រដូវកាលបុណ្យទានបានចាប់ផ្តើមជាផ្លូវការហើយនៅសណ្ឋាគារប្រណិតដ៏ល្បីល្បាញនៅកម្ពុជាចំនួន ២ គឺសណ្ឋាគារ Raffles Hotel Le Royal ក្នុងរាជធានីភ្នំពេញ និងសណ្ឋាគារ Raffles Grand d'Angkor ក្នុងខេត្តសៀមរាប ដោយសណ្ឋាគារដ៏ប្រណិតទាំង ២ បានរៀបចំពិធីបំភ្លឺដើមណូអែល (Christmas tree-lighting) នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣។ សណ្ឋាគារទាំង ២ ត្រូវបានគេតុបតែងលម្អដោយភ្លើងភ្លឺចែងចាំង លម្អដោយផ្កាភ្ញី និងគ្រឿងលម្អជាច្រើនផ្សេងទៀតដ៏ស្រស់ស្អាត ដើម្បីស្វាគមន៍រដូវកាលឈប់សម្រាកដ៏រីករាយនេះ។
នៅក្នុងពិធីនោះ ភ្ញៀវកិត្តិយសបានរីករាយជាមួយតន្ត្រី និងទស្សនាការបំភ្លឺដើមណូអែល (Nordmann fir trees) ដែលនាំចូលពីប្រទេសន័រវេស ដ៏ស្រស់ស្អាតនៅក្នុងសួនច្បារដ៏ស្រស់បំព្រងនៃសណ្ឋាគារជាប្រវត្តិសាស្ត្រនេះ។ ក្នុងពិធីនោះក៏មានក្រុមចម្រៀង តន្រ្តីករ និងកុមារសិស្សសាលាសម្តែងបទចម្រៀងបុណ្យណូអែល និងចម្រៀងជាច្រើនទៀត ដើម្បីផ្តល់ភាពរីករាយដល់អ្នកចូលរួមទាំងអស់។
ភ្ញៀវកិត្តិយសក៏មានឱកាសចូលរួមគាំទ្រដល់បុព្វហេតុដ៏ល្អមួយ គឺការទិញនំខូឃីណូអែល និងខូឃីខ្ញី ដែលផលិតដោយមេចុងភៅផ្នែកធ្វើនំប្រចាំសណ្ឋាគារ Raffles Hotel ហើយបរិច្ចាគដល់កុមារ ឬយកទៅផ្ទះ ដើម្បីចែកជាមួយក្រុមគ្រួសាររបស់ពួកគេ។
ភ្ញៀវកិត្តិយសក៏អាចទិញគ្រឿងតុបតែងសម្រាប់បុណ្យណូអែល និងបរិច្ចាគដល់អង្គការសប្បុរសធម៌ Sunrise Cambodia ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញ ដែលជួយកុមារ និងសហគមន៍ក្រីក្រនៅក្នុងប្រទេសកម្ពុជា។ បន្ទាប់មក ភ្ញៀវក៏អាចសរសេរបំណងប្រាថ្នា ហើយចងព្យួរវានៅលើដើមណូអែលដ៏ភ្លឺចែងចាំង និងស្រស់ស្អាតដែលនាំចូលមកពីប្រទេសដាណឺម៉ាក។
ព្រឹត្តិការណ៍បំភ្លឺដើមណូអែលនេះ ត្រូវបានប្រព្រឹត្តិទៅពោរពេញដោយភាពរីករាយ និងសុភមង្គល ដោយនៅក្នុងពិធីនោះ ភ្ញៀវកិត្តិយសបានរីករាយជាមួយនឹងភេសជ្ជៈ ម្ហូបអាហារ ការសម្តែងផ្សេងៗជាច្រើន។
សណ្ឋាគារ Raffles Hotel Le Royal នៅទីក្រុងភ្នំពេញ និងសណ្ឋាគារ Raffles Grand d'Angkor នៅខេត្តសៀមរាប គឺជាសណ្ឋាគារដ៏ប្រណិត និងល្បីល្បាញបំផុតនៅកម្ពុជា ដែលភ្ញៀវអាចអញ្ជើញមកចូលរួមកម្មវិធីបុណ្យផ្សេងៗ និងទទួលយកជម្រើសអាហារដ៏ឈ្ងុយឆ្ងាញ់នៅក្នុងរដូវកាលវិស្សមកាលដ៏រីករាយនេះ។
សម្រាប់ថ្ងៃចូលឆ្នាំសកល ភ្ញៀវកិត្តិយសអាចជ្រើសរើសកម្មវិធីរាប់ថយក្រោយចំនួន ៣ ផ្សេងគ្នានៅសណ្ឋាគារ Raffles Hotel Le Royal ក្នុងនោះរួមមានអាហារប៊ូហ្វេ និងពិធីជប់លៀង ដែលអាហារពេលល្ងាចមាន ៤ course ជាមួយស្រាសាំប៉ាញ អយស្ទ័រគុណភាពខ្ពស់នៅ Elephant Bar។ សណ្ឋាគារ Raffles Grand d'Angkor នឹងរៀបចំពិធីជប់លៀង Gala Dinner ក្នុងនោះមានការសម្តែងសៀក រាំ ហើយក៏មានអាហារប៊ូហ្វេដ៏ឈ្ងុយឆ្ងាញ់ និងការបាញ់កាំជ្រួចផងដែរ។
សម្រាប់ពេញ ១ ខែធ្នូនេះ សណ្ឋាគារទាំង ២ ក៏នឹងមានកម្មវិធីជាច្រើនទៀតដូចជា afternoon tea, gingerbread-making classes, circus fancy dress party, movie night, spa treatments, និងកញ្ចប់ស្នាក់នៅពិសេស។
សម្រាប់ការកក់ ឬព័ត៌មានបន្ថែមសូមទាក់ទងសណ្ឋាគារដោយផ្ទាល់ ឬចូលទៅកាន់គេហទំព័ររបស់សណ្ឋាគារ៕