សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រាកំពុងណែនាំប៊ូហ្វេស្ករសូកូឡាកម្ពុជាលើកដំបូង ដែលផ្តល់ជូននូវបទពិសោធដ៏រីករាយជាមួយនឹងជម្រើសស្ករសូកូឡាដ៏ឈ្ងុយឆ្ងាញ់ជាច្រើនជម្រើស និងច្រើនរសជាតិ។ សម្រាប់អ្នកចូលចិត្តស្ករសូកូឡាអាចទៅទទួលទានប៊ូហ្វេស្ករសូកូឡា Afternoon Tea “All About Chocolate” ដែលត្រូវបានរៀបចំដោយក្រុមអ្នកជំនាញខាងស្ករសូកូឡាដ៏មានទេពកោសល្យនឹងដឹកនាំដោយលោក Aymeric Bellet។ ប៊ូហ្វេស្ករសូកូឡានេះមានលក់រៀងរាល់ថ្ងៃចាប់ពីម៉ោង ២.៣០ រសៀលដល់ម៉ោង ៥ ល្ងាច៕ photos heng chivoan