ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍ និងបង្ហាញនូវការចែករំលែកចំពោះសង្គម ក៏ដូចជាការយកចិត្តទុកដាក់ទៅលើបញ្ហាជំងឺកូវីដ ១៩ នៅកម្ពុជាកាលពីថ្ងៃទី ២៤ ខែឆ្នូ ឆ្នាំ ២០២១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុង ហឹប ហ្វាយ នែន (ខេមបូឌា) ម.ក បាននាំយកនូវសម្ភារប្រើប្រាស់មួយចំនួន ដូចជាម៉ាស់ ចំនួន ៤ ៥០០ ម៉ាស់ អាល់កុលចំនួន ៤៥០ លីត្រ កៅអីចំនួន ៧៥ កៅអី និងថវិការមួយចំនួនដល់សាលាឃុំចំនួន ៥ ស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ។ ទោះបី ការផ្តល់ជូននេះហាក់បីដូចជាមិនមានចំនួនច្រើនក៏ដោយ ប៉ុន្តែវាក៏បានបង្ហាញថា ណុងហឹប ហ្វាយនែន មិនត្រឹមតែជាគ្រឹះស្ថានដែលផ្តល់សេវាកម្មប្រាក់កម្ចីប៉ុណ្ណោះទេ ប៉ុន្តែ ណុងហឹប តែងតែមានការចូលរួម និងរៀបចំសកម្មភាពសង្គម និងមនុស្សធម៌ផ្សេងៗ ថែមទាំងបានយកចិត្តទុកដាក់លើភាគីពាក់ពន្ធ័ទាំងអស់ ក៏ដូចជាសហគមន៍ទាំងមូលផងដែរ៕ photos SUPPLIED