ក្រុមហ៊ុនភីហ្សាហាត់អន្តរជាតិ កាលពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២១ បានបើកសម្ពោធហាងភីហ្សាហាត់សាខាទី ៣ ដ៏ធំជាផ្លូវការរបស់ខ្លួន ដែលជាម៉ាកសញ្ញាអន្តរជាតិដ៏ល្បីលំដាប់ពិភពលោក ដែលមានអាសយដ្ឋានផ្ទះលេខ ១៥ ផ្លូវ៥៧ សង្កាត់បឹងកេងកង រាជធានីភ្នំពេញ ជាតំបន់ដែលមានតំបន់ប្រជុំជនដែលសម្បូរទៅដោយជនជាតិខ្មែរ និងបរទេសរស់នៅ និងការប្រកបអាជីវកម្មជាច្រើន បន្ទាប់ពីសាខាទី ១ នៅជិតផ្សារទួលទំពូង និងសាខាទី ២ កាល់ម៉ែត្រ ត្រូវបានបើកកាលពីដើមឆ្នាំ។ ពិធីសម្ពោធសាខាធ៏ធំនេះ ទទួលបានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តម កៅ កោសល អគ្គនាយកតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ាន សូរស័ក្កិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ហើយក៏ទទួលបានការចូលរួមពីលោកស្រី Higgins Lauren តំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា រួមនឹងថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។ អតិថិជនអាចធ្វើការកុម្ម៉ង់បានតាមរយៈគេហទំព័រ www.pizzahut.com.kh ឬទាញយកកម្មវិធី PizzaHut KH ឬទាក់ទងលេខទូរស័ព្ទ +855 23 890 890 ពេលនោះការកុម្ម៉ង់ភីហ្សារបស់លោកអ្នកនឹងត្រូវបានដឹកជញ្ជូនទៅដល់គេហដ្ឋាន ឬការិយាល័យភ្លាមៗ៕