កាលពីសប្តាហ៍មុនសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាបានរៀបចំកម្មវិធីប្រគល់ពានរង្វាន់ខាងផ្នែកផ្សព្វផ្សាយប្រចាំឆ្នាំ២០១៤ ហើយនេះជាលើកទី២ដែលសាកលវិទ្យាល័យរៀបចំកម្មវិធីនេះឡើង។ ពានរង្វាន់សម្រាប់អ្នកឈ្នះត្រូវបាន ជ្រើសរើសដោយគណៈកម្មការមកពីតំណាងពាណិជ្ជកម្មនានាក្នុងប្រទេសកម្ពុជា ជាអ្នករើសក្រុមនិសិ្សតដែលសិក្សាផ្នែក designed advertisements។ ក្នុងកម្មវិធីនេះដែរមានការបញ្ចេញក្បាច់រាំពីលោក Harry Kim និងការសម្ដែងជាច្រើនទៀត បន្ទាប់មកមានការប្រកាសពីអ្នកឈ្នះពានរង្វាន់ Advertising Award 2014 ៕ រូបថត ឈឹម ស្រីនាង