លោក Darrell Wade គូសបញ្ជាក់ពីផែនការដើម្បីផ្តោតបន្ថែមទៀតលើការធ្វើដំណើរប្រកបដោយការទទួលខុសត្រូវ និងកំណើនសេដ្ឋកិច្ចក្នុងតំបន់។
នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ លោក Darelle Wade ដែលជាប្រធាន និងជាសហស្ថាបនិកនៃក្រុមហ៊ុនទេសចរណ៍ផ្សងព្រេងដ៏ធំបំផុតរបស់ពិភពលោក Intrepid Travel ដែលជាក្រុមហ៊ុននាំមុខគេផ្នែកទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ បានមកបំពេញទស្សនកិច្ចជាពិសេសនៅកម្ពុជា ដើម្បីបង្ហាញពីផែនការរីកចម្រើននៃអាជីវកម្មរបស់ខ្លួននៅកម្ពុជា។
ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះសាខារបស់ខ្លួននៅលើសកលលោក ដែលមានការិយាល័យសរុប២៧ ប្រទេសនៅឆ្នាំ២០២៤ នេះ មេដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុន Intrepid Travel ដែលមានមូលដ្ឋាននៅអូស្ត្រាលី បានធ្វើដំណើរទៅជួបជាមួយក្រុមការងារគ្របការិយាល័យទូទាំងសកលលោក និងភាគីពាក់ព័ន្ធរបស់ក្រុមហ៊ុន Intrepidទាំងអស់ ក្នុងគោលបំណងបង្ហាញពីយុទ្ធសាស្រ្តឆ្នាំ២០៣០ របស់ក្រុមហ៊ុន ដែលនឹងនាំទៅរកកំណើនអាជីវកម្មក្នុងរយៈពេលប្រាំមួយឆ្នាំខាងមុខទៀត។
បច្ចុប្បន្នការិយាល័យ Intrepid កម្ពុជា មានបុគ្គលិកចំនួន ២០ នាក់ អ្នកដឹកនាំក្រុមទេសចរក្នុងស្រុកចំនួន ៣០ នាក់ និងបានរៀបចំកញ្ចប់ទេសចរណ៍ចំនួន ១២ កញ្ចប់ ដែលមានការធ្វើដំណើរនៅទូទាំងប្រទេសកម្ពុជា។ នៅឆ្នាំ២០២៣ អ្នកទេសចរអន្តរជាតិចំនួនប្រមាណ ៥,៥០០ នាក់ បានធ្វើដំណើរកម្សាន្តស្វែងយល់ពីកម្ពុជាជាមួយកម្មវិធី ដែលក្រុមហ៊ុនបានរៀបចំឡើង។ លើសពីនេះ នៅឆ្នាំ២០២៤ Intrepid DMC Cambodia បានដាក់គោលដៅយ៉ាងខ្ពស់ដែលនឹងបង្កើនចំនួនអ្នកធ្វើដំណើរទ្វេដងឱ្យដល់ ១០,០០០ នាក់ ជាមួយក្រុមទស្សនាចរណ៍ជាង ៧០០ ក្រុមនៅទូទាំងប្រទេស។
ទន្ទឹមនឹងនេះ យុទ្ធសាស្ត្រនៃឆ្នាំ២០៣០ បានជះឥទ្ធិពលទៅដល់ការពង្រីកមហិច្ឆតា និងកំណត់គោលដៅរបស់ក្រុមហ៊ុន Intrepid ទូទាំងពិភពលោក ដែលមានដូចជា បង្កើនចំនួនអ្នកទេសចរឱ្យកើនឡើងទ្វេដង ៦០០,០០០ នាក់ (ឆ្នាំ២០២៣ មានចំនួន ៣២០,០០០នាក់សម្រេចបានប្រាក់ចំណូលចំនួន ១,៣ ពាន់លានដុល្លារ និងរួមចំណែក ១ ភាគរយនៃប្រាក់ចំណូលដល់ Purpose Initiatives)។ បន្ថែមពីលើនេះទៀត យុទ្ធសាស្ត្រខាងលើ ក៏បានរួមបញ្ចូលគម្រោងធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅ ដើម្បីពង្រីកប្រតិបត្តិការទៅកាន់តំបន់នានា រួមទាំងកន្លែងស្នាក់នៅ និងបង្កើនវត្តមានរបស់ខ្លួននៅក្នុងប្រទេសសំខាន់ៗ រួមទាំងកម្ពុជាផងដែរ។
