អង្គរហ្រេ្គស វែលណែសរីហ្សត គឺជារីហ្សតលំដាប់ផ្កាយ៥ ដ៏ថ្មីសន្លាងដែលមានទីតាំងស្ថិតនៅចម្ងាយតែប៉ុន្មាននាទីប៉ុណ្ណោះពីប្រាសាទអង្គរវត្ត បានបើកសម្ពោធជាផ្លូវការកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ។ ស្ថិតនៅលើវិថីព្រះនរោត្តម សីហមុនី ក្នុងសង្កាត់ស្វាយដង្គំ ខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់របស់កម្ពុជា ការបើកសម្ពោធរីហ្សតដ៏ប្រណិតនេះ ទទួលបានការអញ្ជើញចូលរួមពីវត្តមានថ្នាក់ដឹកនាំ បុគ្គលិករបស់រីហ្សត អ្នកសារព៏ត៌មាន និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ប្រព្រឹត្តិទៅស្របតាមចក្ខុវិស័យ និងបេសកកម្មរបស់រីហ្សត ក្នុងការក្លាយជាគោលដៅសុខុមាលភាពឈានមុខគេនៅអាស៊ី។ អង្គរហ្រេ្គស វែលណែសរីហ្សត មានគោលបំណងនាំយកកេ្តរ្ត៍ដំណែលដ៏អស្ទារ្យនៃសម័យអង្គរ មកបង្ហាញនៅពេលបច្ចុប្បន្នដើម្បីលើកកម្ពស់ ក៏ដូចជាផ្សព្វផ្សាយដល់ភ្ញៀវទេសចរមកពីជុំវិញពិភពលោក ក៏ដូចជាក្រុមគ្រួសារនិងសហគមន៍ឱ្យកាន់តែទូលំទូលាយ។
អ្នកស្រី Elain Younn ម្ចាស់និងជានាយកប្រតិបត្តិនៃអង្គរហ្រេ្គស វែលណែសរីហ្សត បានមានប្រសាសន៍ថា៖ «យើងពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងក្នុងការប្រកាសពីការបើកសម្ពោធអង្គរហ្រេ្គស វែលណែសរីហ្សតជាផ្លូវការ ដែលជាទីកន្លែងសុខុមាលភាពដ៏អស្ទារ្យខុសពីកន្លែងផ្សេងទៀត ដែលមានទីតាំងនៅជិតប្រាសាទអង្គរវត្តដ៏ល្បីល្បាញ។ នៅទីនេះ ជាកន្លែងដែលពិភពនៃសម័យបុរាណ ជួបនឹងភាពអស្ចារ្យនៃសម័យទំនើបហើយយើងខ្ញុំសូមអញ្ជើញលោកអ្នកឱ្យមកទទួលយកនូវបទពិសោធន៍នៃការចាប់ផ្តើមដំណើរនៃការផ្លាស់ប្តូរដ៏អស្ចារ្យនិងការភ្ជាប់ទំនាក់ទំនងដ៏ស៊ីជម្រៅរវាងខ្លួនយើងជាមួយធម្មជាតិ»។
អ្នកស្រី Elain បានកត់សម្គាល់ថា ភ្ញៀវទេសចរមួយចំនួនបាននិយាយថា មុនពេលពួកគាត់មកដល់ ពួកគាត់បានឭថាប្រទេសកម្ពុជា គឺមិនមានសុវត្ថិភាពទេ។ ទោះជាយ៉ាងណា នៅពេលពួកគាត់មកដល់ទីនេះ ពួកគាត់ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយឃើញប្រជាជនកម្ពុជាមានភាពរួសរាយរាក់ទាក់ ទទួលស្វាគមន៍ពួកគាត់ដោយស្នាមញញឹមលើសពីការរំពឹងទុករបស់ពួកគាត់។
អ្នកស្រី Elain បានគូសបញ្ជាក់ពីតម្រូវការក្នុងការលើកកម្ពស់មុខមាត់កម្ពុជាជាសកល។
អ្នកស្រីបន្ថែមថា៖ «យើងត្រូវតែធ្វើការរួមគ្នាដើម្បីផ្លាស់ប្តូរការយល់ឃើញនេះ ដើម្បីឱ្យភ្ញៀវទេសចរចែករំលែកជាមួយមិត្តភក្តិរបស់ពួកគេថា ប្រទេសកម្ពុជាមានសុវត្ថិភាព ប្រជាជនមានភាពរួសរាយរាក់ទាក់។ ខ្ញុំចង់ប្រាប់ពួកគេថា ប្រទេសកម្ពុជាមានសុវត្ថិភាពហើយអង្គរហ្រេ្គស វែលណែសរីហ្សត បានត្រៀមខ្លួនជាស្រេចក្នុងការស្វាគមន៍ពួកគេ ជាមួយនឹងបដិសណ្ឋារកិច្ចដ៏កក់ក្តៅបំផុតដែលប្រទេសយើងមាន»។
