នាពេលបច្ចុប្បន្នប្រទេសកម្ពុជាកំពុងមានការអភិវឌ្ឍទៅលើគ្រប់វិស័យក្នុងនោះផងដែរវិស័យរថយន្តបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជនទៅលើការដឹកជញ្ជូន និងការធ្វើដំណើរ។ ហើយក៏មានរថយន្តជាច្រើនប្រភេទកំពុងធ្វើចរាចរណ៍នៅលើដងវិថីដូចជា រថយន្តខ្នាតតូច ខ្នាតកណ្តាល ខ្នាតធំ រថយន្តប្រភេទ Pick Up រថយន្តប្រភេទអាជីវកម្ម និងជាពិសេសនោះគឺប្រភេទរថយន្ត SUV (Sub Urban Vehicle)។ បើយើងនិយាយអំពីទីផ្សាររថយន្តនៅកម្ពុជា រថយន្ត SUV កំពុងតែមានការប្រកួតប្រជែងយ៉ាងខ្លាំងទាំងរថយន្តដែលកំពុងនាំចូលមកពីសហរដ្ឋអាមេរិកប៉ែកអ៊ឺរ៉ុប និងអាស៊ី (ចិន ជប៉ុន និងកូរ៉េ)។
កាន់តែគួរឱ្យកត់សម្គាល់ទៀតនោះបើយើងក្រឡេកមើលទៅប្រទេសចិនជាប្រទេសដែលរីចម្រើនលើវិស័យឧស្សាហកម្មផ្នែករថយន្ត បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ពិភពលោកនូវការធ្វើសមាហរណកម្មលើរថយន្ត ទាំងរូបរាង គុណភាព និងបច្ចេកវិទ្យាជាមួយតម្លៃសមរម្យ ហើយបើយើងងាកមកមើលទៅតួរលេខរយៈពេល ១១ ខែក្នុងឆ្នាំ ២០២១ ក្រុមហ៊ុនដែលផលិតរថយន្តរបស់ប្រទេសចិនបាននាំចេញរថយន្តរហូតដល់ទៅ ១,៧៩ លានគ្រឿងទៅទីផ្សារជុំវិញពិភពលោក។
នៅក្នុងឆ្នាំ ២០២២ នេះដែរក្រុមហ៊ុន អ អឹម អេ (ខេមបូឌា) ម.ក បានធ្វើការនាំចូលនូវរថយន្តម៉ាក CHANGAN មកក្នុងទីផ្សារប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនកម្ពុជា ដោយផ្តល់ជូនដល់អតិថិជននូវរថយន្តដែលទំនើបស៊ីវិល័យជាមួយតម្លៃសមរម្យ។
គួរបញ្ចាក់ផងដែរថាក្រុមហ៊ុន អ អឹម អេ (ខេមបូឌា) ម.ក គឺជាក្រុមហ៊ុនធំមួយដែលនាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលម៉ាកល្បីៗជាច្រើនដែលក្នុងនោះរួមមាន រថយន្ត Ford រថយន្ត Jaguar និង Land Rover។ល។ ហើយទន្ទឹមនឹងនេះក្រុមហ៊ុន អ អឹម អេ ក៏បានបង្កើតរោងចក្រដំឡើងរថយន្ត Ford ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលនឹងធ្វើការបើកដំណើរការនៅក្នុងឆ្នាំ ២០២២ នេះផងដែរ។តាមរយៈគម្រោងអភិវឌ្ឃន៍នេះក្រុមហ៊ុន អ អឹម អេ នឹងផ្ដល់មកវិញនូវឱកាសការងារជាច្រើនប្រមាណជាង ៥០០ កន្លែងជូនពលរដ្ឋខ្មែរ។
តើ Changan Automobile មានប្រវត្តិយ៉ាងដូចម្តេចខ្លះ?
Changan Automobile មានវត្តមានតាំងពីឆ្នាំ ១៩៥៩ មកម្ល៉េះ ដែលមានទីស្នាក់ការកណ្តាលនៅក្នុងខេត្ត Chongqing ប្រទេសចិន។ នៅឆ្នាំ ១៩៨៤ Changan Automobile ចាប់ផ្តើមផលិតរថយន្តធុនតូច ដែលត្រូវបានគាំទ្រដោយរដ្ឋាភិបាលចិន។ CHANGAN មានលក់រថយន្តជាច្រើនប្រភេទ ដូចជា រថយន្តដឹកអ្នកដំណើររថយន្តពាណិជ្ជកម្មរថយន្ត SUV និងរថយន្តអគ្គិសនីជាដើម។ CHANGAN មានវិស្វករច្រើនជាង ១០ ០០០ នាក់ និងមានអ្នកបច្ចេកទេសមកពី ២៤ ប្រទេសជុំវិញពិភពលោក ហើយយើងក៏មានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍដែលមានទីតាំងនៅ ដេទ្រយ (អាមេរិច) ប័រមីងហេម (អង់គ្លេស) ម៉ូនីច (អាឡឺម៉ង់) ទូរីន (អ៊ីតាលី) យូកូហាម៉ា (ជប៉ុន) និង ៣ ទីតាំងទៀតនៅក្នុងប្រទេសចិន។
បច្ចុប្បន្ននេះរថយន្ត CHANGAN បាននឹងកំពុងវាយលុកលើទីផ្សារធំៗជាច្រើន ក្នុងនោះមានចំនួន ៣៨ ប្រទេសដែលបានទទួលសិទ្ធលក់ដូចជាប្រទេសរុស្ស៊ីសហភាពអារ៉ាប់រួមអារ៉ាប៊ីសាអ៊ូឌីតអេស៊ីបកាតាអាហ្សង់ទីនកូឡុំប៊ីឈីលីនីហ្សេរីយ៉ា ម៉ាឡេស៊ីវៀតណាមហ្វីលីពីន និងប៉ាគីស្ថានផងដែរ។
ក្រុមហ៊ុន អ អឹម អេ (ខេមបូឌា) ម.ក, ដែលជាក្រុមហ៊ុននាំចូលផ្តាច់មុខនូវរថយន្ដ CHANGAN បានបង្ហើបឱ្យដឹងថា រថយន្ដនឹងមកដល់អគារតាំងលក់ CHANGAN Cambodia នៅចុងខែមិនានេះហើយ ដូចនេះអតិថិជនទាំងអស់អាចទំនាក់ទំនងកក់ពីឥឡូវនេះដើម្បីទទួលបានរថយន្ដមុនគេ៕
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងក្រុមហ៊ុនតាមរយៈ Facebook: Changan Cambodia Intragram: Changancambodia ឬ លេខទូរស័ព្ទ: 011 999 375