សិស្សានុសិស្សប្រហែល ៣ ០០០ នាក់ មកពីសាលារដ្ឋ និងឯកជនបានចូលរួមកម្មវិធី ប្រកួតប្រជែងគណិតវិទ្យាដ៏ធំបំផុតមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជាគឺកម្មវិធីប្រកួតប្រជែងគណិតវិទ្យាអង្គរ Angkor Math Competition 2021 ដែលរៀបចំដោយក្រុមហ៊ុន Bright Education Consultant។ សិស្សានុសិស្សជិត ៥០០ នាក់បានចូលរួមប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រ ដែលត្រូវធ្វើឡើងនៅសាលាអន្តរជាតិ Singapore Cambodia International Academy កាលពីថ្ងៃទី ១៥ ខែមករា ដែលត្រូវបានធ្វើឡើងដើម្បីជ្រើសរើសជំនាញគណិតវិទ្យាក្នុងចំណោមសិស្សពីថ្នាក់ទី ៥ ដល់ទី ១២។ សិស្សានុសិស្សមកពីសាលារដ្ឋចំនួន ១៣ និងស្ថាប័នឯកជនចំនួន ៩ បានចូលរួមក្នុងការប្រកួតប្រជែងនេះ។ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៨ ក្រុមហ៊ុន Bright Education Consultant បានរៀបចំព្រឹត្តិការណ៍នេះ ដើម្បីលើកទឹកចិត្តសិស្សឱ្យសិក្សា និងពូកែខាងមុខវិជ្ជាគណិតវិទ្យា និងការគិតត្រិះរិះពិចារណា (critical thinking)។ ក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយនាយកសាលាដែលមានសិស្សចូលរួមមានវត្តមានដើម្បីគាំទ្រ និងចែករង្វាន់ដល់ជយលាភី ខណៈសាកលវិទ្យាល័យផារ៉ាហ្គន បានផ្តល់អាហារូបករណ៍ដល់ជយលាភីកំពូលទាំង ១០ ដល់សិស្សទី ១១ និងទី ១២៕