ភោជនីយដ្ឋាន សេវិនស៊ី ដែលជាភោជនីយដ្ឋានគ្រឿងសមុទ្រមួយមានភាពល្បីល្បាញនៅក្នុងរាជធានីភ្នំពេញបានរៀបចំបញ្ជីមុខម្ហូបពិសេសៗ ដើម្បីទទួលភ្ញៀវក្នុងឱកាសបុណ្យចូលឆ្នាំចិន។ ចុងភៅបានរៀបចំម្ហូបយ៉ាងសម្រិតសម្រាំង សម្រាប់ទទួលស្វាគមន៍ក្នុងឆ្នាំថ្មីប្រពៃណីចិនជូនដល់អតិថិជន ដែលមានដូចជា ត្រីហូបឆៅ Salmon Prosperity Salmon ” Lo Sang ឬ Yee Sang” រហូតដល់ម្ហូបបែបប្រពៃណី ដែលមានដូចជា ខកូនប៉ាហ៊ី ជាមួយឈ្លើងសមុទ្រ ខជើងជ្រួកជាមួយសណ្តែកចិន, មាសប្រាក់ពេញក្នុងផ្ទះ។ ក្រៅពីម្ហូបពិសេសក្នុងពិធីបុណ្យចូលឆ្នាំចិននេះភោជនីយដ្ឋានសេវិនស៊ីក៏បានរៀបចំមុខ ម្ហូបជាលក្ខណៈគ្រួសារដែលមានចាប់ពី ៨ ទៅ ១០ មុខដែលមានតម្លៃចាប់ពី ៤០៨ រហូតដល់ ១២៣៨ ដុល្លារ។ មុខម្ហូបពិសេស និងឈុតចូលឆ្នាំចិនមានលក់ចាប់ពីពេលនេះរហូតដល់ថ្ងៃទី ១៥ ខែកុម្ហៈ ឆ្នាំ ២០២២ សម្រាប់ការទទួលទានអាហារពេលថ្ងៃត្រង់ ឬដឹកជញ្ចូន ឬកុម្ម៉ង់ខ្ទប់។ មុខម្ហូបទាំងអស់នេះមានលក់នៅភោជនីយដ្ឋាន យ៉ី សាង សុធារស និង យ៉ី សាង ហ្គាឌិន ទូលគោក ព្រមទាំងភោជនីយដ្ឋាន សេវិនស៊ី ផងដែរ។