ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ បានចូលរួមផ្តល់ភាពសប្បាយរីករាយក្នុងកម្មវិធីជប់លៀង ដើម្បីអបអរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររបស់កាសែតភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃទី១២ ខែមេសា ដោយបានឧបត្ថម្ភមាន់បំពងចំនួន ១២០ឈុត និងហតដក ១២០ឈុត សម្រាប់ពិធីដ៏រីករាយនេះ។
កាសែតភ្នំពេញប៉ុស្តិ៍ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ដែលតែងតែចូលរួមឧបត្ថម្ភអាហារដ៏ឈ្ងុយឆ្ងាញ់ និង មានគុណភាពខ្ពស់របស់ខ្លួន ដល់កម្មវិធីផ្សេងៗរបស់ ភ្នំពេញប៉ុស្តិ៍ ជាពិសេស កម្មវិធីជប់លៀងអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក្នុងឆ្នាំនេះ។
កាសែតភ្នំពេញ ប៉ុស្តិ៍ បានរៀបចំពិធីជប់លៀងដែលមានការចូលរួមពីបុគ្គលិក និងគណៈគ្រប់គ្រងជាច្រើននាក់ ដើម្បីផ្តល់ភាពសប្បាយរីករាយមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយមានអាហារ និងភេសជ្ជៈជាច្រើនមុខសម្រាប់គ្រប់គ្នាបានរីករាយ។
ដោយបានរីករាយជាមួយនឹងមាន់បំពង និងហតដកដ៏ឈ្ងុយឆ្ងាញ់របស់ក្រុមហ៊ុន ស៊ីភី, បុគ្គលិកកាសែតភ្នំពេញ ប៉ុស្តិ៍ សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះកាយវិការដ៏ប្រពៃរបស់ក្រុមហ៊ុន ស៊ីភី ខេមបូឌា ដែលតែងតែចូលរួមផ្តល់ភាពរីករាយជាមួយបុគ្គលិកភ្នំពេញប៉ុស្តិ៍នាពេលកន្លងមក៕