ក្រុមហ៊ុន RMA Cambodia គឺជាក្រុមហ៊ុនដែលនាំចូលនូវរថយន្តនូវម៉ាកល្បីៗលើពិភពលោកនិងចែកចាយផ្តាច់មុខសម្រាប់រថយន្ត Land Rover ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់ពិភពលោក។ Land Rover គឺផ្អែកលើម៉ាករថយន្តដ៏ល្បីល្បាញរបស់ចក្រភពអង់គ្លេស Land Rover ដែលជាក្រុមហ៊ុនផលិតរថយន្តទំនើបគ្រប់ស្ថានភាពផ្លូវឈានមុខគេលើពិភពលោក កាលពីថ្ងៃទី ២៧ ខែមីនា ក្រុមហ៊ុន Land Rover Cambodia បានធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីបង្ហាញអំពីការប្រើប្រាស់រថយន្ត Range Rover ឱ្យកាន់តែប្រសើរឡើង។
ការធ្វើសន្និសីទសារព័ត៌មាននេះ ដោយសារតែព័ត៌មានក្នុងស្រុកបានផ្សាយករណីឆេះរថយន្ត Range Rover នៅលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។ ដូច្នេះក្រុមហ៊ុន Land Rover Cambodia ធ្វើសន្និសីទសារព័ត៌មានដើម្បី បង្ហាញ និងស្វែងយល់ពីរបៀបថែទាំយានយន្តឱ្យបានត្រឹមត្រូវមុនពេលបើកបរផ្លូវឆ្ងាយ។
តាមការពន្យល់របស់ប្រធានផ្នែកសេវាកម្មជួលជុលរបស់ក្រុមហ៊ុន លោក Sajai Nalupurakkal បានប្រាប់ថា៖ «ហេតុផលជាច្រើននៅពីក្រោយការឆេះនេះ ដែលអាចមកពី (1) មូលហេតុសំខាន់គឺកង្វះការថែទាំតាមកាលកំណត់ជាមួយនឹងការផ្លាស់ប្តូរគ្រឿងបន្លាស់ដែលមិនមែនជាគ្រឿងបន្លាស់សុទ្ធពីរោងចក្រ (non-genuine spare parts) ឬជួសជុលផ្លាស់ប្តូរជាមួយជាង ដែលគ្មានការបញ្ជាក់ពីក្រុមហ៊ុន (uncertified technician), (2) ការប្រើប្រាស់គ្រឿងបន្លាស់ផ្នែកភ្លើងមិនពិតប្រាកដ (non-genuine electrical parts) ដូចជា៖ អាគុយ ឬគ្រឿងបរិក្ខាអគ្គិសនីផ្សេងទៀតក៏អាចនាំឱ្យមានគ្រោះថ្នាក់ដល់រថយន្តផងដែរ និង (3) ការកែប្រែយានយន្តពីស្ថានភាពដើម ដូចជាការកែប្រែប្រព័ន្ធខ្សែភ្លើង ដើម្បីដំឡើងគ្រឿងបន្លាស់បន្ទាប់បន្សំផ្សេងៗ»។
លោក BIJU NARAYANAN នាយកគ្រប់គ្រងទូទៅរថយន្ត LAND ROVER CAMBODIA បានជម្រាបដល់អតិថិជនថា៖ «បញ្ហាខាងលើអាចបញ្ចៀសបានតាមការជាវរថយន្តម៉ាក Land Rover ពីក្រុមហ៊ុន Land Rover Cambodia ព្រោះថា ការជាវផ្ទាល់ពីក្រុមហ៊ុនអតិថិជននឹងទទួលបានការធានា ទៅលើបច្ចេកទេស និងស្តង់ដារសុវត្តិភាពរថយន្ត ពីរោងចក្រដើម រួមទាំងសេវាថែទាំ និងជួសជុលពីអ្នកបច្ចេកទេស ដែលមានជំនាញ និងបទពិសោធន៍ខ្ពស់ ដោយទទួលបានការវឹកហាត់ពីរោងចក្ររថយន្តផ្ទាល់ ដើម្បីធានាបាននូវគុណភាព និងស្តង់ដារសុវត្ថិភាពខ្ពស់ជូនអតិថិជន។ អតិថិជនក៏នឹងទទួលបាននូវការរំឭកកាលបរិច្ឆេទនៃការថែទាំតាមកាលកំណត់ និងជួយអតិថិជនក្នុងការកក់កាលបរិច្ឆេទសេវាកម្ម ក្រុមហ៊ុនក៏ផ្តល់ជូនការធានារយៈពេល 3ឆ្នាំហើយអាចពន្យាដល់ទៅ ២ ឆ្នាំ ជាមួយនឹងកញ្ចប់សេវាកម្មឥតគិតថ្លៃរយៈពេល ៥ ឆ្នាំសម្រាប់យានយន្តទាំងអស់»។
ការជាវរថយន្តគ្រប់ម៉ូដែល Land Rover ឥឡូវនេះនឹងទទួលបានការថែទាំ ដោយឥតគិតថ្លៃរយៈពេល ៥ ឆ្នាំ ឬ ៦៥,០០០ គីឡូម៉ែត្រ។ ចន្លោះពេលសេវាកម្មនេះ រៀងរាល់ ១៣,០០០ គីឡូម៉ែត្រ ឬ ១២ ខែ តាមការប្រើប្រាស់របស់អតិថិជន នឹងមានការថែទាំរថយន្តចាំបាច់ត្រូវតែឆែក។
រាល់ម្ចាស់រថយន្ត Land Rover អាចអញ្ជើញយករថយន្តមកត្រួតពិនិត្យបានជាមួយមជ្ឈមណ្ឌលសេវាកម្ម Jaguar Land Rover ។ អតិថិជនអាចថែរក្សារយានយន្តរបស់អ្នកបានដោយគ្រាន់តែកក់ទុកឥឡូវនេះតាមរយៈ 070 999 222/ 017 999 539 ឬទំនាក់ទំនងតាមរយៈទំព័រ Facebook របស់ Jaguar ឬ Land Rover Cambodia ឬចូលទៅកាន់អគារតាំងបង្ហាញរថយន្ត Land Rover Cambodia នៅលើផ្លូវសហព័ន្ធរុស្សី៕