បំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ មន្ទីរសម្រាកព្យាបាល អូរ៉េន ឃែនស័រ ដែលត្រូវបានសម្ពោធកាលពីថ្ងៃអង្គារកន្លងទៅផ្តល់ជូននូវជម្រើសមួយសម្រាប់អ្នកជំងឺដែលមិនអាចស្វែងរកការព្យាបាលនៅក្រៅប្រទេសបាន។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធមន្ទីរសម្រាកព្យាបាលមានកម្ពស់ ៤ ជាន់ មាន ៥០ គ្រែ ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ ៦ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ មន្ទីរសម្រាកព្យាបាល អូរ៉េន ឃែនស័រ មានឯកទេសព្យាបាលជំងឺមហារីក និងជំងឺឈាម ហើយមន្ទីរសម្រាកព្យាបាលដ៏ទំនើបមួយនេះបាននាំមកនូវបច្ចេកវិទ្យាព្យាបាលដ៏ទំនើបចុងក្រោយបំផុតមកពីអឺរ៉ុប និងសហរដ្ឋអាមេរិក៕ photos Hean Rangsey