នាពេលថ្មីៗនេះក្រុមហ៊ុន អ៊ីតមីអោត ឯ.ក (Gēgē HotPot) បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នារវាងក្រុមហ៊ុន អ៊ីតមីអោត ឯ.ក (Gēgē HotPot) និង ឡាផ្លេនថេសិន មេនេចមេន ខូ អិលធីឌី ដែលធ្វើឡើងនៅការិយាល័យ Borvor ដើម្បីណែនាំផលិតផលដ៏ថ្មីស្រឡាងបំផុតនៅប្រទេសកម្ពុជា។ កម្មវិធីនេះមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសនិងដៃគូសហការការងារជាច្រើន។
គោលបំណងសំខាន់នៃការចុះហត្ថលេខានេះគឺដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា ដើម្បីផ្តល់ជូននូវផលិតផលថ្មីដែលមានរសជាតិឆ្ងាញ់ រួមផ្សំជាមួយកាប្រើប្រាស់គ្រឿងផ្សំដែលមានគុណភាពខ្ពស់ ពីកសិករខ្មែរនិងបង្កើតផលិតផលដែលមានភាពទាក់ទាញយ៉ាងគួរឱ្យកត់សម្គាល់។
Gēgē HotPot និង La Plantation បានធ្វើការសហការ នឹងផ្តោតលើការនាំយកនូវផលិតផលដែលសាកសមសម្រាប់ប្រជាជនកម្ពុជានាយុគសម័យថ្មីនេះនិងបូករួមទាំងមានគុណភាព និងភាពច្នៃប្រឌិតមកទីផ្សារដោយចាប់ផ្តើមពីការបង្ហាញផលិតផលថ្មីដ៏លេចធ្លោគឺស៊ុបម្រេចដីប្លី ដំបូងគេបង្អស់នៅកម្ពុជា។
ស៊ុបថ្មីនេះត្រូវបានបង្កើតឡើងដោយប្រើម្រេចដែលមានគុណភាពខ្ពស់ពីខេត្តកំពតរបស់ La Plantation ដែលល្បីទូទាំងពិភពលោកនិងសម្បូរដោយអត្ថប្រយោជន៍ដល់សុខភាពជាច្រើន។ ស៊ុបម្រេចដីប្លី ចម្អិនដោយការយកចិត្តទុកដាក់ និងចំណាយពេលជាច្រើនម៉ោងដែលធ្វើឱ្យម្ហូបនេះមានរសជាតិឌិត ក្លិនឈ្ងុយ និងមានអត្ថន័យជ្រាលជ្រៅ។
ជាមួយនឹងស៊ុបម្រេចដីប្លី អ្នកមិនគ្រាន់តែបរិភោគអាហារនោះទេ អ្នកកំពុងភ្លក់មរតករាប់សតវត្សរ៍ និងគាំទ្រកសិករក្នុងស្រុកមកពីខេត្តកំពតផងដែរ៕