សាកលវិទ្យាល័យបច្ចេកវិទ្យានិងសហគ្រិនភាព (UTE) ត្រូវបានបង្កើតឡើងដោយផ្ដល់នូវឱកាសសិក្សាតាមរយៈកម្មវិធីអាហារូបករណ៍ចម្រុះ ដែលមានគោលបំណងបណ្ដុះបណ្ដាលនិស្សិតបញ្ចប់ការសិក្សាប្រកបដោយសមត្ថភាព និងការទទួលស្គាល់ ស្របតាមបរិបទនៃអាជីពការងារសកលក្នុងយុគ្គសម័យទំនើបបច្ចុប្បន្ននេះ។
«កម្មវិធីអាហារូបករណ៍ UTE នឹងបើកស្វាគមន៍សិស្សនិស្សិតលើកដំបូងបង្អស់ ដោយទទួលការចុះឈ្មោះពីសំណាក់សិស្សចប់មធ្យមសិក្សាទុតិយភូមិ មិនថាពីគ្រឹះស្ថានអប់រំជាតិ ឯកជន ឬ ស្ថាប័នអន្តរជាតិក៏ដោយ។ គោលបំណងតែមួយគត់របស់យើងក្នុងការបង្កើត UTE គឺដើម្បីបំពេញក្តីសុបិនរបស់យុវជនកម្ពុជា ក្នុងការទទួលបានសមិទ្ធផល និងជោគជ័យក្នុងអាជីពការងារនាថ្ងៃអនាគត»។ នេះបើតាមប្រសាសន៍លោកស្រី ម៉ឺន ស្រី ណែត ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យបច្ចេកវិទ្យានិងសហគ្រិនភាព (UTE)។
លោក ពូ សុផានិត នាយក និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ UTE បានមានប្រសាសន៍ថា៖ «ទស្សនៈវិស័យរបស់យើងគឺដើម្បីជំរុញនិស្សិតបញ្ចប់ការសិក្សានៅប្រទេសកម្ពុជាឱ្យមានសមត្ថភាពសិក្សា និងការអភិវឌ្ឍវិជ្ជាជីវៈដ៏ខ្ពស់បំផុត។ ដូច្នេះហើយ ពួកយើងបានបង្កើតស្ថាប័នមួយ ដែលមានមហាវិទ្យាល័យចំនួន ៥ ដោយមហាវិទ្យាល័យនីមួយៗផ្តោតពិសេសទៅលើការផ្តល់នូវឧត្តមភាពសិក្សា ក៏ដូចជាភាពពាក់ព័ន្ធក្នុងវិថីអាជីពការងារ»។
លោកបានបន្ថែមទៀតថា៖ «បេក្ខភាពប្រហែលហាសិបនាក់នឹងទទួលបានអត្ថប្រយោជន៍ពីកម្មវិធីអាហារូបករណ៍ពេញឆ្នាំសិក្សា ក៏ដូចជាអាហារូបករណ៍រ៉ាប់រងមួយផ្នែកនៃឆ្នាំសិក្សាផងដែរ។ ក្រៅពីអាហារូបករណ៍ យើងក៏មានការបញ្ចុះតម្លៃជូនសិស្សនិស្សិតទាំងអស់ដែលមកចុះឈ្មោះក្នុងខែនេះ»។
សាកលវិទ្យាល័យ UTE មានគោលដៅផ្ដល់នូវបរិញ្ញាបត្រផ្នែកសិល្បៈ និងបរិញ្ញាបត្រវិទ្យាសាស្ត្រ ដែលត្រូវបានទទួលស្គាល់ដោយស្ថាប័នក្នុងស្រុកនិងអន្តរជាតិ។ កម្មវិធីថ្នាក់បរិញ្ញាបត្រ UTE ដែលភ្ជាប់មកជាមួយនូវការទទួលស្គាល់ជាកិត្តិយស (Hons) រួមមាន សហគ្រិនភាព ការគ្រប់គ្រងពាណិជ្ជកម្ម ទីផ្សារ គណនេយ្យ ទីផ្សារឌីជីថល វិទ្យាសាស្ត្រកុំព្យូទ័រ និងការគ្រប់គ្រងបច្ចេកវិទ្យា។
ទីតាំងរបស់សាកលវិទ្យាល័យ UTE ស្ថិតនៅបណ្តោយផ្លូវលេខ ៥៩២ ក្នុងខណ្ឌទួលគោកបានបើកទ្វារទទួលសិស្សនិស្សិតដើម្បីស្វែងយល់បន្ថែមអំពីវគ្គសិក្សា និងកម្មវិធីអាហារូបករណ៍ តាមរយៈការផ្ដល់នូវដំណើរទស្សនកិច្ចសិក្សានៅបរិវេណសាលា បណ្ណាល័យ បន្ទប់កុំព្យូទ័រ និងហាងកាហ្វេ ដោយផ្ដោតលើបរិយាកាសរៀនសូត្រ។
ការសម្ពោធឆមាសដំបូង គ្រោងនឹងដំណើរការនៅថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៥ ហើយការទទួលសិស្សចូលរៀនត្រូវបានចាប់ផ្ដើមពីពេលនេះ ជាមួយឱកាសសម្ភាសផ្ទាល់ៗដើម្បីទទួលបានអាហារូបករណ៍ ខណៈដែលសាកលវិទ្យាល័យរៀបចំបើកទីតាំងនៅថ្ងៃទី ២៣ ខែវិច្ឆិកាខាងមុខនេះ។
សម្រាប់ការសាកសួរព័ត៌មានបន្ថែម សូមទំនាក់ទំនងក្រុមការងារទទួលពាក្យចូលរៀននៃសាកលវិទ្យាល័យ UTE តាមរយៈលេខ 017 592 888 ឬផ្ញើពាក្យចុះឈ្មោះចូលរៀនរបស់អ្នកតាមរយៈអ៊ីម៉ែល info@ute.ac ដើម្បីស្វែងរកឱកាសដ៏ប្រពៃដែលកំពុងរង់ចាំអ្នក។ ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រសាកលវិទ្យាល័យ UTE http://www.ute.ac៕