សន្និសីទចែករំលែកបច្ចេកវិទ្យារបស់ Startups លើកទី ៧និងកម្មវិធី Networking Day លើកទី ៦ ប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលជាតិ បណ្តុះធុរៈកិច្ចថ្មីនៃកម្ពុជា កាលពីនៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៤។ ព្រឹត្តិការណ៍នេះគឺជាផ្នែកមួយនៃគម្រោងសម្រាប់ការបង្កើតប្រព័ន្ធ incubation រវាងសាលារៀន និងឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជា ដែលរៀបចំដោយ NICC ក្រោមការគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA និង ក្រសួងអប់រំ យុវជន និងកីឡា។
សន្និសីទចែករំលែកពីបច្ចេកវិទ្យាសម្រាប់ធុរកិច្ចថ្មី គឺជាកម្មវិធីរយៈពេលមួយថ្ងៃដែលរៀបចំឡើងដើម្បីលើកកម្ពស់អាជីវកម្មថ្មីដែលទាក់ទងនឹងបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង ឲ្យមានឱកាសបង្ហាញពីផលិតផល និងសេវាកម្មរបស់ពួកគេដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីដៃគូអាជីវកម្ម អតិថិជន និងវិនិយោគិន។ សាធារណជនអាចមកទទួលយកការបំផុសគំនិត និងស្វែងយល់ពីសក្តានុពល និងស្វែងយល់ពីសក្តានុពលនៃការរីកចម្រើននៃប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីកម្ពុជា ក្នុងវិស័យបច្ចេកវិទ្យា ។
នៅក្នុងថ្ងៃដដែលនេះផងដែរក៏មាន កម្មវិធី Networking Day លើកទី ៦ ដែលជាកម្មវិធី មានគោលបំណងបង្កើតទំនាក់ទំនង ក៏ដូចជាផ្សារភ្ជាប់ជាមួយភាគីពាក់ព័ន្ធក្នុងវិស័យធុរកិច្ច ដើម្បីចូលរួមចំណែកក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិរបស់ប្រទេសកម្ពុជា។ ក្នុងកម្មវិធីនោះដែរមានអ្នកចូលរួមចំនួន ៤០០ នាក់បានមកចូលរួមអបអរសាទរ ក្រោមវត្តមានវាគ្មិនកិត្តិយសជាច្រើន និងក្រុមបណ្តុះធុរៈកិច្ចចំនួន ២០ ដែលមកពីសាធារណរដ្ឋកូរ៉េ និងក្រុមធុរកិច្ចថ្មីក្នុងប្រទេសកម្ពុជា ដើម្បីបង្ហាញផលិតផល និងសេវាកម្ម និងចែករំលែកបច្ចេកវិទ្យារបស់ពួកគេ។
នៅក្នុងព្រឹត្តិការណ៍នោះ មានវាគ្មិនកិត្តិយស ជាពិសេស លោក Chang Woo Suk នាយកប្រតិបត្តិនៃក្រុមហ៊ុន ToWs និង Silicon Vally PnP Advisor បានចែករំលែកបទពិសោធន៍របស់ពួកគេដោយនិយាយនៅក្នុងសន្និសីទស្តីពីអ្នកច្នៃប្រឌិត AI និងអ្នកចាប់ផ្តើមអាជីវកម្មដែលមានឈ្មោះថា "We Awake!"