កីឡាករ ឈឿន ឆៃដែន (ស្តាំទី២) និងឈាន ហុង (ឆ្វេង) ឡើងទទួលរង្វាន់លេខ១ និងលេខ២កាលពីថ្ងៃសៅរ៍ ភ្នំពេញៈ ទី​បញ្ចប់​នៃ​ការ​ប្រកួត​៥​ទឹក​បាន​រក​ឃើញ​អ្នក​ឈ្នះ​ខ្សែ​ក្រវាត់​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ប្រចាំ​ឆ្នាំ​២០១៣​ទម្ងន់​៦០​គីឡូក្រាម​ហើយ ខណៈ​ដែល​កីឡាករ​ឈឿន ឆៃដែន មក​ពី​ក្លិប​គ្រុឌ​មាន​ជ័យ បាប​ទទួល​ជ័យ​ជម្នះ​ក្នុង​ការ​ប្រកួត​មួយ​ដ៏​តឹង​តែង និង​ជក់​ចិត្ត​បំផុត​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​នៅ​ស្ថានីយ​ទូរទស្សន៍​បាយ័ន​បឹង​ស្នោ​។ ចំណែក​កីឡាករ​ឈាន ហុង ដែល​បាន​រង​បរាជ័យ​នោះ បាន​សម្តែង​ការ​ខក​ចិត្ត​តាម​រយៈ​ការ​ស្រក់​ទឹក​ភ្នែក​មិន​ចង់​ទទួល​យក​លទ្ធផល​ឡើយ ក្រោយ​ពី​មាន​ទំនុក​ចិត្ត​ខ្លួន​ឯង​ថា រូប​គេ​ជា​អ្នក​ឈ្នះ​ប៉ុន្តែ​អ្វីៗ​មិន​អាច​ប្រែ​ប្រួល​តាម​ចិត្ត​របស់​អ្នក​ចាញ់​ឬ​អ្នក​តវ៉ា​របស់​ភាគី​ណា​ឡើយ ដោយ​ត្រូវ​តែ​គោរព​តាម​លទ្ធផល​ដែល​ច្បាប់ និង​លក្ខខណ្ឌ​នៃ​ការ​ប្រកួត​បាន​កំណត់​។ នៅ​ក្នុង​ជំនួប​ប្រកួត​៥…

កីឡាការិនី សូយ សុធា (ស្តាំ) បានចាប់ឱបប្រើជង្គង់ទៅលើកីឡាការិនី សុខ ស្រីតូច ក្នុងការប្រកួតនៅខេត្តព្រះសីហនុកាលពីថ្ងៃ៨មីនា ព្រះសីហនុៈ អ្នក​ប្រដាល់​ក្បាច់​បុរាណ​ខ្មែរ​ជា​ស្ត្រី​ចំនួន​៤​នាក់ មក​ពី​ក្លិប​ផ្សេងៗ​គ្នា​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ប្រកួត​នៅ​ខេត្ត​ព្រះសីហនុ​នា​រសៀល​នៃ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​៨​មីនា ឆ្នាំ​២០១៣ ដើម្បី​អបអរ​សាទរ​ក្នុង​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​នេះ ទិវា​កីឡា​និង​បរិស្ថាន និង​ទិវា​ស្រ្តី​និង​កីឡា​បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ផ្ទាល់​មក​ទស្សនា​យ៉ាង​ច្រើន​មាន​កោត​សរសើរ​ថា ជា​ការ​ប្រកួត​មាន​ការ​ទាក់​ទាញ​ជាង​បុរស​។ លោក​មៀម ស៊ីសារ៉ា ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​នៅ​ប្រទេស​បារាំង​ដែល​អញ្ជើញ​ទៅ​ចូល​រួម​ក្នុង​កម្មវិធី​ប្រកួត​នោះ​បាន​មាន​ប្រសាសន៍​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ថា​៖ «ខ្ញុំ​មិន​នឹក​ស្មាន​សោះ​ថា កីឡា​ប្រដាល់​របស់​ខ្មែរ​មាន​ស្ត្រី​ពូកែ​និង​ខ្លាំងៗ​បែប​នេះ​ឡើយ​។​មិន​តែ​ប៉ុណ្ណោះ​ក្បាច់​ប្រយុទ្ធ​របស់​កីឡា​ការិនី​ទាំង​២​គូ​មាន​ភាព​ស្វិត​ស្វាញ​និង​ប្រកួត​បាន​ល្អ​បំផុត​»​។ លោក​បាន​បន្ត​ថា​កម្រិត​ក្បាច់​គុន​ប៉ុណ្ណឹង គូ​បុរស​មិន​ទាក់​ទាញ​ល្អ​ដូច​ឡើយ​ហើយ​សូម្បី​តែ​ការ​ប្រកួត​គូ​បុរស​ដែល​ជា​គូ​ឯក​រវាង​កីឡាករ…

