កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងមកនេះ ក្រុមហ៊ុន ហនុមាន អ៊ីស្ទេត បានប្រកាសគម្រោង ដឹ អាណាចក្រ បើកលក់មុនសម្ពោធហើយ សម្រាប់ដំណាក់កាលទី១ យ៉ាងពិសេសបំផុត។ អតិថិជនជាច្រើនបានអញ្ជើញមកសាកសួរព័ត៌មាន ដោយភាគច្រើនបានចាប់អារម្មណ៍ជម្រើសនៃការបង់ប្រាក់រយៈពេលវែង ដែលមានការបញ្ចុះតម្លៃយ៉ាងពិសេស ដែលនេះជាឱកាសចំណេញទាំងការវិនិយាគ និងការរស់នៅ។
ដោយគម្រោងនេះ ជាគម្រោងទី១ ដូច្នេះ ក្រុមហ៊ុនបានសម្រិតសម្រាងយ៉ាងខ្លាំង នូវគំនិតច្នៃប្រឌិតរបស់ក្រុមអ្នកបច្ចេកទេសជាតិនិងអន្តរជាតិ ព្រមទាំងបន្ថែមនូវបរិបទការរស់នៅថ្មី ស្របទៅតាមសម័យកាលចុងក្រោយ។
គម្រោង ដឹ អាណាចក្រ មានទំហំរហូតដល់ជាង ៣០០ហិកតា ដោយបែងចែកជា ៧ផ្នែកធំៗ។ ដោយក្នុងឱកាសការបើកលក់មុនសម្ពោធ នាថ្ងៃទី១៥ ខែកុម្ភៈ នេះ ក្រុមហ៊ុនបានបើកផ្នែកទី១ ជាពិសេស ជាមួយទីតាំងល្អៗ មានផ្ទះ ៣ ប្រភេទ ដូចជា ផ្ទះអាជីវកម្ម SOVANN ស្ថិតនៅលើផ្លូវមេ ៣៤ម៉ែត្រ, KONGKEA Grand វីឡាភ្លោះហ្គ្រេន និង KONGKEA វីឡាភ្លោះ ដែលនឹងមានតម្លៃជាង ១០ ម៉ឺនដុល្លារអាមេរិកឡើងទៅប៉ុណ្ណោះ! ព្រមទាំងមានលក្ខខណ្ឌបង់ប្រាក់ពិសេស និងងាយស្រួលបំផុត ដែលមានរយៈពេលវែង មិនគិតការប្រាក់ទៀតផង។
ដូច្នេះ ឱកាសនៃការវិនិយោគ និងការរស់នៅតំបន់សក្តានុពលទិសខាងជើងក្នុងទីក្រុងភ្នំពេញ គឺជាជម្រើសដ៏ល្អបំផុត។
ហើយបទពិសោធន៍រស់នៅថ្មីបែបនេះ លោកអ្នកនឹងទទួលបាននៅគម្រោង ដឹ អាណាចក្រ ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន ហនុមាន អ៊ីស្ទេត ដែលមានទីតាំងស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ហួសផ្សារព្រែកព្នៅ តែ៥នាទីប៉ុណ្ណោះ។
កុំឲ្យឱកាសដ៏ល្អនេះកន្លងផុតទៅ! សូមអញ្ជើញទៅកាន់ការិយាល័យលក់ផ្ទាល់ ដើម្បីទទួលបានកាដូពិសេសផងដែរ។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទូរស័ព្ទ៖ 095 339 339 / 098 339 339 ៕