។ នោះរាប់បញ្ចូលទាំងការលើកឡើងនៅក្នុងចំណុចសំខាន់ៗមួយចំនួន រួមទាំង widespread AI war ដែលកំពុងរីករាលដាលក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាយក្ស។ ក្រុមហ៊ុនដែលបានលើកឡើងរួមមាន OpenAI, Anthropic, Google, Apple, Tesla, Nvidia, ជាដើម ។ AI នៅលើឧបករណ៍ គឺជានិន្នាការកើនឡើងជាមួយនឹងក្រុមហ៊ុនដូចជា Apple ដែលផ្តោតលើម៉ូដែល AI ទម្ងន់ស្រាលសម្រាប់ iPhones ។ គាត់ក៏បានបន្ថែមថាមានការវិនិយោគធំនៅក្នុងការចាប់ផ្តើមអាជីវកម្ម AI ជាមួយក្រុមហ៊ុនដូចជា OpenAI, Anthropic និង Figure ដែលនាំមុខគេ។
ទន្ទឹមនឹងនេះ សន្និសីទចែករំលែកបច្ចេកវិទ្យានៃការចាប់ផ្តើមអាជីវកម្មលើកទី ៧ បង្ហាញពីការជួបប្រជុំធុរកិច្ចជាសាកលរវាងអ្នកចាប់ផ្តើមអាជីវកម្មកូរ៉េ និងអ្នកចាប់ផ្តើមអាជីវកម្មកម្ពុជា មុនពេលការតាំងពិព័រណ៌ Booth ។
ក្នុងជំនួបនោះ តំណាងអ្នកចាប់ផ្តើមអាជីវកម្មកូរ៉េ និងកម្ពុជាមានឱកាសចូលរួមពិភាក្សា ផ្លាស់ប្តូរយោបល់ និងស្វែងយល់ពីវិស័យសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការ។ បន្ទាប់ពីការពិភាក្សាគ្នារវាងការចាប់ផ្តើមអាជីវកម្មរបស់ប្រទេសទាំងពីរ គេសង្កេតឃើញថា ការចាប់ផ្តើមអាជីវកម្មទាំងពីរបានសហការគ្នា ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ។ ជាលទ្ធផ ឃើញថាក្រុមបណ្តុះធុរៈកិច្ចចំនួន ៨ បានចុះអនុស្សរណៈនៃការយោគយល់គ្នាសម្រាប់កិច្ចសហប្រតិបត្តិការអាជីវកម្មរបស់ក្រុមបណ្តុះធុរៈកិច្ចរបស់ប្រទេសទាំងពី (MOU) ត្រូវបានចុះហត្ថលេខា។
នៅថ្ងៃដដែលនោះ កម្មវិធីបន្ទាប់គឺជា ទិវាបណ្តាញលើកទី ៦ ដែលប្រព្រឹត្តទៅនៅពេលល្ងាច បន្ទាប់ពីសន្និសីទចែករំលែកបច្ចេកវិទ្យាចាប់ផ្តើមលើកទី ៧។
លោកស្រី Choi Moonjung នាយក KOICA ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា បច្ចេកវិទ្យាឌីជីថលមានសក្តានុពលក្នុងការជួយដោះស្រាយបញ្ហាការងារឱ្យកាន់តែមានប្រសិទ្ធភាព និងលើកកម្ពស់គុណភាពជីវិត។ នេះជាសន្និសីទចែករំលែកបច្ចេកវិទ្យា Startup លើកទី ៧ ដើម្បីចែករំលែកការប្រើប្រាស់បច្ចេកវិទ្យាដើម្បីបង្កើតអាជីវកម្មថ្មីៗ។
ក្នុងកម្មវិធី Networking Day លើកទី ៦ លោកស្រី Che Jungwon នាយករង KOICA ប្រចាំកម្ពុជា មានប្រសាសន៍ថា នាពេលកន្លងមក ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA ក៏បានគាំទ្រភាពជាដៃគូសាធារណៈ និងឯកជន ហើយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA នឹងបន្តជួយដល់វិស័យក្នុង ការផ្តល់ធនធានបច្ចេកទេស និងធនធានបន្ថែម សម្រាប់ក្រុមបណ្តុះធុរៈកិច្ចបន្តរទៀត។