«រីហ្សតរបស់យើងត្រូវបានរចនាយ៉ាងប្រណិត ដើម្បីផ្តល់នូវបទពិសោធន៍សុខុមាលភាពពេញលេញបំពាក់ដោយគ្រឿងបរិក្ខារលំដាប់ពិភពលោកនិងជាកន្លែងបំផុសគំនិតដូចជា ប្រាង្គប្រាសាទផ្ទាល់។
សម្រាប់អ្នកដែលស្វែងរកភាពរឹងមាំផ្នែករាងកាយ កន្លែង Meru High Performance Center របស់យើង ផ្តល់នូវការហ្វិកហាត់កម្រិតខ្ពស់និងបទពិសោធន៍ផ្នែកកាយសម្បទាដ៏ល្អ។ ខណៈមជ្ឈមណ្ឌលហាត់យូហ្គា Aum Yoga Center របស់យើងផ្តល់ជូននូវថ្នាក់ហាត់យូហ្គាប្រចាំថ្ងៃ ដែលជួយណែនាំលោកអ្នកឱ្យមានសុខភាពផ្លូវចិត្តស្ងប់ស្ងាត់ មិនថាលោកអ្នកទើបតែចាប់ផ្តើម ឬជាអ្នកហាត់តាមរដូវកាលនោះទេ»។
អ្នកស្រី Elain ពន្យល់ថា៖«Mahalaya Spa របស់យើងកំពុងរង់ចាំលោកអ្នកដែលត្រូវការសម្រាកលម្ហែ ជាមួយនឹងការព្យាបាលដែលបំផុសគំនិតដោយវិធីព្យាបាលបែបបុរាណខ្មែរ ដែលជួយដល់លោកអ្នកឱ្យមានភាពស្រស់ស្រាយនិងមានតុល្យភាពរាងកាយល្អ»។
សម្រាប់ភ្ញៀវដែលធ្វើដំណើរមកជាមួយក្រុមគ្រួសារ កន្លែងមើលក្មេង Ponleu Kids ជួយក្មេងឱ្យយល់ដឹងពីរបៀបហាត់ ពីលំហាត់ដើម្បីសុខុមាលភាពតាមរបៀបដែលរីករាយនិងមានអត្ថន័យ ដើម្បីធានាថា សូម្បីតែភ្ញៀវដែលក្មេងបំផុត ក៏ពួកគាត់អាចទទួលយកការគិតបានដែរ។ ទន្ទឹមនឹងនេះដែរកន្លែង Amazing Grace Crystal Bowls Temple ផ្តល់នូវកន្លែងពិសេសមួយសម្រាប់ការព្យាបាលដ៏អស្ចារ្យ ជាមួយនឹងវគ្គកែវគ្រីស្តាល់ (Crystal Bowls) ដែលជួយសម្រួលដល់ទាំងសុខភាពផ្លូវចិត្ត បង្កើនស្មារតីជាមួយភាពងាយស្រួលក្នុងការធ្វើសមាធិប្រកបដោយភាពសុខដុមរមនា។
លោកស្រីថ្លែងថា៖ «រាល់ការរចនាលម្អិតនៃរីហ្សតរបស់យើង គឺត្រូវបានធ្វើឡើងដើម្បីភ្ជាប់សុខុមាលភាពជាមួយធម្មជាតិជុំវិញប្រកបដោយភាពសុខដុម។ ចំពោះអាងហែលទឹកជីវសាស្រ្តរបស់យើង គឺត្រូវបានចម្រោះដោយធម្មជាតិ មានភាពស្ងប់ស្ងាត់ និងគួរឱ្យទាក់ទាញ ផ្តល់នូវបរិយាកាសដ៏ស្រស់ស្រាយ ដើម្បីសម្រាកលម្ហែរ ខណៈដើមឈើធំៗខ្ពស់ត្រដែត ផ្តល់នូវម្លប់ដ៏ត្រឈឹងត្រឈៃ ដែលល្អបំផុតសម្រាប់ការដើរលម្ហែរ។ មិនថាលោកអ្នកកំពុងទទួលទានអាហារនៅហាង Grace Café ឬចូលរួមក្នុងវគ្គព្យាបាល (sound healing) ពេលរាត្រីនោះទេ បទពិសោធន៍ទាំងអស់ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់ការធ្វើដំណើររបស់លោកអ្នកប្រកបដោយសុខុមាលភាព»។
លោកស្រីបន្ថែមថា៖ «សូមចូលរួមជាមួយពួកយើង នៅពេលយើងសម្ពោធបើកដំណើរការ អង្គរហ្រេ្គស វែលណែសរីហ្សត ជាកន្លែងសម្រាកលម្ហែរកាយ ស្វែងយល់ និងភ្ជាប់ទំនាក់ទំនងខ្លួនអ្នកជាមួយបេះដូងនៃទឹកដីអង្គរដ៏អស្ចារ្យ។ សូមលោកអ្នកអញ្ជើញមកទទួលបទពិសោធន៍នៃសេវាសុខុមាលភាពដែលផ្តល់ទាំងសុខភាពផ្លូវចិត្ត និងរាងកាយ ឱ្យទទួលបានភាពសុខដុមរមនាពិតប្រាកដដែលស្ថិតនៅចំកណ្តាលធម្មជាតិ និងបេកិកភណ្ឌ»៕
សូមទាក់ទងដើម្បីធ្វើការកក់ទុកតាមរយៈ៖
Email: stay@angkorgrace.com
Telephone: 012 762 288