កីឡាករប្រេស៊ីល Aday Ton បានទាត់ចូលកញ្ចឹងក ឡុង សុភី នាការប្រកួត កាលពីថ្ងៃសៅរ៍ រូប ស្រេង ម៉េងស្រ៊ុន ភ្នំពេញ: អ្នក​ប្រដាល់​ល្បី​ឈ្មោះ​វ័យ​ក្មេង អ៊ុង វិរៈ បាន​សម្រេច​យ៉ាង​ជោគ​ជ័យ ចំពោះ​ការ​ឡើង​សង​សឹក​ទៅ​លើ​កីឡាករ​ប្រេស៊ីល Gustarvo ជំនួស​រៀម​ច្បង ឡៅ ស៊ីណាត នា​ការ​ប្រកួត​អន្តរជាតិ នៅ​លើ​សង្វៀន​ប៉ុស្តិ៍​លេខ​៣ កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​មក​នេះ រីឯ…

កីឡាករ មួង ទិត្យម៉ាណែត នៅក្នុងពិធីបំពាក់មេដាយ ភ្នំពេញ: ក្រុម​កីឡាករ កីឡា​ការិនី​មក​ពី​មន្ទីរ អប់រំ យុវជន និង​កីឡា​ខេត្ត​តាកែវ បាន​បង្កើត​នូវ​កំណត់​ត្រា​ដ៏​អស្ចារ្យ​មួយ តាម​រយៈ​ការ​ឈ្នះ​មេដាយ​មាស​នៅ​រាល់​ការ​ប្រកួត​លើ​វិញ្ញាសា​ក្រប​ខ័ណ្ឌ​យុវជន​អាយុ​ក្រោម​១៧​ឆ្នាំ នា​ការ​ប្រកួត​កីឡា​ប៉េតង់​ជ្រើស​រើស​ជើង​ឯក​ជាតិ​ប្រចាំ​ឆ្នាំ​២០១៣ ដែល​បាន​បញ្ចប់ កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍ ទី​៩ ខែ​កុម្ភៈ កន្លង​មក​នេះ។ ការ​ប្រកួត​នៅ​ឆ្នាំ​២០១៣​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឯកភាព​ជាមួយ​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា ដាក់​ឲ្យ​មាន​ការ​ប្រកួត​ក្រប​ខ័ណ្ឌ​យុវជន​អាយុ​ក្រោម​១៧​ឆ្នាំ​ជា​លើក​ដំបូង ដែល​មាន​៧​វិញ្ញាសា​បន្ថែម​ទៅ​លើ​ក្រប​ខ័ណ្ឌ​ក១…

Odion AnThony Obadin របស់ក្រោន បានព្យាយាមលោតតែតបាល់គេចចេញពីការរារាំងរបស់ វ៉ា បុត្រទ្រ័រ សម្រាប់ការប្រកួតកាលពីម្សិលមិញ ភ្នំពេញៈ ក្រុម​បាល់​ទាត់​ភ្នំពេញ​ក្រោន បាន​លត់​ក្រុម​ក្រសួង​ការពារ​ជាតិ ដើម្បី​ឡើង​ទៅ​ឈរ​នៅ​លេខ​រៀង​ទី​២​នៃ​តារាង​កិត្តិយស​នា​ការ​ប្រកួត​ដណ្តើម​ពាន​រង្វាន់​មិត្តហ្វូន​ខេមបូឌាន​លីក ប្រចាំ​ឆ្នាំ​២០១៣ បន្ទាប់​ពីក្រុម​ម្ចាស់​ជើង​ឯក​ចំការ​កៅស៊ូ​បឹង​កេត ហើយ​លទ្ធផល​នេះ បាន​រុញ​ច្រាន​ក្រុម​អគ្គ​ស្នងការ​នគរ​បាល​ជាតិ​(ប៉ូលិស) ឲ្យ​ទៅ​ឈរ​នៅ​លេខ​រៀង​ទី៤​វិញ​ម្តង។ ការ​ផ្លាស់​ប្តូរ​ទីតាំង​នេះ ដោយ​សារ​ក្រុម​ប៉ូលិស បាន​ត្រឹម​ស្មើ ១-១ ជាមួយ​ក្រុម​គិរីវង់​សុខ​សែន​ជ័យ នា​ការ​ប្រកួត​សប្តាហ៍​ទី​៥ កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​មក​នេះ។ ផ្ទុយ​ទៅ​វិញ…