ឯកឧត្តមសាស្រ្តាចារ្យ ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានថ្លែងថា ព្រឹត្តិការណ៍នៅថ្ងៃនេះជាបរិយាកាសមួយល្អ ស្របពេលនៃការវិវត្តន៍បច្ចេកវិទ្យាថ្មីៗ AI ហើយសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ កំពុងខិតខំសហការជាមួយក្រសួងអប់រំ យុវជន និង កីឡា ដើម្បីបង្កើតកម្មវិធីផ្សេងៗដែលទាក់ទងនឹង AI សម្រាប់ជំរុញឲ្យយុវជននិងសិស្សានុសិស្ស តាមរយៈ Digital education ដើម្បីភាពរីកចម្រើននឹងផ្លាស់ប្តូរទិដ្ឋភាពសេដ្ឋកិច្ចនៃ ព្រះរាជាណាចក្រកម្ពុជា។ នៅពេលនេះ កម្ពុជាបាននឹងកំពុងរៀបចំបង្កើតនូវប្រព័ន្ធអេកូឡូស៊ីសម្រាប់ដំណើរការសេដ្ឋកិច្ចឌីជីថលហើយ ជាពិសេស គឺដើម្បីជំរុញសេវាកម្ម និង ឧស្សាហកម្មដោយប្រើប្រាស់បច្ចេកវិទ្យា ក៏ដូចជាអាជីវកម្មធុរកិច្ចផងដែរ។
ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានបន្តឡើងខ្លួនមានមោទនភាពជាខ្លាំង ក្នុងការដែលមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា ដំណើរការបានយ៉ាងជោគជ័យ ក្រោមការឧបត្ថម្ភរបស់ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដែលជាទីតាំងដ៏សំខាន់ក្នុងការជំរុញដល់យុវជននិងសិស្សានុសិស្សដែលមានបំណងចង់ទទួលបានការបណ្តុះបណ្តាល ពីអ្នកជំនាញរបស់ខ្លួនទាក់ទងនឹងវិស័យធុរៈកិច្ច។
លោក ស៊្រុន សុវិឡា នាយកមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា សូមថ្លែងអំណរគុណដល់ ក្រុមហ៊ុនឯកជន និងធុរកិច្ចថ្មីចំនួន ២០ក្រុម ដែលបានចូលរួមចែករំលែកបទពិសោធន៍ និងផលិតផលរបស់ខ្លួនសម្រាប់ព្រត្តិការណ៍នៅថ្ងៃនេះ ជាពិសេស សូមថ្លែងអំណរគុណដល់លោកគ្រូអ្នកគ្រូ ដែលបានជួយសម្របសម្រួលដល់សិស្សានុសិស្សពីវិទ្យាល័យនៅភ្នំពេញ និងនៅខេត្តផ្សេងៗ អាចមកចូលរួមក្នុងកម្មវិធីនេះផងដែរ ជាចុងក្រោយ លោកបានប្តេជ្ញាចិត្តនឹងបន្តខិតខំពង្រឹងបន្ថែមដល់ មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មី ជាកន្លែងមួយដែល សិស្សិ និស្សិត អ្នកជំនាញខាងបច្ចេកវិទ្យានិងជំនួញ អ្នកធុរកិច្ចថ្មី និងអ្នកវិនិយោគ អាចមកជួបជុំនិងពិភាក្សាបាន។
ឆ្លៀតក្នុងឱកាសនោះ លោកក៏បានលើកឡើងក្នុងឱកាសទិវាបង្កើតបណ្តាញលើកទី៦ ជាក់ស្តែង NICC ជំរុញឱ្យមានការចែករំលែកបច្ចេកវិទ្យា និងបទពិសោធន៍ថ្មីៗ រវាងក្រុមហ៊ុន Korean Startup និង Cambodian Startup ដើម្បីបណ្ដុះគំនិតបន្ថែមទៀត ដើម្បីជោគជ័យក្នុងអាជីពបន្ទាប់។ សម្រាប់ឆ្នាំនេះ ឬ ឆ្នាំក្រោយ NICC នឹងលើកទឹកចិត្តដល់ការបណ្ដុះបណ្ដាល និងអភិវឌ្ឍជំនាញផ្សេងៗទៀតទាក់ទងនឹងសហគ្រិនដល់ប្រជាជនកម្ពុជាជំនាន់ក្រោយ។