ក្រុមហ៊ុន សាន់វ៉ា គ្រុប កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ បានប្រារព្ធពិធីសម្ពោធ «មជ្ឈមណ្ឌលវប្បធម៌ ចូណាថាន ខេ.អេស ឆយ និងមជ្ឈមណ្ឌល សាន់វ៉ា នវានុវត្តន៍ ភ្នំពេញ» និងពិធីបំពាក់គ្រឿងឥស្សរិយយស យ៉ាងអធិកអធមនៅសណ្ឋាគារ RafflesLe Royal ភ្នំពេញ។
ក្នុងពិធីសម្ភោធនោះ លោកបណ្ឌិត Jonathan K.S Choi បានទទួលមេដាយលើកទី២ មេដាយ ឥស្សរិយយសសហមេត្រី ថ្នាក់មហាសេរីវឌ្ឍន ៍ដែលឡាយព្រះហស្តលេខា និងថ្វាយដោយព្រះមហាក្សត្រព្រះករុណាព្រះបាទសម្ដេចនរោត្ដមសីហមុនី ព្រះ-មហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលស្គាល់ការរួមចំណែករបស់លោកបណ្ឌិតក្នុងការផ្លាស់ប្តូរសិល្បៈ និងវប្បធម៌រវាងចិននិងកម្ពុជានិងមិត្តភាពរវាងប្រទេសទាំង២។
មជ្ឈមណ្ឌលវប្បធម៌ចូណាថាន ខេ.អេស ឆយ និងមជ្ឈមណ្ឌល សាន់វ៉ា នវានុវត្តន៍ភ្នំពេញ មានទីតាំងស្ថិតនៅសាកលវិទ្យាល័យជាតិគ្រប់គ្រងកម្ពុជា ចំកណ្តាលរាជធានីភ្នំពេញ។
មេដាយឥស្សរិយយសនេះត្រូវបានបំពាក់ដោយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានិងនវានុវត្តន៍ ក្នុងនោះថ្នាក់ដឹកនាំក្រុមហ៊ុន សាន់វ៉ា គ្រុប ចំនួន ១០រូប និងសាកលវិទ្យាល័យគ្រប់គ្រងជាតិគ្រប់គ្រងក៏ទទួលមេដាយឥស្សរិយយសសហមេត្រីផងដែរ។
លោកបណ្ឌិត Jonathan K.S Choi ទទួលបាន មេដាយគ្រឿងឥស្សរិយយសសហមេត្រី ថា្នក់សិរីវឌ្ឍន៍; លោកស្រី Janice Choi និង លោក Gilbert Tsui ទទួលបានមេដាយ គ្រឿងឥស្សរិយយស សហមេត្រី ថា្នក់មហាសេនា; លោក Jesse Choi និង លោក Jackson Choi ទទួលបានមេដាយ គ្រឿងឥស្សរិយយស សហមេត្រី ថា្នក់ធិបឌិន្ទ។
កាលពីឆ្នាំ ២០០៩ លោកបណ្ឌិត Jonathan K.S Choi បានទទួលមេដាយលើកដំបូង «មេដាយការស្ថាបនាជាតិ» ដោយរដ្ឋាភិបាលកម្ពុជា ជាការទទួលស្គាល់ការរួមចំណែករបស់លោកបណ្ឌិតចំពោះស្ថាបនាហេដ្ឋារចនាសម្ព័ន្ធក្នុងព្រះរាជាណា-កម្ពុជា និងលើកកម្ពស់ជីវភាពប្រជាជន។
ពីធីនោះទទួលនបានការអញ្ជើញចូលរួមរបស់ភ្ញៀវកិត្តិយសជាច្រើនរូប ក្នុងនោះក៏មានវត្តមានលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការនៃក្រសួងអប់រំយុវជន និងកីឡា អ្នកតំណាងដ៏ខ្ពង់ខ្ពស់នៃឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ព្រមទាំងថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយសជិត ២០០នាក់ទៀត ចូលរួមផ្ទាល់ និងចូលរួមតាមប្រព័ន្ធអ៊ីនធឺណិត។
នៅពេលទទួលមេដាយ លោកបណ្ឌិត Jonathan K.S Choi បានសម្តែងនូវមោទនភាពយ៉ាងខ្លាំងហើយនឹងបន្តការប្តេជ្ញាចិត្តក្នុងការកសាងស្ពានទំនាក់ទំនងរវាងប្រទេសទាំង២ គោរពនូវវប្បធម៌នៃប្រទេសទាំង២ និងជំរុញគម្រោងអន្តរជាតិដើម្បីលើកទឹកចិត្តយុវជនជំនាន់ក្រោយឱ្យមានការយល់ដឹងកាន់តែជ្រាលជ្រៅ និងការកោតសរសើរចំពោះវប្បធម៌របស់ប្រទេសទាំង២៕