ត្រូវបានបំផុសគំនិតដោយរបៀបរស់នៅបែបចម្រុះ បារ៍ដែលមានរចនាប័ទ្មស្រដៀងនៅទីក្រុង ប៉ារីស នាដើមសតវត្សរ៍ទី ២០២០ គឺជាកន្លែងដ៏ទាន់សម័យសម្រាប់ការជួបជុំគ្នា និងបន្ធូរអារម្មណ៍ជាមួយភេសជ្ជៈដ៏ស្រស់ស្រាយ។ ត្រូវបានដាក់ឈ្មោះជាបារ៍ក្រោមដីដំបូងគេ នៅទីក្រុងភ្នំពេញ, បារ៍ Metropole Underground គឺជាការបន្ថែមថ្មីបំផុតនៃទិដ្ឋភាពពេលរាត្រីក្នុងរាជធានីភ្នំពេញ។
បារ៍ដ៏ប្រណីតនេះត្រូវបានរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យករ SCDA ដ៏ល្បីល្បាញ ដោយផ្ទៃខាងក្នុងមានភាពទាក់ទាញ ដែលធ្វើឱ្យវាក្លាយជាបារ៍ដ៏ល្អឥតខ្ចោះនៅចំកណ្តាលទីក្រុង។
មានទីតាំងស្ថិតនៅបន្ទប់ក្រោមដីនៃសណ្ឋាគារ Hyatt Regency Phnom Penh បារ៍ដ៏ទំនើបនេះផ្តល់ជូននូវសេវាកម្មភេសជ្ជៈដ៏សម្បូរបែប ដែលមានដូចជាស្រាបៀរ ស្រាបៀរ crafted និងសុរារសជាតិឈ្ងុយឆ្ងាញ់ជាច្រើនទៀត។ មានបរិយាកាសដ៏ល្អឥតខ្ចោះជាមួយនឹងការកម្សាន្តពេលរាត្រីដ៏រស់រវើក ដែលរួមបញ្ចូលរវាងក្រុមតន្ត្រី និងការសម្តែងរបស់ឌីជេល្បីៗ បារ៍ Metropole Underground បានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់នូវភាពសប្បាយរីករាយដ៏អស្ទារ្យ និងការកម្សាន្តពេលរាត្រីដែលមិនអាចបំភ្លេចបាន។ ចាប់បើកពីថ្ងៃព្រហស្បតិ៍ រហូតដល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ៧ យប់តទៅ ខណៈ DJ ពិសេសនឹងមកសម្តែងជាប្រចាំខែ ដែលធ្វើឱ្យបរិយាកាសកាន់តែមានភាពរស់រវើក៕ រូបថត សហការី