(ពីឆ្វេងទៅស្តាំ) ប៊ុនទីង Heiner និងវីរ៉ូ ទទួលរង្វាន់ក្នុងការប្រកួតកាលពីថ្ងៃអាទិត្យម្សិលមិញ ព្រះសីហនុ: ក្រោយ​ពី​ពុំ​បាន​លទ្ធផល​ល្អ​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​រត់​ពាក់​កណ្តាល​ម៉ារ៉ាតុង​នៅ​ខេត្ត​សៀមរាប លើ​ចម្ងាយ​ផ្លូវ​ជាង​៧​គីឡូម៉ែត្រ​កាល​ពី​ចុង​ឆ្នាំ​មុន​នោះ​កីឡាករ​រត់​ប្រណាំង​ហែម ប៊ុន​ទីង បាន​ស្តារ​មុខ​មាត់​ឡើង​វិញ​ជា​ថ្មី​ដោយ​រូប​គេ​ទទួល​លទ្ធផល​គួរ​ឲ្យ​ស្ងើច​សរសើរ​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​រត់​ពាក់​កណ្ដាល​ម៉ារ៉ាតុង​នៅ​ខេត្ត​ព្រះសីហនុ​កាល​ពី​ថ្ងៃទី​១០ ខែ​មីនា​កន្លង​មក​នេះ​ទោះ​បើ​រូប​គេ​ទទួល​បាន​ត្រឹម​ចំណាត់​ថ្នាក់​ត្រឹម​លេខ​២​ក៏​ដោយ​។ ការ​រត់​ប្រណាំង​ពាក់​កណ្ដាល​ម៉ារ៉ាតុង​សម្រាប់​បុរស​លើ​ចម្ងាយ​ផ្លូវ​២១​គីឡូម៉ែត្រ​នេះ ចំណាត់​ថ្នាក់​លេខ​១​បាន​ទៅ​កីឡាករ​ជន​ជាតិ​អាល្លឺម៉ង់ Jaerg Heiner ដែល​រត់​ក្នុង​ថិរវេលា​១​ម៉ោង ១៤​នាទី និង​៣៥​វិនាទី។ ចំណាត់​ថ្នាក់​លេខ​២ បាន​ទៅ​កីឡាករ​កម្ពុជា​ហែម ប៊ុន​ទីង​ដែល​រត់​ក្នុង​ថិរវេលា​១​ម៉ោង ១៤​នាទី និង​៥៤​វិនាទី និង​បាន​ប្រើ​ថិរវេលា​ច្រើន​ជាង​តែ​៩វិនាទី​ប៉ុណ្ណោះ​។​ចំណែក​ឯ​ចំណាត់​ថ្នាក់​លេខ​៣​បាន​ទៅ​កីឡាករ​កម្ពុជា កីឡាករ​ម៉ា…

Tevez ផ្តួល​Barnsley ជាមួយ​នឹង​គ្រាប់​បាល់​បញ្ចូល​ទី​៣​គ្រាប់ នេះ​ជា​ការ​ចាប់​អារម្មណ៍​ទៅ​លើ​ការ​សរសេរ​រឿង​ទាក់​ទង​នឹង​កីឡាករ Carlos Tevez សម្រាប់​ទំព័រ​កីឡា ជាង​ព័ត៌មាន​ផ្សេងៗ ខណៈ​ដែល​រូប​គេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ចំនួន​បី​គ្រាប់ និង​បាន​ជួយ​ឲ្យ​មិត្ត​រួម​ក្រុម​រក​បាន​ពីរ​គ្រាប់​ផ្សេង​ទៀត​សម្រាប់​ក្រុម Manchester City ក្នុង​ពេល​ពួក​គេ​ទទួល​ជ័យ​ជម្នះ ៥-០ លើ​ក្រុម Barnsley ដើម្បី​នាំ​ឲ្យ​ពួក​គេ​ឈាន​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃ FA Cup ជា​លើក​ទី​២​ក្នុង​រយៈ​ពេល​បី​រដូវ​កាល​៕​ IS វេលស៍​រក្សា​ក្តី​សង្ឃឹម​នៃ​ការ​ការពារ​ពាន ក្រុម​ម្ចាស់​ការ​ពារ​តំណែង​ជើង​ឯក​វេលស៍ បាន​រក្សា​ក្តី​សង្ឃឹម​នៃ​ការ​ប្រជែង​ដណ្តើម​ពាន​នៅ​ក្នុង​ការ​ប្រកួត​ព្រឹត្តិ​ការណ៍​កីឡា​បាល់​ឱប Six…

