បុគ្គលិកពេទ្យកម្ពុជាចំនួន ៣២ នាក់បានបញ្ចប់វគ្គបណ្តុះបណ្តាលមូលដ្ឋានលើកទី២ នៃការយល់ដឹងពីពិការភាព ដោយរួមមានការថែទាំសុខភាព។
មជ្ឈមណ្ឌលនិតិសម្បទាជាតិកូរ៉េ (RI Korea) បានចាប់ផ្តើម «ការពង្រឹង និងបង្កើនការយល់ដឹងឱ្យកាន់តែទូលំទូលាយ ទៅលើគម្រោងសេវាកម្មសុខភាពជនពិការដែលជាគម្រោងរបស់ឣង្គការ KOICA ចាប់តាំងពីខែកក្កដា ឆ្នាំ ២០២០ ក្នុងប្រទេសកម្ពុជា។ ការបណ្តុះបណ្តាលមូលដ្ឋានលើកទី១ របស់ពួកយើងត្រូវបានចូលរួមនិងបញ្ចប់វគ្គសិក្សា ដោយក្រុមគ្រូពេទ្យមន្ទីរពេទ្យកុមារជាតិ (NPH) នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលថ្មី ក្នុងមន្ទីរពេទ្យកុមារជាតិ (NPH) នៅដើមឆ្នាំនេះ។ ប៉ុន្តែ ដោយសារវិបត្តិជំងឺរាតត្បាតកូវីដ១៩ រដ្ឋាភិបាលកម្ពុជា បានកំណត់ចំនួនប្រជាពលរដ្ឋសម្រាប់ការជួបជុំ ឬកម្មវិធីផ្សេងៗនៅក្នុងសហគមន៍។
ដូច្នេះ វគ្គសិក្សាទាំងអស់ត្រូវបានសិក្សាតាមរយ:ឣនឡាញ។ ហើយវគ្គទី២ បានប្រព្រឹត្តទៅតាមវិធីផ្សេងគ្នា បើធៀបនឹងវគ្គមុន។ ដោយសារភាពនឿយហត់ពីជំងឺកូវីដ១៩ ជាមួយនិងការងារចាក់វ៉ាក់សាំង បានធ្វើឱ្យក្រុមគ្រូពេទ្យកម្ពុជា ប្រឹងប្រែងបំពេញការងារពួកគេយ៉ាងសកម្ម។ សមាគមន៍របស់យើងបានកត់ត្រាវគ្គសិក្សាទាំងអស់ ហើយបកប្រែជាភាសាខ្មែរ បន្ទាប់មកបង្ហោះនៅលើយូធូប ដើម្បីឱ្យអ្នកចូលរួមអាចចូលទស្សនាបានគ្រប់ពេលដែលពួកគេចង់បាន។
សិក្ខាសាលាអនឡាញរបស់យើងក៏បានធ្វើការតាមដាននិងឣនុវត្តឡើងវិញ បន្ទាប់ពីអ្នកចូលរួមបានទស្សនាវីឌីអូរួច។ នេះគឺជាការកត្តាដ៏សំខាន់មួយដែលអាចឱ្យក្រុមគ្រូពេទ្យមានពេលវេលាសិក្សាផ្ទាល់ខ្លួនជំនួសឱ្យការសិក្សាជាច្រើនម៉ោង។ ផលវិជ្ជមាននៃវគ្គសិក្សានេះ គឺបានជ្រើសរើសសិក្ខាកាមដែលមកពីវិស័យផ្សេងៗគ្នា និងពីទីកន្លែងផ្សេងៗនៃប្រទេសកម្ពុជា។ ចំនួនអ្នកចូលរួមក៏កើនឡើងបើធៀបនឹងវគ្គមុន។ ក្រុមគ្រូពេទ្យកម្ពុជាចំនួន ៣៥នាក់ បានចូលរួមវគ្គបណ្តុះបណ្តាលនេះ ហើយ ៣២ នាក់បានបញ្ចប់វគ្គសិក្សាដោយជោគជ័យ។
សម្រាប់កម្មវិធីសិក្សានេះ ក៏ស្រដៀងទៅនឹងវគ្គមុនដែរ អនុប្រធាន Il-Young Lee នាយក Beom-Seok Lee (មជ្ឈមណ្ឌលស្តារនីតិសម្បទាជាតិកូរ៉េ) និងនាយក Yoon-Tae Kim (មន្ទីរពេទ្យស្តារនីតិសម្បទាកុមារ Nexon) បានចូលរួមជាសមាជិកក្រុមប្រឹក្សាអប់រំ។
ក្រុមគ្រូពេទ្យមកពី National Rehabilitation of Korea, Nexon Children''s Rehabilitation Center of Korea, National Transport Rehabilitation Hospital បានចូលរួមជាគ្រូបង្ហាត់។ ពួកគេបានណែនាំពីតម្លៃស្នូលនៃប្រព័ន្ធវិជ្ចសាស្រ្តនីតិសម្បទា និងផ្នែកលម្អិតនៃប្រធានបទ ដើម្បីបង្កើនការយល់ដឹងត្រឹមត្រូវអំពីពិការភាព និងការស្តារនីតិសម្បទា រួមជាមួយនឹងឱកាសនៃការចែករំលែកចំណេះដឹង។
សមិទ្ធផលនៃវគ្គសិក្សានេះ គឺពិតជាមានសារ:សំខាន់ណាស់។ សិក្ខាកាមទាំងអស់បានចូលរួមដោយក្តីរីករាយនិង យកចិត្តទុកដាក់ទៅលើវគ្គបណ្តុះបណ្តាលនេះ។ ភាពខុសគ្នារវាងវិស័យវិជ្ជសាស្ត្រកូរ៉េ និងកម្ពុជា បានជំរុញឱ្យសិក្ខាកាមទាំងអស់ អាចប្រើប្រាស់នូវជំនាញដែលបានពីអ្វីដែលពួកគេបានរៀនក្នុងវគ្គបណ្តុះបណ្តាលនេះ។ មិនត្រឹមតែការស្តារនីតិសម្បទាប៉ុណ្ណោះទេ ប្រព័ន្ធវេជ្ជសាស្រ្តក៏ទាក់ទាញការយកចិត្តទុកដាក់របស់ពួកគេផងដែរ ហើយនៅខែធ្នូ វគ្គបណ្តុះបណ្តាលកម្រិតខ្ពស់នឹងចាប់ផ្តើមដូចវគ្គមុនដែរ៕