ក្រុមហ៊ុន អេសស៊ីជី ខនគ្រីត រូហ្វ (ខេមបូឌា) ខូ អិលធីឌី (SCG Concrete Roof (Cambodia) Co., Ltd) ដែលជាសម័្ពន្ធមួយរបស់ក្រុមហ៊ុន អេសស៊ីជី មកពីប្រទេសថៃក្នុងការផ្គត់ផ្គង់ស៊ីម៉ងត៍ និងសម្ភារសំណង់បានឧបត្ថម្ភបង់អង្គុយចំនួន១០០បង់ ដល់វិទ្យាល័យចំនួន២០ក្នុងរាជធានីភ្នំពេញរួមមាន វិទ្យាល័យហ៊ុនសែនភ្នំពេញថ្មី វិទ្យាល័យឥន្ទ្រទេវី វិទ្យាល័យជាស៊ីមឈូកវ៉ា វិទ្យាល័យទួលប្រាសាទ សែនសុខ វិទ្យាល័យទួលស្វាយព្រៃ វិទ្យាល័យជា ស៊ីមសាមគ្គី វិទ្យាល័យហ៊ុនសែនជម្ពូវ័ន វិទ្យាល័យ បាក់ទូក វិទ្យាល័យជាស៊ីមបឹងកេងកង វិទ្យាល័យ វត្តកោះ វិទ្យាល័យអនុវត្ត វិទ្យាល័យព្រះស៊ីសុវត្ថិ វិទ្យាល័យបឹងត្របែក វិទ្យាល័យទួលទំពូង វិទ្យាល័យហ៊ុន សែនប៊ុនរ៉ានីផ្សារដើមថ្កូវ វិទ្យាល័យច្បារអំពៅ វិទ្យាល័យព្រែកលៀប វិទ្យាល័យឫស្សីកែវ វិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីវត្តភ្នំ និងវិទ្យាល័យជាស៊ីមជ្រោយចង្វារ។ ការឧបត្ថម្ភបង់អង្គុយរហូតដល់ទៅ១០០បង់នាពេលនេះគឺដើម្បីជួយលើកកម្ពស់សោភណភាព និងបរិស្ថាននៅតាមសាលានីមួយៗ និងដើម្បីបង្កើតភាពងាយស្រួលដល់ប្អូនៗសិស្សានុសិស្សអង្គុយពិភាក្សាគ្នាអំពីកិច្ចការសាលា និងមេរៀនផ្សេងៗ៕ រូបថត សហការី