សកម្មភាពប្រកួតរបស់កីឡាករ ឈឿន ឆៃដែន(ក្រហម) និង ឈាន ហុង នាជំនួបក្នុងពូលកន្លងមក ភ្នំពេញៈ អ្នក​លេង​ស្នៀត​កែង ឈាន ហុង នឹង​ប្រើ​ប្រាស់​បច្ចេក​ទេស​ដែល​កើត​ចេញ​ពី​ការ​ហ្វឹក​ហាត់ រួម​ជាមួយ​នឹង​ជំនឿ​ចិត្ត​របស់​ខ្លួន ដើម្បី​ឡើង​ទៅ​ជួប​គូ​ប្រកួត​ដ៏​ខ្លាំង ឈឿន ឆៃដែន សម្រាប់​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូ​ក្រាម ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ ដែល​នឹង​រៀប​ចំ​ឡើង នៅ​លើ​សង្វៀន​បាយ័ន​បឹង​ស្នោ នា​ថ្ងៃ​សៅរ៍ ទី​៩ ខែ​មីនា ខាង​មុខ​នេះ។…

ភ្នំពេញៈ បន្ទាប់​ពី​ឈ្នះ​មេដាយ​សំរឹទ្ធ នា​ការ​ប្រកួត​កីឡា​គុន​ដាវ​យុវជន​អាស៊ី​អាគ្នេយ៍ (South East Asian Fencing Junior & Cadet Championship) ប្រចាំ​ឆ្នាំ​២០១៣ កាល​ពី​ដើម​ខែ​កុម្ភៈ នៅ​ប្រទេស​ប្រ៊ុយណេ កន្លង​មក​នេះ កីឡា​គុន​ដាវ​កម្ពុជា បាន​បង្កើត​នូវ​កំណត់​ត្រា​ថ្មី​មួយ​នេះ គឺ​ការ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២៩​ថ្នាក់​អាស៊ី នៅ​ក្នុង​ការ​ប្រកួត​កីឡា​គុន​ដាវ​យុវជន​អាស៊ី ដែល​បាន​រៀប​ចំ​ឡើង នៅ​ទី​ក្រុង​បាងកក ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី​៤ ខែ​មីនា ថ្មីៗ​នេះ។…

អ្នកចាំទី ស៊ូ យ៉ាទី របស់ក្រសួងការពារជាតិ បានលោតចេញទៅសង្គ្រោះបាល់ចេញពីជើងខ្សែប្រយុទ្ធ គួច សុកុម្ភៈ របស់ភ្នំពេញក្រោន នៅក្នុងជំនួបលើកទី២ នាការប្រកួតកាលពីឆ្នាំ២០១២ កន្លងមកនេះ ​​ភ្នំពេញៈ ក្រុម​ម្ចាស់​ជើង​ឯក​ចំការ​កៅ​ស៊ូបឹង​កេត បាន​ឈរ​យ៉ាង​រឹង​មាំ នៅ​លើ​តំណែង​កំពូល​តារាង​នៃ​ការ​ប្រកួត​ពាន​រង្វាន់​មិត្ត​ហ្វូន​ខេមបូឌាន​លីក​ប្រចាំ​ឆ្នាំ​២០១៣ ហើយ​ក៏​មិន​មាន​ក្រុម​ណា​មួយ​អាច​ប្រជែង​យក​តំណែង​មួយ​នេះ​បាន​នោះ​ដែរ បើ​ទោះ​ពី​ជា បឹងកេត ត្រូវ​ជួប​រឿង​ស៊យ សម្រាប់​ការ​ប្រកួត​លើក​ទី​៥ នៅ​ចុង​សប្តាហ៍​នេះ​ក៏​ដោយ​ ប៉ុន្តែ​ទី​តាំង​របស់​អគ្គ​ស្នង​ការ​នគរបាល​ជាតិ​(ប៉ូលិស) អាច​នឹង​មាន​ភាព​រង្គោះរង្គើ។ ការ​ធ្វើ​មិន​បាន​សម្រេច នា​គ្រាប់​បាល់​ពិន័យ​ចម្ងាយ​១១​ម៉ែត្រ…