អ្នកស្រី Aye Mya Mya Soe អ្នកគ្រប់គ្រងទូទៅប្រចាំកម្ពុជា មានប្រសាសន៍ថា៖ «ដំណើរទស្សនកិច្ចរបស់លោក Darelle Wade គឺជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ Intrepid Travel ក្នុងការជំរុញសេដ្ឋកិច្ចបន្ថែមទៀតដល់កម្ពុជា តាមរយៈការគាំទ្រដល់សេដ្ឋកិច្ចទេសចរណ៍ដែលមានការរីកចម្រើនបង្កើតឱកាសការងារប្រកបដោយប្រសិទ្ធភាពដល់ប្រជាជននិងគាំទ្រសហគមន៍មូលដ្ឋាននានា ដោយការបរិច្ចាកមូលនិធិដែលរៃអង្គាសប្រាក់បានច្រើនជាង ១៥,៥ លានដុល្លារដោយមិនស្វែងរកប្រាក់ចំណេញដើម្បីជួយផ្គត់ផ្គង់ដល់សហគមន៍ក្នុងតំបន់ជុំវិញពិភពលោកចាប់តាំងពីឆ្នាំ២០២២»។
ជាមួយគ្នានេះនៅកម្ពុជា Intrepid Foundation ធ្វើការជាមួយ Cambodia Rural Student Trust (CRST)ជាអង្គការក្រៅរដ្ឋាភិបាលដែលជួយកាត់បន្ថយភាពក្រីក្រតាមរយៈការអប់រំ និងផ្តល់អំណាចដល់មនុស្សជំនាន់ក្រោយនៅកម្ពុជា។
Intrepid ជឿជាក់ថាតាមរយៈការពង្រឹងអាជីវកម្មរបស់ខ្លួន អាចសម្រេចបានលទ្ធផលវិជ្ជមានបន្ថែមទៀតសម្រាប់សហគមន៍តាមរយៈវិស័យទេសចរណ៍។ ក្នុងនាមជាក្រុមហ៊ុនដែលបានទទួល CertificateB Corp កម្រិតស្តង់ដារខ្ពស់បំផុតដែលផ្ដោតទៅលើសកម្មភាពសង្គម និងបរិស្ថានមួយនេះ គឺជាអាទិភាពសំខាន់មួយរបស់ Intrepid សម្រាប់អាជីវកម្មនៅកម្ពុជា និងជុំវិញពិភពលោក។
អំពី Intrepid Travel
Intrepid Travel ជាក្រុមហ៊ុនឈានមុខគេលើពិភពលោកដែលមានរយៈពេលជាង ៣០ ឆ្នាំមកហើយ។ បេសកកម្មរបស់ក្រុមហ៊ុនគឺការនាំអ្នកទេសចរទៅស្វែងរកកន្លែងដ៏អស្ចារ្យបំផុតរបស់ពិភពលោកប្រកបដោយនិរន្តរភាព និងប្រើភាពរីករាយនៃការធ្វើដំណើរ ដើម្បីបង្កើតការផ្លាស់ប្តូរជាវិជ្ជមាន។ ក្រុមហ៊ុនបានបង្កើតកញ្ចប់ទេសចរណ៍ច្រើនជាង ១,១៥០ កញ្ចប់ទូទាំងពិភពលោក ដែលកញ្ចប់នីមួយៗត្រូវបានរចនាឡើងដោយជឿជាក់ថាអ្នកដំណើរនឹងទទួលបាននូវបទពិសោធន៍ និងចំណេះដឹងបន្ថែមអំពីវប្បធម៌ និងអរិយធម៌នៃបណ្ដាប្រទេសទាំង២៧។
ជាមួយភាពល្បីល្បាញទូទាំងពិភពលោក នៅក្នុងឆ្នាំ២០១៨ Intrepid Travel“the carbon-neutral business” បានក្លាយជាក្រុមហ៊ុនទេសចរណ៍ដ៏ធំបំផុតរបស់ពិភពលោកដែលទទួលបានលិខិបញ្ជាក់កម្រិតB-Corp Certification។ Intrepid Travel ក៏ជាប្រតិបត្តិករទេសចរណ៍ដំបូងគេដែលមានគោលដៅ Science-based climate targets through the Science Based Targets Initiative។ សម្រាប់ព័ត៌មានបន្ថែម សូមទាញយក របាយការណ៍ប្រចាំឆ្នាំ២០២២របស់ក្រុមហ៊ុន ហើយតាមដានក្រុមហ៊ុម Intrepidនៅលើ Facebook, Instagram, Twitter, TikTokឬ LinkedIn៕