អគារការិយាល័យសម្រាប់ជួល ៣៤៥ ដ៏ប្រណិត និងទំនើប នៅថ្ងៃទី២១ ខែមករា ឆ្នាំ ២០២៤ បានបើកសម្ពោធជាផ្លូវការ ស្ថិតក្នុងខណ្ឌទួលគោក ដែលជាតំបន់ពាណិជ្ជកម្មចំរុះដ៏មានសក្ដានុពល និងកំពុងតែរីកចម្រើនឥតឈប់ឈរក្នុងវិស័យអចលនទ្រព្យ។
កម្មវិធីដ៏មហោឡារិកនេះ មានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយស គណៈគ្រប់គ្រង ថ្នាក់ដឹកនាំ ដៃគូវិនិយោគិន និងភ្ញៀវផ្សេងៗទៀតយ៉ាងច្រើនកុះករ។ អគារការិយាល័យសម្រាប់ជួល ៣៤៥ នឹងជាដំណោះស្រាយសម្រាប់អ្នកស្វែងរកការិយាល័យថ្មី ដែលមានស្ដង់ដារ និង ស៊ីវីល័យ។
ពិធីបើកសម្ពោធនេះបានរៀបចំទៅទៅតាមប្រពៃណីព្រះពុទ្ធសាសនាខ្មែរ ដោយមានពិធីសូត្រមន្ត សុំសេចក្ដីសុខចម្រើន ការសម្ដែងរបាំជូនពរផ្ដល់សិរីសួស្ដី ពិធីកាត់ខ្សែបូរសម្ពោធជាផ្លូវការ និងបញ្ចប់ដោយមានការដើរទស្សនាអគារការិយាល័យទាំងមូលផងដែរ។
អគារការិយាល័យសម្រាប់ជួល កម្ពស់ ១៥ជាន់មួយនេះ មានប្រភេទបន្ទប់ការិយាល័យជាច្រើនប្រភេទ ដែលបានរចនាយ៉ាងស្អាតប្រណិត ទំនើបទាន់សម័យ និង មានផាសុកភាព។ លើសពីនេះទៀតសោត មានការគិតគូរយ៉ាងម៉ត់ចត់ ទៅលើប្រព័ន្ធសុវត្ថិភាព ប្រព័ន្ធសន្ដិសុខ ២៤ម៉ោង កន្លែងចំណតឡាន និងម៉ូតូ រួមទាំងជណ្ដើរយន្តជាច្រើន បន្ទប់ទឹកដាច់ដោយឡែក និង បន្ទប់ប្រជុំដ៏សម្បូរបែប ដើម្បីឆ្លើយតបទៅនឹងសម្រូវការរបស់អ្នកជួលសម័យទំនើប។
ស្ថិតនៅក្នុងខណ្ឌទួលគោក ដែលជាតំបន់ដ៏មានសក្ដានុពលធ្វើឲ្យអគារការិយាល័យសម្រាប់ជួល ៣៤៥ នេះ កាន់តែលេចធ្លោ ដោយសារទីតាំងអំណោយផលល្អមានការហុំព័ទ្ធជុំវិញដោយ កន្លែងហាត់ប្រាណ ផ្សារទំនើប ធនាគារ ភោជនីយដ្ឋាននានាជាច្រើន ដែលសមប្រកប និងផ្ដល់ជូននូវភាពងាយស្រួលដល់អ្នកជួលអគារ និងបុគ្គលិករបស់ខ្លួនផងដែរ។
លោក ឌី រដ្ឋា នាយកគ្រប់គ្រងទូទៅ នៃអគារបានមានប្រសាសន៍ថា៖ យើងពិតជាមានសេចក្ដីសោមន្សរីករាយក្នុងការណែនាំកន្លែងធ្វើការដ៍ប្រណិតមួយនេះ ដែលបានរចនាឡើងដើម្បីបំពេញតម្រូវការរបស់អ្នកជួលសម័យថ្មី បង្កើតជាសហគមន៍ពាណិជ្ជកម្មទំនើបមួយ។ សបញ្ជាក់ពី ទីតាំងមួយដែលលើសពីកន្លែងធ្វើ តែជាកន្លែងដែលសម្រាប់ធ្វើការទំនាក់ទំនងគ្នា បង្កើតជាសហគមន៍ល្អ ចែករំលែកគំនិត និង បទពិសោធន៍ ដើម្បីភាពរីកចម្រើនទាំងអស់គ្នា។
ការបើកសម្ពោធជាផ្លូវការនេះ ជាសញ្ញានៃយុគសម័យថ្មីមួយនៃវិស័យពាណិជ្ជកម្មបែបទំនើបនៅភ្នំពេញ។ អគារការិយាល័យសម្រាប់ជួល ៣៤៥ ដែលជាមជ្ឈមណ្ឌលនៃភាពច្នៃប្រឌិត និង វឌ្ឍនភាព យើងខ្ញុំ សូមស្វាគមន៍យ៉ាងកក់ក្ដៅនូវ គ្រប់សហគ្រិន អ្នក Startups គ្រប់ក្រុមហ៊ុនតូច មធ្យម និងធំ ទាំងអស់ ចូលរួមនិងក្លាយជាផ្នែកមួយនៃសហគមន៍វិជ្ជាជីវៈដ៏រស់រវើកមួយនេះ។
អគារការិយាល័យសម្រាប់ជួល ៣៤៥ កំពុងរង់ចាំទទួលស្វាគមន៍អ្នកជួលទាំងអស់យ៉ាងកក់ក្ដៅ សម្រាប់ព័ត៌មានលំអិតអំពីអគារសូមទាក់ទង៖
លោក វិចិត្រ ដាម៉ារឌី
នាយកផ្នែកជួល
០១៦ ៤៤៤ ៤៣១ ឬ អ៊ីម៉ែល៖ damardi90@gmail.com
អាសយដ្ឋានអគារ៖ ផ្លូវសម្ដេចប៉ែន នុត ២៨៩ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