សណ្ឋាគារ Novotel គឺជាក្រុមហ៊ុនបដិសណ្ឋារកិច្ចដ៏ល្បីល្បាញមួយ ក្នុងចំណោមបណ្តាញ Accor ជាប្រតិបត្តិករសណ្ឋាគារឈានមុខគេ នឹងដាក់ដំណើរការនូវរមណីយដ្ឋានសម្រាកកម្សាន្ដ Novotel Sihanoukville Holiday Resort នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ។
រមណីយដ្ឋាននេះមានទីតាំងនៅលើឆ្នេរឯករាជ្យ រួមមានបន្ទប់ចំនួន ២១៥ ប្រកបដោយទេសភាពដ៏អស្ចារ្យនៅលើឈូងសមុទ្រថៃ មានជម្រើសអាហារដ្ឋានចំនួន ៤ កន្លែង ក៏ដូចជាបរិក្ខារដ៏ស័ក្តិសមសម្រាប់ក្រុមគ្រួសារផងដែរ។ ជាមួយនឹងការធ្វើដំណើរដ៏ងាយស្រួលពីរាជធានីភ្នំពេញ សណ្ឋាគារនេះ ប្រៀបបានដូចជាឆ្នេរសួគ៌ា ដែលជំរុញចិត្តអ្នកធ្វើដំណើរ និងអ្នកស្រុកឱ្យមកចំណាយពេល សម្រាក និងសាកថ្មជិវិតឡើងវិញ។
លោក Garth Simmons ប្រធានផ្នែកប្រតិបត្តិការនៃផ្នែកសេដ្ឋកិច្ចជាន់ខ្ពស់និងមធ្យម របស់បណ្តាញក្រុមហ៊ុន Accor បានមានប្រសាសន៍ថា ៖«ការសម្ពោធសណ្ឋាគារ Novotel Sihanoukville Holiday Resort ដែលជាអចលនទ្រព្យរបស់ក្រុមហ៊ុន Novotel ដំបូងគេក្នុងប្រទេសកម្ពុជា គឺជាការចាប់ផ្តើមនៃដំណើរដ៏គួរឱ្យរំភើប សម្រាប់យើងក្នុងឆ្នាំ ២០២៤។ សមិទ្ធ ផលមួយនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងការ ប្តេជ្ញាចិត្តយ៉ាងជាប់លាប់របស់ក្រុមហ៊ុន Accor ក្នុងការផ្តល់នូវបទពិសោធន៍បដិសណ្ឋារកិច្ចចម្រុះ និងសម្បូរបែបនៅក្នុងតំបន់អាស៊ី»។
លោកបន្ថែមថា៖ «សណ្ឋាគារ Novotel ក៏បានផ្តល់នូវការផ្សំបញ្ចូលគ្នាដ៏ល្អឥតខ្ចោះជាមួយ នឹងការរចនា បែបសហសម័យ ទីធ្លាធំទូលាយ និងបរិក្ខារប្រកបដោយផាសុកភាព។ ការផ្សំបញ្ចូលគ្នានេះធ្វើឱ្យ Novotel Sihanoukville Holiday Resort ក្លាយជាជម្រើសដ៏គួរឱ្យទាក់ទាញសម្រាប់អ្នកធ្វើដំណើរ ដែលកំពុងស្វះស្វែងរក ឱកាសដើម្បីភ្ជាប់ទំនាក់ទំនង ជាមួយមនុស្សជាទីស្រលាញ់របស់ពួកគេ និងខ្លួនឯង ឬសម្រាកលំហែកាយ នៅក្នុងទីក្រុងមាត់សមុទ្រ ដ៏ល្បីល្បាញបំផុតរបស់ប្រទេសកម្ពុជា គឺខេត្តព្រះសីហនុ»។
នាយកគ្រប់គ្រងទូទៅនៃសណ្ឋាគារ Novotel Sihanoukville Holiday Resort លោក Ayub Yulianto បានថ្លែងថា ៖«ខ្ញុំពិតជារំភើបណាស់ ដែលបានស្វាគមន៍ភ្ញៀវទេសចរឱ្យមកទទួលយកបទពិសោធន៍នៅតំបន់ថ្មីមួយ នៃក្រុងព្រះសីហនុ។ បដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់កម្ពុជា ភោជនីយដ្ឋានចម្រុះ និងបារ៍ជាច្រើនដ៏រស់រវើក គ្រឿងបរិក្ខារ សមស្របសម្រាប់គ្រួសារដ៏ល្អ និងការរចនាបែបទំនើបរបស់ Novotel Sihanoukville Holiday Resort ពិតជាបន្ថែមនូវភាពពិសេសប្លែកពីគេ នៅក្នុងទីក្រុងមួយនេះ។ ចំណុចនេះធ្វើឱ្យសណ្ឋាគារនេះ ក្លាយជាគោលដៅដ៏ល្អឥតខ្ចោះ សម្រាប់អ្នកទេសចរ និងអ្នកស្រុកដើម្បីសម្រាកលំហែនៅតាមឆ្នេរ»។
សូមបញ្ជាក់ថា បន្ទប់ទទួលភ្ញៀវនីមួយៗត្រូវបានរចនាឡើងតាមរចនាបថសហសម័យ ដោយរំលេចឡើងនូវការបំផុសគំនិតពី ស្នាដៃ របស់សិប្បករក្នុងស្រុក និងសម្រស់ធម្មជាតិជុំវិញ។ សណ្ឋាគារមួយនេះ ក៏ផ្តល់ជូននូវរចនាសម្ព័ន្ធបន្ទប់ចំនួន ៨ ចាប់ពីបន្ទប់ស្តង់ដារដែលមានផាសុកភាព ៣២ ម៉ែត្រការ៉េ ដល់ ៩៦ ម៉ែត្រការ៉េ។ បន្ទប់ឈុតទាំងនេះ ក៏មានភ្ជាប់ជាមួយនឹងអាងងូតទឹក និងរានហាលរាបស្មើជុំវិញ ដែលផ្តល់ឱ្យភ្ញៀវនូវឱកាស រីករាយនឹង ទិដ្ឋភាពថ្ងៃលិច ក្នុងបន្ទប់ដ៏ធំទូលាយ។ ដើម្បីសម្រួលដល់វិស្សមកាលជាលក្ខណៈគ្រួសារ និងជាក្រុម បន្ទប់ដែលតភ្ជាប់គ្នាក៏មាន ផ្តល់ជូនផងដែរ។ លើសពីនេះក៏មានសាលកម្មវិធី Independence Ballroom មានទំហំ ៣១៥ ម៉ែត្រការ៉េ ដែលផ្តល់នូវទីតាំងពហុមុខងារសម្រាប់កិច្ចប្រជុំ កម្មវិធីជួបជុំ និងការទទួលទានអាហារជាដើម។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ https://all.accor.com/hotel/A611/index.en.shtml។ ឬធ្វើការកក់ទុក សូមផ្ញើអ៊ីម៉ែលទៅកាន់ HA611@accor.com ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ +855 (0) 81 982 999៕