ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) បានប្រារព្ធខួបលើកទី១០ របស់ខ្លួននៅថ្ងៃទី ៩ ខែធ្នូ ក្នុងពិធីលៀងសាយភោជនដ៏ឱឡារិក នៅឯបុរីប៉េងហួតបឹងស្នោរ ខណៈដែលធនាគារបានបង្ហាញពីផែន-ការប្រកបដោយមហិច្ចតាសម្រាប់ពេល អនាគត។
គ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយនៅកម្ពុជា ដែលបានកសាងភាពជោគជ័យប្រកបដោយក្រម សីលធម៌ វិជ្ជាជីវៈមួយនេះក៏បានបង្ហាញពាណិជ្ជសញ្ញាថ្មីរបស់ខ្លួន និងបានប្រកាសបើកស្នាក់ការកណ្តាលថ្មីរបស់ខ្លួន នៅក្នុងឆ្នាំ ២០២៤ ផងដែរ។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យទី១ នៃធនាគារជាតិនៃកម្ពុជា លោក Ye Haiya តំណាងប្រធានក្រុមប្រឹក្សាភិបាលធនាគារពាណិជ្ជឈីហ្វ(ខេមបូឌា) ម.ក និងឈីហ្វ គ្រុប និងលោកបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ ប្រធាននាយកប្រតិបត្តិធនាគារ ឈីហ្វ។
«ចាប់តាំងពីបានបើកប្រតិបត្តិការក្នុងទីផ្សារកម្ពុជាក្នុងឆ្នាំ ២០១៣ មក ដំណើររបស់ធនាគារ ឈីហ្វ ត្រូវបានកត់-សម្គាល់ដោយភាពធន់ដ៏ខ្លាំងក្លានៅចំពោះមុខការប្រែប្រួលសេដ្ឋកិច្ចទាំងក្នុងស្រុក និងសកល»។
«ភាពធន់នេះត្រូវបានឆ្លុះបញ្ចាំងនៅក្នុងកំណើននៃប្រាក់បញ្ញើសរុបរបស់ខ្លួន ដែលបច្ចុប្បន្នមានលើសពី ១៦០ លានដុល្លារ ហើយទ្រព្យសកម្មសរុបរបស់ធនាគារមានចំនួនលើសពី ២៤០ លានដុល្លារ គិតត្រឹមខែវិច្ឆិកាក្នុងឆ្នាំនេះ»។
ភាពរឹងមាំផ្នែកហិរញ្ញវត្ថុនេះ គឺជាលទ្ធផលដែលកើតឡើងដោយផ្ទាល់ពីផែនការយុទ្ធសាស្ត្ររបស់ធនាគារ និងវិធីសាស្ត្រឆ្លើយតបរបស់ធនាគារចំពោះតម្រូវការទីផ្សារ។
លោកបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ ប្រធាននាយកប្រតិបត្តិធនាគារ ឈីហ្វ បានមានប្រសាសន៍បន្ថែមថា ៖«យើងបានកសាងមូលដ្ឋានគ្រឹះនៃការជឿទុកចិត្ត ជាមួយអតិថិជនរបស់យើង តាមរយៈការយកចិត្តទុកដាក់ចំពោះក្រមសីល-ធម៌វិជ្ជាជីវៈ សុចរិតភាព ភាពប្រុងប្រយ័ត្ន និងតម្លាភាព។ ទាំងនេះមិនមែនគ្រាន់តែជាគោលការណ៍ប៉ុណ្ណោះទេ ប៉ុន្តែជាសសរស្តម្ភ ដែលបានគាំទ្រដល់ដំណើររបស់យើងនៅក្នុងមួយទសវត្សរ៍កន្លង មកនេះ»។
ដើម្បីអបអរខួប ១០ ឆ្នាំ នៃប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ក៏បានបង្ហាញពាណិជ្ជសញ្ញាថ្មី ដែលបានបង្ហាញអំពីការប្តេជ្ញាចិត្តនៃចក្ខុវិស័យធនាគារឌីជីថលដំបូងរបស់ខ្លួន។
«ពាណិជ្ជសញ្ញាថ្មីរបស់ធនាគារ ឈីហ្វ គឺជាសក្ខីភាពមួយដែលបង្ហាញពីការ-ប្តេជ្ញាចិត្តរបស់យើងចំពោះការច្នៃប្រឌិតថ្មី និងការត្រៀមខ្លួនរបស់យើងដើម្បីឆ្លើយតបទៅនឹងយុគឌីជីថល»។
«ពាណិជ្ជសញ្ញាថ្មីរបស់ធនាគារ ឈីហ្វ គឺជាសក្ខីភាពមួយបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងចំពោះការច្នៃប្រឌិតថ្មី និងការត្រៀមខ្លួនរបស់យើងដើម្បីឆ្លើយតបទៅនឹងយុគឌីជីថល»។
លោកបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ មានប្រសាសន៍ថា ៖«វាមិនមែនគ្រាន់តែជាការផ្លាស់ប្តូរការរចនាប៉ុណ្ណោះទេ ប៉ុន្តែជាការផ្តល់សញ្ញាមួយទៅកាន់ទីផ្សារថា យើងកំពុងវិវឌ្ឍន៍ជាមួយនឹងតម្រូវការរបស់អតិថិជនដែលកំពុងមានការផ្លាស់ប្តូរ ជាពិសេសយុវជនជំនាន់ក្រោយ ដែល ជាអនាគតអ្នកដឹកនាំប្រទេសជាតិ»។
លោកបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ បន្ថែមថា៖ «យើងមានទំនុកចិត្តថា ពាណិជ្ជសញ្ញាថ្មីនិងគំនិតផ្តួចផ្តើមឌីជីថលរបស់យើង ត្រូវបានបង្កើតឡើង ដើម្បីផ្តល់ជូនអតិថិជននូវបទពិសោធន៍សេវាធនាគារប្រកប ដោយភាពរលូន និងងាយស្រួល នឹងជួយឱ្យយើងបម្រើអតិថិជនរបស់យើងឱ្យកាន់តែប្រសើរ និងជំរុញកំណើនអាជីវកម្មរបស់យើង នៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ»។
ការបង្ហាញដ៏គួរឱ្យចាប់អារម្មណ៍នៃផែនការប្រកបដោយមហិច្ឆតារបស់ធនាគារ សម្រាប់ពេលអនាគត គឺការបើកស្នាក់ការកណ្តាលថ្មីរបស់ខ្លួននៅក្នុងអគារ Chief Tower ដែលមានកម្ពស់ ១៥៨ ម៉ែត្រ និង ៤០ ជាន់។
«ស្នាក់ការកណ្តាលរបស់ធនាគារ ឈីហ្វ នឹងផ្លាស់ប្តូរទីតាំងថ្មីទៅអាគារ Chief Tower នៅឆ្នាំក្រោយ ដែលជាទីតាំងយុទ្ធសាស្ត្រ ដែលស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស កែងផ្លូវលេខ ៩៣ នៅសង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ»។
«បច្ចុប្បន្នយើងក៏កំពុងធ្វើការសិក្សាអំពីលទ្ធភាព ក្នុងការបើកសាខានៅខេត្តសៀមរាប បាត់ដំបង កំពង់ចាម និងខេត្តព្រះសីហនុ ផងដែរ»។
លោកបណ្ឌិត ម៉ូរ៉ារិទ្ធ បានថ្លែងថា៖ «ដើម្បីនាំយកសេវាធនាគារចំណាត់ ថ្នាក់ពិភពលោករបស់យើងទៅកាន់តែជិតស្និទ្ធជាមួយអតិថិជននៅទូទាំង ប្រទេសកម្ពុជា យើងនឹងបន្តសម្លឹងមើលការបើកសាខាថ្មីនៅក្នុងរាជធានីភ្នំពេញ និងទូទាំងព្រះរាជាណាចក្រកម្ពុជា»។
លោក Ye Haiya តំណាង ប្រធានក្រុមប្រឹក្សាភិបាលធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក និងឈីហ្វ គ្រុប បានយកឱកាសនេះ ដើម្បីថ្លែងអំណរគុណដល់ធនាគារជាតិនៃកម្ពុជា និងបុគ្គលិកដ៏មានទេពកោសល្យ និងវិជ្ជាជីវៈ របស់ធនាគារ ឈីហ្វ។
«ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក ហេង បូមករា និងសហសេវិករបស់លោកនៅធនាគារជាតិនៃកម្ពុជា ត្បិតបើគ្មានការជ្រោមជ្រែង និងការណែនាំពីពួកលោកទេ ព្រឹត្តិការណ៍ថ្ងៃនេះ នឹងមិនអាចសម្រេចទៅបានឡើយ»។
«ខ្ញុំក៏សូមថ្លែងអំណរអរគុណផងដែរដល់បុគ្គលិកទាំងអស់ដែលឧស្សាហ៍ព្យាយាម មានទេពកោសល្យ និងវិជ្ជាជីវៈ ដែលបុគ្គលិករបស់យើងវ័យក្មេង ប៉ុន្តែស្វាហាប់ តែងតែមានឆន្ទៈក្នុងការសិក្សា និងត្រៀមខ្លួនដើម្បីអភិវឌ្ឍ ហើយយើងពិតជារីករាយណាស់ដែលបានឃើញពួកគេរីកចម្រើនរួមគ្នាជាមួយធនាគាររបស់យើង»។
លោក Ye Haiya មានប្រសាសន៍ បន្ថែមថា៖«ខួបលើកទី១០នេះ គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ ហើយខណៈយើងកំពុងសម្លឹងទៅទសវត្សរ៍ខាងមុខ យើងរំពឹងថាធនាគារ ឈីហ្វ នឹងបន្តដើរតួនាទីយ៉ាងសំខាន់នៅក្នុងការរួមចំណែកដល់សុខុមាលភាពរបស់សហគមន៍ ប្រជាជន និងប្រទេសជាតិរបស់យើង»៕