និស្សិតកម្ពុជាចំនួន ៧ នាក់ដែលបានទទួលអាហារូបករណ៍ KNB (Developing Countries Partnership) ពីរដ្ឋាភិបាលឥណ្ឌូនេស៊ីសម្រាប់ឆ្នាំសិក្សា ២០២១ បានចាកចេញទៅកាន់រដ្ឋធានីនៃប្រទេសអាស៊ីអាគ្នេយ៍មួយនេះកាលពីថ្ងៃទី ២៨ ខែមករា។ និស្សិត ៦ នាក់នឹងសិក្សានៅសាលាបច្ចេកវិទ្យា Sepuluh November Institute of Technology ក្នុងទីក្រុង Surabaya ភាគខាងកើតរដ្ឋ Java ខណៈនិស្សិតម្នាក់ទៀតនឹងបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ State University of Surabaya។ និស្សិតថ្នាក់បរិញ្ញាបត្រចំនួន ៣ នាក់នឹងសិក្សាផ្នែកវិស្វកម្មអគ្គិសនី ២ រូបសិក្សាផ្នែកវិស្វកម្មមេកានិក និង ២ រូបទៀត សិក្សាស្ថិតិ (គណិតវិទ្យា) និងការសិក្សាសង្គម។ មន្ត្រីផ្នែកព័ត៌មានសង្គម និងវប្បធម៌នៃស្ថានទូតឥណ្ឌូនេស៊ីប្រចាំទីក្រុងភ្នំពេញ លោក Abdul Hakim បានជួបសំណេះសំណាលជាមួយនិស្សិតនៅមុនថ្ងៃចេញដំណើររបស់ពួកគេ។ និស្សិតទាំងនោះបានហោះទៅទីក្រុងហ្សាការតាតាមរយៈប្រទេសសិង្ហបុរី។ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានបង្កើតអាហារូបករណ៍នេះឡើង ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍ ជួយលើកកម្ពស់ធនធានមនុស្ស លើកកម្ពស់ការយល់ដឹងអំពីវប្បធម៌ និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដែលកំពុងរីកចម្រើន៕