ក្រុងព្រះសីហនុ ប្រទេសកម្ពុជា – ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៦ – បេ អហ្វ ឡៃថ៍ ជាគម្រោងអភិវឌ្ឍន៍ផ្ដោតលើនិរន្តរភាព បានចូលរួមចំណែកយ៉ាងសកម្មដល់ការចូលរួមសហគមន៍ និងផ្ដល់ផលវិជ្ជមានដល់សង្គម។ គំនិតផ្តួចផ្តើមចុងក្រោយបំផុតរបស់ខ្លួន យុទ្ធនាការសប្បុរសធម៌ Santa's Shoebox Challenge ជាកិច្ចខិតខំប្រឹងប្រែងរយៈពេលវែងរបស់ក្រុមហ៊ុនក្នុងការកសាងក្រុងព្រះសីហនុដ៏ឧត្ដុងឧត្ដម។
យុទ្ធនាការនេះបានផ្តល់ឱ្យកុមារក្រីក្រជាង ១០០ នាក់នូវប្រអប់កាដូជាមួយសម្ភារៈចាំបាច់ រួមទាំងប្រដាប់ប្រដាក្មេងលេង និងរបស់របរមួយចំនួនទៀតក្រោមកិច្ចសហការជាដៃគូជាមួយអង្គការក្រៅរដ្ឋាភិបាលចំនួនពីរគឺ រួមគ្នាដើម្បីអនាគត (Let Us Create Futures Oganization) និង អង្គការបំណងល្អ (Bomnong L'or)។
ប្រារឰឡើងនៅ Beach Club & Cabins by Preference នៃរីសតមាត់សមុទ្រ Summer Bay យុទ្ធនាការនេះបានបង្ហាញពីការប្តេជ្ញាចិត្តពេញមួយឆ្នាំរបស់ បេ អហ្វ ឡៃថ៍ ចំពោះគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG)។
ដោយរួមបញ្ចូលនូវនិរន្តរភាព និងការអភិវឌ្ឍន៍សហគមន៍ទៅក្នុងគុណតម្លៃស្នូល បេ អហ្វ ឡៃថ៍ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនតាមរយៈយុទ្ធនាការ Santa's Shoebox ជាមូលដ្ឋានគ្រឹះនៃគំនិតផ្តួចផ្តើមសំខាន់ៗចំនួនប្រាំមួយ ដែលជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានក្នុងឆ្នាំ ២០២៤៖
១. ភាពជាដៃគូយុទ្ធសាស្ត្រ ESG ជាមួយ Alaya Consulting៖ ការប្រើប្រាស់ជំនាញរបស់អ្នកប្រឹក្សាស្ដីពីគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច ESG ឈានមុខគេ Alaya Consulting, បេ អហ្វ ឡៃថ៍ ពង្រឹងក្របខ័ណ្ឌនិរន្តរភាពរបស់ខ្លួន និងពង្រឹងការអនុវត្តប្រកបដោយតម្លាភាព និងការទទួលខុសត្រូវលើគ្រប់ប្រតិបត្តិការទាំងអស់ ដោយស្របតាមការអនុវត្តល្អបំផុតអន្តរជាតិ។
២. គំនិតផ្តួចផ្តើមយុទ្ធនាការរត់រើសសំរាម៖ ដោយសហការជាមួយរីសតកោះ Six Senses Krabey សហគមន៍ឆ្នេរ និងក្រសួងបរិស្ថាន/នាយកដ្ឋានទេសចរណ៍ បេ អហ្វ ឡៃថ៍ បានគាំទ្រគំនិតផ្ដួចផ្ដើមយុទ្ធនាការរត់រើសសំរាមដំបូងបំផុតរបស់ប្រទេស ដោយប្រមូលសំរាមបានជាង ៣១០ គីឡូក្រាម និងធ្វើជាគំរូចំពោះសកម្មភាពបរិស្ថានសម្រាប់សហគមន៍។
៣. ការពង្រឹងសហគមន៍មូលដ្ឋានជាមួយនឹងធនធានសំខាន់ៗ៖ បេ អហ្វ ឡៃថ៍ ផ្តល់សិទ្ធិអំណាចដល់ការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសហគមន៍មូលដ្ឋានដោយផ្តល់នូវការគាំទ្រជាក់ស្តែងតាមរយៈកម្មវិធីគាំទ្រគោលដៅ។
៤. ការបណ្ដុះបណ្ដាលអ្នកដឹកនាំនាពេលអនាគតតាមរយៈការអប់រំ និងកីឡា៖ អនុស្សរណៈនៃការយោគយល់គ្នាជាមួយសាលាអន្តរជាតិ Life International School និងក្លឹបបាល់ទាត់ Life Football Club បានបង្កើតក្នុងគោលបំណងអភិវឌ្ឍឧត្តមភាពផ្នែកអប់រំ និងបណ្ដុះបណ្ដាលទេពកោសល្យកីឡា។
៥. ការលើកកម្ពស់ក្រុងព្រះសីហនុជាមជ្ឈមណ្ឌលវប្បធម៌៖ តាមរយៈភាពជាដៃគូជាមួយវិចិត្រសាលសិល្បៈអង្គរ មជ្ឈមណ្ឌលពាណិជ្ជកម្ម បេ អហ្វ ឡៃថ៍ នឹងបម្រើជាវេទិកាប្រកបដោយភាពច្នៃប្រឌិតសម្រាប់ការតាំងពិព័រណ៍ស្នាដៃសិល្បៈខ្មែរ និងផ្សព្វផ្សាយខេត្តព្រះសីហនុជាគោលដៅវប្បធម៌ដ៏រស់រវើក។
៦. កម្មវិធីចែកកាដូសម្បុរស Santa's Shoebox ប្រកបដោយនិរន្តរភាព៖ គំនិតផ្តួចផ្តើមដ៏មានឥទ្ធិពលនេះ ដែលរៀបចំដោយបុគ្គលិក បេ អហ្វ ឡៃថ៍ និងគាំទ្រដោយបណ្តាញរបស់ពួកគេ បានផ្សារភ្ជាប់ទំនាក់ទំងជាមួយសហគមន៍កាន់តែទូលំទូលាយក្នុងការចែកប្រអប់កាដូដ៏មានសារៈប្រយោជន៍ដល់កុមារក្រីក្រជាង ១០០ នាក់ក្នុងរដូវបុណ្យគ្រីសស្មាក់ ដោយភាពជាដៃគូជាមួយអង្គការក្រៅរដ្ឋាភិបាលចំនួនពីរដែលមានមូលដ្ឋាននៅទីក្រុងព្រះសីហនុ ដើម្បីពង្រឹងការប្តេជ្ញាចិត្តផ្ដល់ផលវិជ្ជមានដល់សង្គម និងការអភិវឌ្ឍន៍សហគមន៍រយៈពេលវែង។
បេ អហ្វ ឡៃថ៍ ទទួលស្គាល់ទំនាក់ទំនងខាងក្នុងរវាងនិរន្តរភាព និងវិបុលភាពសហគមន៍ក្នុងក្រុងព្រះសីហនុ ប្រទេសកម្ពុជា។
គំនិតផ្តួចផ្តើមទាំងនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឱ្យរីកចម្រើន និងបរិយាកាសសង្គម។
ជាមួយនឹងយុទ្ធសាស្ត្ររយៈពេលវែងដែលរួមមានការអប់រំ វប្បធម៌ កីឡា និងការគ្រប់គ្រងបរិស្ថាន ក្រុមហ៊ុនមានគោលបំណងកំណត់ស្តង់ដាថ្មីសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយការទទួលខុសត្រូវនៅកម្ពុជា។
ចុចទំនាក់ទំនង
Paula Yous ប្រធានផ្នែកទីផ្សារ
+855 (0) 81 662 097
paula.yous@canopysands.com