ក្រុមហ៊ុន New Balance ដែលជាម៉ាកយីហោឈានមុខគេលើពិភពលោកផ្នែកស្បែកជើង និងសំលៀក បំពាក់កីឡា បានប្រកាសយ៉ាងមុតមាំអំពីការបើកដំណើរការជាផ្លូវការហាងរបស់ខ្លួននៅប្រទេសកម្ពុជា។ ការប្រកាសនេះ បានបង្ហាញពីជំហានដ៏គួរឱ្យកត់សម្គាល់របស់ New Balance ថា កម្ពុជាគឺជាប្រទេស បន្ទាប់ក្នុងទ្វីបអាស៊ី ដែលយីហោដ៏ធំមួយនេះមានវត្តមានដើម្បីពង្រីកទីផ្សាររបស់ខ្លួន។
ចំណុចដ៏គួរឱ្យចាប់អារម្មណ៍ និងមិនអាចមើលរំលងបានគឺ ក្រុមហ៊ុន New Balance បានបើកដំណើរ ការហាងលក់នៅជាង ៤,០០០ កន្លែងនៅទូទាំងពិភពលោក។ សម្រាប់ប្រទេសកម្ពុជា ក្រុមហ៊ុនលំដាប់ ពិភពលោក New Balance ក៏បានពង្រីកទីផ្សាររបស់ខ្លួនជាមួយនឹងហាងលក់ផ្តាច់មុខចំនួន ៤ ក្នុងទីតាំងសំខាន់ៗ នៅចំកណ្តាលរាជធានីភ្នំពេញដែលមាននៅ ផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល ២៧១ និងនៅតាមសាខាផ្សារទំនើប អ៊ីអនម៉ល ទាំង៣ ដែលរួមមាន អ៊ីអនម៉ល សែនសុខស៊ីធី អ៊ីអនម៉ល មានជ័យ និងអ៊ីអនម៉ល ភ្នំពេញ។
ការពង្រីកទីផ្សារមកកម្ពុជានេះ គឺស្របតាមការប្តេជ្ញាចិត្ត និងឆន្ទៈរបស់ក្រុមហ៊ុន New Balance ដែលតែងតែផ្តល់នូវផលិតផលមានគុណភាពខ្ពស់ និងបទពិសោធន៍សេវាកម្មអតិថិជនដ៏ឆ្នើមរបស់ខ្លួននៅទូទាំងពិភពលោក។ ទីតាំងហាងដែលបានជ្រើសរើសទាំងអស់ គឺក្រុមហ៊ុនតែងតែផ្ដោតសំខាន់ទៅលើ ភាពងាយស្រួលស្វែងរក និងងាយទៅដល់ សម្រាប់អតិថិជនទាំងអស់ ហើយហាងនីមួយៗ សុទ្ធសឹងតែមានលក់ផលិតផលដ៏សម្បូរបែបគ្រប់មុខរបស់ New Balance សម្រាប់អ្នកចូលចិត្តលេងកីឡា រួមទាំងអ្នកដែលចូលចិត្តម៉ូតពេញនិយម ទាន់សម័យថ្មីៗ។
លោក Darryl Peacock ដែលជានាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន New Balance ប្រចាំនៅប្រទេសកម្ពុជា និងជានាយកក្រុមហ៊ុន MAP Active (Cambodia) Co., Ltd. បានសម្តែងភាពរីករាយ និងអបអរសាទរចំពោះការឈានជើងរបស់ New Balance មកកាន់ទីផ្សារកម្ពុជានេះ។
លោក Darryl Peacock មានប្រសាសន៍ថា៖ «New Balance ជាម៉ាកយីហោមួយដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញអស់រយៈកាលជាយូរយារណាស់មកហើយក្នុងការផ្តល់ជូននូវផលិតផលបែបកីឡា រួមទាំងផលិតផលទូទៅ ដែលមានភាពទាន់សម័យ»។
លោកបញ្ជាក់បន្ថែមថា កម្ពុជាជាទីផ្សារដ៏មានសក្ដានុពលមួយ ហើយ New Balance ត្រូវបានគេទទួលស្គាល់ និងប្រើប្រាស់យ៉ាងច្រើនក្នុងប្រទេសកម្ពុជា ទាំងម៉ូតបែប Street Fashion និងម៉ូតបែបកីឡា។ ហាង New Balance នឹងក្លាយជាផ្នែកដ៏សំខាន់មួយក្នុងការនាំយកផលិតផលប្រេនដែលមានគុណភាពល្អ និងបង្កើនបទពិសោធន៍របស់អតិថិជនផងដែរ។
ដំណើរប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាគឺស្ថិតនៅក្រោមការគ្រប់គ្រងដ៏យកចិត្តទុកដាក់របស់ក្រុមហ៊ុន MAP Active (Cambodia) Co., Ltd. ដែលជាក្រុមហ៊ុននាំចូល និងចែកចាយម៉ាកយីហោផលិតផលកីឡា និងផលិតផលសម្រាប់ការស់នៅផ្សេងៗទៀត ឈានមុខគេនៅក្នុងតំបន់។
នៅក្នុងឆ្នាំ ២០២៤ នេះ ក្រុមហ៊ុនមានគោលបំណងបើកហាង New Balance ចំនួន២ សាខាបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ដើម្បីរួមចំណែកដល់យុទ្ធសាស្ត្រអភិវឌ្ឍន៍ម៉ាកយីហោរបស់ខ្លួន ក្នុងការសម្រេចគោលដៅនៃការបើកហាងសរុបចំនួន ៦ នៅក្នុងឆ្នាំតែមួយ។
នេះជាការបោះជំហានទៅមុខដ៏សំខាន់ ដែលបង្ហាញពីទំព័រថ្មីនៃដំណើរជុំវិញពិភពលោករបស់ New Balance និងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការផ្តល់នូវផលិតផល និងបទពិសោធន៍ដ៏អស្ចារ្យដល់អតិថិជនកម្ពុជាទាំងអស់។
សម្រាប់ព័ត៌មានថ្មីៗ និងលម្អិតបន្ថែម សូមចូលទៅកាន់ហ្វេសបុកផេកផ្លូវការរបស់ New Balance: https://www.facebook.com/NewBalanceKHstore/
#NewBalanceKH