក្នុងមួយសប្តាហ៍ដោយប្រើប្រាស់យន្តហោះម៉ូដែល Airbus A350-900 ថ្មីទាំងអស់៕ BP


