ដើម្បីបំពេញតម្រូវការសេវាហិរញ្ញវត្ថុក្នុងការរស់នៅរបស់ប្រជាជនកម្ពុជា ជាពិសេស សម្រាប់បងប្អូន ដែលមានតម្រូវការសាច់ប្រាក់ជាបន្ទាន់ ធនាគារ ពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម .ក កាលពីខែវិច្ឆិកា ឆ្នាំ២០២១ បានបើកឱ្យដំណើរការនូវសេវាកម្មមួយឈ្មោះថា Chief Easy ដែលជាកម្មវិធីប្រាក់កម្ចីខ្នាតតូចតាមប្រព័ន្ធឌីជីថល ដែលអាចខ្ចីរហូតដល់ ១ ពាន់ដុល្លារ ដោយមិនបាច់មានទ្រព្យធានា។
បណ្ឌិត សឿង ម៉ូរ៉ារិទ្ធ ប្រធាននាយកប្រតិបត្តិ ធនាគារ ពាណិជ្ជ ឈីហ្វ បានបញ្ជាក់ថា ការបង្កើតឡើងនូវផលិតផលថ្មីនេះ គឺដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋកម្ពុជា អាចស្នើសុំកម្ចីឥណទានខា្នតតូចបំផុត រហ័ស និងមានសុវត្ថិភាព ពីធនាគារពាណិជ្ជ ឈីហ្វ ដោយប្រើពេលត្រឹមរយៈពេលតែ ១៥ នាទីប៉ុណ្ណោះ តាមរយៈទូរស័ព្ទដៃ ហើយមានអត្រាការប្រាក់ត្រឹមតែ១.៥% ក្នុងមួយខែ (សម្រាប់ការប្រាក់ថេរ) ពោលគឺស្របទៅតាមគោលការណ៍ធនាគារជាតិនៃកម្ពុជាបានកំណត់សម្រាប់ការប្រាក់កម្ចីនៅក្នុងប្រព័ន្ធធនាគារ វានឹងសម្រួលដល់អតិថិជនក្នុងការស្នើសុំកម្ចី បានគ្រប់កន្លែង គ្រប់ពេលវេលា មិនថានៅកន្លែងធ្វើការងារ នៅផ្ទះ ឬនៅកន្លែងណាក៏ដោយ គឺគ្រាន់តែមានកម្មវិធី App Chief Easy ក្នុងទូរស័ព្ទដៃរបស់លោកអ្នកជាការស្រេច។
កម្មវីធីផ្តល់ប្រាក់កម្ចីរហ័សនេះ អាចផ្តល់ប្រាក់កម្ចីបានរហូតដល់ ១០០០ ដុល្លារ ហើយប្រជាពលរដ្ឋទូទៅអាចស្នើសុំបានពីគ្រប់មជ្ឈដ្ឋាន មិនថាអាជីវករ សិស្ស និស្សិត និងបុគ្គលិកជាដើម។ ការស្នើសុំកម្ចីបែបឌីជីថលនេះ គឺពិតជាងាយស្រួលនិងរហ័សមែនទែន។
ដើម្បីអាចទទួលបានកម្ចីអនឡាញរហ័ស Chief Easy របស់ធនាគារពាណិជ្ជឈីហ្វ បងប្អូនអាចធ្វើការទាញយក (download) កម្មវិធី app Chief Easy ពីកម្មវិធី Play store និង App store ក្នុងទូរស័ព្ទដៃរបស់អ្នក រួចបងប្អូនអាចស្នើប្រាក់កម្ចីតាមទូរស័ព្ទដៃដោយធ្វើការបំពេញនូវព័ត៌មានផ្សេងៗដែលគេតម្រូវ ។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់សាខាធនាគារ ឈីហ្វ តាមរយៈ 089 900 878, 010 900 878, 097 9 900 878 Email: info@chiefbank.com.kh, Website: www.chiefbank.com.kh ៕