ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២១ បានរៀបចំបើកសម្ពោធបន្ទប់ផ្សាយផ្ទាល់របស់ខ្លួនជាផ្លូវការ ដើម្បីផ្ដល់នូវចំណេះដឹងព័ត៌មានទីផ្សារ និងឱកាសវិនិយោគកាន់តែទូលំទូលាយ ក៏ដូចជាដើម្បីដាក់ដំណើរការវេទិកាដែលមានការអភិវឌ្ឍ និងការច្នៃប្រឌិតខ្ពស់សម្រាប់ការផ្សព្វផ្សាយអំពីទីផ្សារឧបករណ៍និស្សន្ទ ប្រកបដោយភាពងាយស្រួល ប្រសិទ្ធភាព និងទំនុកចិត្ត។ ម្យ៉ាងទៀត នេះក៏ជាវេទិកាមួយសម្រាប់ជួយសម្រួលដល់ការរៀបចំកម្មវិធីអប់រំនានាសម្រាប់ជាប្រយោជន៍ដល់សាធារណជន ដូចជាចែករំលែកចំណេះដឹងផ្នែកសេដ្ឋកិច្ច ចំណេះដឹងផ្នែកវិនិយោគ បទពិសោធជួញដូរ និងឱកាសការងារ ជាដើម។ កម្មវិធីនេះត្រូវបានផ្ដល់កិត្ដិយសចូលរួមពីនិយតករទីផ្សារ ដោយមានវត្ដមាន ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយតករមូលបត្រកម្ពុជា (ន.ម.ក) ព្រមទាំងថ្នាក់ដឹកនាំនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ជាច្រើនរូបទៀត៕ photos SUPPLIED