ក្រុមហ៊ុន Klassy Watches កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ បានរៀបចំព្រឹត្តិការណ៍ Pop-up Event មួយ ដែលមានឈ្មោះថា «I’M NOT A WATCH» ហើយកម្មវិធីនេះ ផងដែលបាន ធ្វើ ឡើង នៅ Koi Thé Reach Theany។
«I’M NOT A WATCH» គឺជាព្រឹត្តិការណ៍ ដែលបាន ប្រារព្ធឡើង ក្នុងគោលបំណង ដើម្បីចូលរួមផ្សព្វផ្សាយ និងប្រូម៉ូតខូលិចសិន ថ្មីរបស់នាឡិកាដៃម៉ាក D1 Milano។ នៅក្នុងព្រឹត្តិការណ៍នេះ ក៏មានការ ចូលរួមពីតារាកិត្តិយស គឺកញ្ញា Cha Cha និងបុគ្គលល្បីៗជាច្រើនរូបទៀត ព្រមទាំងថ្នាក់ ដឹកនាំរបស់ ក្រុមហ៊ុន Klassy Watches។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានការចូលរួមពីអតិថិជនរបស់ Klassy Watches យ៉ាងច្រើនកុះករផងដែ។ អ្វីដែលកាន់តែពិសេសទៀតនោះ អ្នកដែលបាន ចូលរួម ក៏មាន ឱកាសឈ្នះរង្វាន់នាឡិកាដៃម៉ាក D1 Milano ចំនួន ៤ គ្រឿង និងទទួលបានកាដូដ៏មានតម្លៃ ពី Klassy Watches ថែមទៀតផង។
គួបញ្ជាក់ផងដែរថា នៅឆមាសទី១ ដើមឆ្នាំ ២០២៣ នេះ D1 Milano បានចេញ ម៉ូឌែលថ្មីជា ច្រើនម៉ូត ហើយម៉ូឌែលនីមួយៗទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអតិថិជនរបស់ យើង ជាពិសេស ខូលិចសិនថ្មី SQUARE 404 និង POLYCHRONO។
ចំពោះម៉ាកនាឡិកា D1 Milano មានប្រភពដើមមកពីប្រទេសអ៊ីតាលី ហើយកំពុង ចរាចរនៅ ១៥៦ ប្រទេស និងនៅមានលក់ក្នុងហាងជាង ៦០០ ហាង។ នាឡិកាម៉ាក D1 Milano ត្រូវបានរចនាម៉ូត យ៉ាង ល្អឥតខ្ចោះ ដោយផ្តោតសំខាន់លើសម្ភារដែលមានគុណភាព ខ្ពស់បំផុត តាមរយៈការយកចិត្តទុកដាក់យ៉ាងល្អិតល្អន់ក្នុងការស្រាវជ្រាវ ការអភិវឌ្ឍ ការបញ្ចប់ ដោយភ្ជាប់ជាមួយនឹងអត្ថន័យបង្កប់ក្នុងការរចនាម៉ូតនីមួយៗ។
សូមបញ្ជាក់ថា Klassy Watches គឺជាហាងនាឡិកាចម្រុះម៉ាកដែលបាននាំចូលម៉ាកល្បីៗដូចជា៖ D1 Milano ពីប្រទេសអ៊ីតាលី Zinvo, MSTR ពីសហរដ្ឋអាមេរិក Corniche ពីស៊ុយអែត Electricianz ពីប្រទេសស្វីស Rec Watches ពីដាណឺម៉ាក Vilhelm ពីសិង្ហបុរី ។ល។
ចំពោះទីតាំងរបស់ហាងនាឡិកា Klassy Watches គឺស្ថិតនៅផ្ទះលេខ ៤៥E0 តាម បណ្តោយ ផ្លូវ ២៤០ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងសាខាមួយទៀតក្នុងផ្សាទំនើប Aeon មានជ័យ៣ ជាន់ទី១៕