ក្នុងយុគសម័យដែលមានភាពងាយស្រួល និងសុវត្ថិភាពគឺសំខាន់បំផុត ធនាគារ អ៊ូរីបាន និងបន្ថែមជាមួយនឹងដំណោះស្រាយធនាគារប្រកបដោយភាពច្នៃប្រឌិត។
បន្ថែមលើមុខងារដែលមានស្រាប់ នៅលើ ATM និង WOORI BANK Mobile ធនាគារ អ៊ូរីផ្តល់នូវភាពងាយស្រួល និងទំនើបបំផុតរបស់យើង ដែលត្រូវបានរចនាឡើងដើម្បីផ្តល់ឱ្យអ្នកនូវបទពិសោធន៍ធនាគារប្រកបដោយភាពរលូន និងសុវត្ថិភាព នៅចុងម្រាមដៃរបស់អ្នក។
លក្ខណៈសំខាន់ៗនៃមុខងារថ្មី៖
- ការដកប្រាក់ដោយប្រើQR៖ អតិថិជនអាចធ្វើប្រតិបត្តិការលើATM ដោយមិនបាច់ប្រើប្រាស់កាតនិងអាចដកប្រាក់ដោយគ្រាន់តែស្គេនលើQR ដែលបង្ហាញលើអេក្រង់ATM បន្ទាប់មកលោកអ្នកគ្រាន់តែ បញ្ជាក់ប្រតិបត្តិការ និងកំណត់ចំនួនទឹកប្រាក់ដែលចង់ដករួចយកប្រាក់របស់អ្នកដោយមិនចាំបាច់ប៉ះអេក្រង់ ATM
- ការដាក់ប្រាក់ដោយប្រើQR: អតិថិជនអាចធ្វើប្រតិបត្តិការដាក់ប្រាក់ ប្រើមុខងារស្កេន QR ដើម្បីដាក់ប្រាក់ដោយផ្ទាល់ទៅក្នុងគណនីរបស់អ្នក ដោយគ្រាន់តែចុចលើកម្មវិធី WOORI BANK Mobileរបស់អ្នក។
- ដាក់ប្រាក់ដោយប្រើលេខកូដ៖មុខងារនេះអនុញ្ញាតឱ្យអតិថិជនប្រើការកំណត់ជាមុននៃចំនួនសាច់ប្រាក់ដែលត្រូវដក និងបង្កើតលេខកូដតែមួយគត់ដើម្បីដកជំនួសឱ្យកាត ឬកម្មវិធីទូរស័ព្ទធនាគារនៅលើទូATM ។
មុខងារបន្ថែម៖
បន្ថែមពីលើមុខងារ WOORI BANK Mobile យើងបានបានបន្ថែមមុខងារដាក់ប្រាក់ដោយប្រើកាតទៅកាន់ម៉ាស៊ីន CRM ដែលហៅថា Card-Based Deposit។ មុខងារនេះគឺជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកដែលចូលចិត្តដាក់ប្រាក់ដោយប្រើវិធីសាស្រ្តបែបលក្ខណៈសាមញ្ញ និងងាយស្រួល។
មុខងារថ្មីទាំងនេះមាននៅលើកម្មវិធី ជំនាន់ចុងក្រោយបំផុតរបស់ WOORI BANK Mobile។ លោកអ្នកអាចទាញយកកម្មវិធី WOORI BANK Mobile ពី App Store ឬ Google Play ហើយសាកល្បង នូវសេវាធនាគារដោយខ្លួនឯងជាច្រើន និងងាយស្រួលនៅថ្ងៃនេះ!
អតិថិជនអាចរីករាយជាមួយបទពិសោធន៍ នៃសេវា Self-Banking និងម៉ាស៊ីន ATM នៅជាង 100 ម៉ាស៊ីន ATM/CRMs និង ជាង70 ទីតាំងទូទាំងប្រទេស។
ស្វែងរកម៉ាស៊ីន ATM របស់ធនាគារ អ៊ូរី នៅលើផែនទីតាមរយៈតំណរនេះ ៖ https://shorturl.at/doHO2
សម្រាប់ព័ត៌មានបន្ថែម Tel: 023 963 333 / 081 331 333
ហេតុអ្វី ធនាគារអ៊ូរី(ខេមបូឌា) ម.ក?
ធនាគារ អ៊ូរីយើងប្តេជ្ញានឹងផ្តល់ជូនអតិថិជនរបស់យើងនូវដំណោះស្រាយធនាគារដ៏សម្បូរបែប និងសុវត្ថិភាពបំផុត។ Touchless ដែលជាមុខងារថ្មីរបស់យើងត្រូវបានរចនាឡើងដើម្បីបង្កើនបទពិសោធន៍ធនាគាររបស់អ្នក ដោយផ្តល់នូវភាពងាយស្រួល និងសុវត្ថិភាពដែលមិនអាចប្រៀបផ្ទឹមបាន។ មិនថាអតិថិជន ចង់ប្រើប្រាស់នូវបច្ចេកវិជ្ជាថ្មី ឬប្រកាន់ខ្ជាប់នូវវិធីសាស្រ្តបែបសាមញ្ញយើងនៅតែមានជម្រើសសម្រាប់ លោកអ្នក។
អំពីធនាគារ អ៊ូរី(ខេមបូឌា) ម.ក
ធនាគារ អ៊ូរីមានសមិទ្ធិផលសំខាន់ៗជាច្រើននៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល 30 ឆ្នាំ។ ជាមួយនឹងការចាប់ផ្តើមកម្មវិធីផ្តល់មូលនិធិនៅឆ្នាំ 1990 និងទទួលបានអាជ្ញាប័ណ្ណជាផ្លូវការដើម្បីធ្វើប្រតិបត្តិការជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅឆ្នាំ 2004។
បន្ទាប់មក ទទួលបានអាជ្ញាប័ណ្ណនៅឆ្នាំ 2011 ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ក៏ដូចជាការរួមបញ្ចូលគ្នាជាមួយ អ៊ូរី ហ្វាយនែន នៅឆ្នាំ ២០២០ ដើម្បីពង្រីកបណ្តាញ។
បន្ថែមពីនេះ ធនាគារជាតិនៃកម្ពុជាបានអនុម័តអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជនៅខែវិច្ឆិកា ឆ្នាំ 2021 និងបានក្លាយជាធនគារពាណិជ្ជជាផ្លូវការក្នុងខែមករា ឆ្នាំ 2022 ដើម្បីផ្តល់ទីផ្សារជាមួយនឹងផលិតផល និងសេវាកម្មរបស់ធនាគារពាណិជ្ជពេញលេញ។
គិតត្រឹមខែមិថុនា ឆ្នាំ 2024 ធនាគារ អ៊ូរី (ខេមបូឌា) ម.ក មានសាខាចំនួន 142 ទូទាំងប្រទេស មានបុគ្គលិកជាង 4,200 នាក់ និងបម្រើអតិថិជនជាង 475 ពាន់នាក់ ជាមួយនឹងទ្រព្យសកម្មសរុប1.4 ពាន់លាន សំពៀតឥណទាន 1,238 លានដុល្លារ និងសមតុល្យសន្សំប្រាក់បញ្ញើរហូតដល់ 682 លានដុល្លារ។“ធនាគារ អ៊ូរី ជម្រើសហិរញ្ញវត្ថុដ៏ឆ្លាតវៃរបស់អ្នក!”