Sichuan Lantern Fantasy គឺជាការបង្ហាញសកម្មភាពវប្បធម៌ដ៏មានប្រជាប្រិយភាពធំបំផុតមួយនៅក្នុងប្រទេសចិន ដែលអាចទាក់ទាញមនុស្សមកពីជុំវិញពិភពលោក។ Lantern Fantasy នឹងប្រារព្ធឡើងនៅទីក្រុងភ្នំពេញ នៃប្រទេសកម្ពុជាជាលើកដំបូងដែលនាំយកមកជាមួយនិងវប្បធម៌ Deyang, ក្រុមអភិវឌ្ឍន៍ឧស្សាហកម្មទេសចរណ៍ និងសុខភាព, Lantern Fantasy Culture Management Co. Ltd. និង ក្រុមហ៊ុនសហគ្រាសរួមបញ្ចូលគ្នាពីប្រទេសកាណាដានិងគ្រប់គ្រងដោយ ENGAGE by Universal Alliance Co. Ltd. ចាប់ពីថ្ងៃទី ១ ខែឧសភា ដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៣។
ពន្លឺដ៏ត្រកាលគ្រប់ទីកន្លែងក្នុងពិភពលោក គឺជានិមិត្តសញ្ញានៃ «អរិយធម៌ អនាគត និងក្តីសង្ឃឹម» ប៉ុន្តែគ្មាននរណាម្នាក់អាចបង្ហាញវាបានល្អជាង «Sichuan - LANTERN FANTASY» ដ៏ល្បីល្បាញនៅលើពិភពលោកនោះទេ។
ប្រវត្តិសាស្ត្រនៃចង្កៀងគោមនៅក្នុងខេត្ត Sichuan ត្រូវបានឆ្លុះបញ្ចាំងត្រលប់ទៅរាជវង្សថាង ក្នុងឆ្នាំ (៦១៨-៩០៧) និងរាជវង្សសុង ក្នុងឆ្នាំ (៩៦០-១២៧៩) ហើយបច្ចុប្បន្ននេះត្រូវបានអភិវឌ្ឍន៍ទៅជាសកម្មភាពវប្បធម៌ជាមួយនឹងការសំដែងផងដែរ។ ក្នុងនោះផងដែរ វប្បធម៌ Deyang , ក្រុមអភិវឌ្ឍន៍ឧស្សាហកម្មទេសចរណ៍ និងសុខភាពមកពីខេត្ត Sichuan ក្នុងប្រទេសចិន ត្រូវបានគេស្គាល់ថាជាក្រុមដ៏ល្បីល្បាញទូទាំងពិភពលោកសម្រាប់ការរៀបចំពិធីបុណ្យបង្ហោះគោមជាផ្លូវការ ព្រមទាំង ពិធីបុណ្យខ្លាឃ្មុំផេនដាចិន និងពិធីបុណ្យបង្ហោះគោមជាសកលនៅក្នុងប្រទេសចិន។
ក្រុមហ៊ុន និងការគ្រប់គ្រងបុត្រសម្ព័ន្ធទាំងស្រុងបានរៀបចំ «ពិធីបុណ្យបង្ហោះគោមចិន»នៅជាង ៥០ទីក្រុងក្នុងចំណោម ១៨ប្រទេសជុំវិញពិភពលោក ហើយបានរៀបចំការតាំងពិព័រណ៌ និងពិព័រណ៌ ចង្កៀងគោម ជាច្រើនប្រភេទផ្សេងៗគ្នា ជាង២០០ទីក្រុងនៅក្នុងប្រទេស។
មហោស្រពចង្កៀងគោមចិនដ៏ពិសេសនេះរួមបញ្ចូលគ្នានូវសំឡេងអន្តរកម្ម បច្ចេកវិទ្យាពន្លឺ សិល្បៈច្នៃប្រឌិត ការអប់រំ និងវប្បធម៌ ហើយបានទទួលពានរង្វាន់ជាច្រើនពីប្រទេសជុំវិញពិភពលោក សូម្បីតែនៅចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកក្នុងចំណោមប្រទេសដទៃទៀត។
កម្មវិធីក្នុងការបង្ហាញចង្កៀងគោមដែលមានលក្ខណៈស្រដៀងគ្នានេះបានបង្ហាញទៅដល់ប្រទេសអូស្ត្រាលី អៀរឡង់ ជប៉ុន អាមេរិកខាងត្បូង បារាំង អាល្លឺម៉ង់ ហើយឥឡូវនេះបានមកដល់ភ្នំពេញនៃប្រទេសកម្ពុជា ជាលើកដំបូង។
LANTERN FANTASY នឹងធ្វើឱ្យអ្នក និងក្រុមគ្រួសាររបស់អ្នកមានភាពសប្បាយរីករាយជាមួយនឹងកម្មវិធីកម្សាន្តផ្សេងៗ ដូចដែលអ្នកបានឃើញជាឧទាហរណ៍ពីកម្មវិធីរបស់ពួកគេជុំវិញពិភពលោក។ វារួមមានអាហារ និងភេសជ្ជៈ វីដេអូ និងការថតរូបជាច្រើន ដែលនិងធ្វើឱ្យអ្នកនិងក្រុមគ្រួសារពេញចិត្តជាក់ជាមិនខាន។
Lantern Fantasy នឹងប្រារព្ធធ្វើឡើងនៅ ឧទ្យាន Dinosaurs Alive ស្ថិតនៅខាងជ្រោយចង្វារ ចាប់ពីថ្ងៃទី ១ ខែឧសភា ដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៣ (រយៈពេល ៣ ខែ) ហើយបើកពីម៉ោង ១០ ព្រឹក ដល់ ១០ យប់ ជារៀងរាល់ថ្ងៃ។ តម្លៃនៃការចូលរួមទស្សនានអាចចន្លោះពី៥ ដុល្លារ។ ហើយយើងរំពឹងថានិងមានមនុស្សជាង ៥០០,០០០ មកទស្សនាព្រឹត្តិការណ៍ដ៏ល្បីនេះក្នុងរយៈពេល ៣ខែនេះ។ សម្រាប់ក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍ផ្តល់ការឧបត្ថម្ភ ក៏ដូចជាក្លាយជាចំណែកមួយនៃព្រឹត្តិការណ៍ដ៏រំភើបនេះ សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ (081) / (089) 929 369៕