Coach ដែលជាម៉ាកយីហោអន្តរជាតិនៃឧបករណ៍ស្បែកសត្វប្រណីត សម្លៀកបំពាក់ និងគ្រឿងលម្អប្រចាំថ្ងៃ បានប្រកាសថ្ងៃនេះ ពីការចាប់បើកទីតាំងទី ២ នៅព្រះរាជាណាចក្រកម្ពុជា នៅក្នុងផ្សារទំនើប អ៊ីអនម៉ល មានជ័យ។
ស្ថិតលើជាន់ផ្ទាល់ដីក្នុងផ្សារទំនើប អ៊ីអនម៉ល មានជ័យ ទីតាំងថ្មីនេះមានទំហំ ១៤២ ម៉ែតការ៉េ និង មានការរចនាម៉ូតដ៏ប្រណីតទាន់សម័យដែលគួរឱ្យកត់សម្គាល់របស់ម៉ាកយីហោនេះ។ ទីតាំងថ្មីនេះមានបរិយាកាសកក់ក្តៅនិងរាក់ទាក់ ដោយមានការតុបតែងជាមួយស្បែកសត្វនិងឈើពិតប្រាកដដើម្បីឆ្លុះបញ្ចាំងពីទិដ្ឋភាពដ៏ថ្លៃថ្នូរ និង សប្បាយរីករាយរបស់ទីក្រុង ញូវយ៉ក (ទីក្រុងដែល Coach តែងតែចាត់ទុកជាលំនៅឋានរបស់ខ្លួន)។ ទីតាំងនេះនាំមកនូវសេវាកម្មឆ្លាក់ពុម្ភដំបូងគេបង្អស់របស់ម៉ាកយីហោខ្លួនក្នុងព្រះរាជាណាចក្រកម្ពុជា ដោយផ្តល់ជូននូវការឆ្លាក់ពុម្ភតាមបំណង និងត្រាប្លែកៗរបស់ Coach ជាច្រើនប្រភេទដល់អតិថិជន។
ក្នុងឆ្នាំ ២០២០ Coach បានចាប់ដៃគូជាមួយ Unity International Trading Co., LTD., ដែលជាក្រុមហ៊ុនចែកចាយឈានមុខគេមួយក្នុងព្រះរាជាណាចក្រកម្ពុជា។ ការចាប់បើកទីតាំងទី២ នេះបានបង្ហាញពីការប្ដេជ្ញាចិត្តរបស់ម៉ាកយីហោគេក្នុងការកសាងវត្តមាននិងការអភិវឌ្ឍខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លោក NG Yew Choong ដែលជាប្រធានគ្រប់គ្រងទូទៅនៃ Unity International Trading Co., LTD បានពោលថា៖ «ទីតាំងទី២ របស់ Coach ស្ថិតនៅក្នុងផ្សារទំនើប អ៊ីអនម៉ល មានជ័យ ដែលជាផ្សារទំនើបថ្មីនិងធំបង្អស់នៅព្រះរាជាណាចក្រកម្ពុជា។ យើងជឿជាក់ថា រចនាប័ទ្មរបស់ហាងនេះរួមជាមួយនឹងទំនិញដែលមានគុណភាពរបស់ម៉ាក Coach នឹងផ្តល់ជូនអតិថិជនរបស់យើងនូវបទពិសោធន៍ដ៏ប្រណិតថ្លៃថ្នូរ»។
ទីតាំងនេះមានសម្លៀកបំពាក់ពីឈុតនិទាឃរដូវឆ្នាំ ២០២៣ ដែលជាការសិក្សាក្នុងសម័យថ្មីអំពីបេតិកភណ្ឌរបស់ប្រទេសអាមេរិក សំដៅទៅលើរូបរាងនៃវណ្ណគតិនិងសិប្បកម្មស្បែកដែលមិនអាចប្រៀបផ្ទឹមបានលើកាបូបជាច្រើនម៉ូត ឧបករណ៍ស្បែកតូចៗ និងគ្រឿងប្រើប្រាស់ផ្សេងៗ។ ហាងនេះក៏នឹងណែនាំកាបូប Tabby ដែលត្រូវបានច្នៃប្រឌិតឡើងវិញក្នុងពណ៌ដិតនិងភ្លឺ រួមជាមួយនឹងបទពិសោធន៍ដ៏អស្ចារ្យរបស់ហាង Tabby ដែលនឹងផ្តល់ជូននូវការ៉េមនិងកាដូស្ទីគ័រដែលមានប្រធានបទរៀបចំជុំវិញកាបូបនេះ នៅក្នុងខែឧសភា ឆ្នាំ ២០២៣៕