ឆ្លើយតបនឹងតម្រូវការប្រាក់បន្ទាន់ ដែលធ្វើឲ្យប្រជាជនមួយចំនួនរត់ទៅរកកម្ចីឯកជន ការចងការ កម្ចីរហ័ស និងកម្ចីអនឡាញ ជាមួយអត្រាការប្រាក់មិនសមរម្យហើយថែមទាំងអាចប្រឈមហានិភ័យទៀតនោះ ក្រុមហ៊ុនបញ្ចាំ 888 Up Fast Cash Co., Ltd បានផ្ដល់សេវាទទួលបញ្ចាំជាដំណោះស្រាយបញ្ហាសាច់ប្រាក់ដោយស្របច្បាប់។
អ្នកស្រី អ៊ុក ចន្ថា ជាសហស្ថាបនិក និង ជានាយកប្រតិបត្តិក្រុមហ៊ុនបញ្ចាំ 888 Up Fast Cash Co., Ltd ដែលជាក្រុមហ៊ុនបញ្ចាំស្របច្បាប់ បានបញ្ជាក់ថា ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងដោយអនុលោមទៅតាមផ្លូវច្បាប់ជាមួយអាជ្ញាប័ណ្ណដំណើរការអាជីវកម្មជាផ្លូវការដោយក្រសួងពាណិជ្ជកម្ម ព្រមទាំងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
យោងតាមសៀវភៅមគ្គុទេសក៍ចេញដោយនិយ័តករអាជីវកម្មអលចនវត្ថុ និងបញ្ចាំនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ក្រុមហ៊ុនបញ្ចាំស្របច្បាប់ ការទទួលសេវាបញ្ចាំស្របច្បាប់ អាចផ្ដល់ទំនុកចិត្តដល់អតិថិជនជាមួយសេវាមានវិជ្ជាជីវៈ ព្រមទាំងការទទួលបានសិទ្ធិ កាតព្វកិច្ច និងការការពារដោយច្បាប់ថែមទៀតផង។
អតិថិជនអាចមកប្រើប្រាស់សេវាដាក់ទ្រព្យបញ្ចាំជា រថយន្ត ម៉ូតូ កង់បីឥណ្ឌា កាតគ្រីឡាន គ្រឿងអេឡិចត្រូនិច គ្រឿងអលង្ការ នាឡិកាប្រណិតប្រ៊េនល្បីៗ និងអចលនទ្រព្យជាដើម។ ទ្រព្យបញ្ចាំជាប្រភេទរថយន្ត អាចជារថយន្តគ្រួសារ រថយន្តស្ព័រ និងរថយន្តអគ្គីសនីគ្រប់ប្រភេទ ជាមួយនឹងអត្រាការប្រាក់ប្រចាំខែសមរម្យទៅតាមច្បាប់កំណត់ដោយមានការប្រាក់ចាប់ពី ១.៥% ដល់ ៣.៥% ទៅតាមប្រភេទទ្រព្យបញ្ចាំ។
ក្រុមហ៊ុនបញ្ចាំ 888 Up Fast Cash Co., Ltd ជាជម្រើសដំណោះស្រាយការជាប់គាំងសាច់ប្រាក់បង្វិលរបស់ប្រជាជនដែលមានតម្រូវការសាច់ប្រាក់បន្ទាន់សម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ក្រុមហ៊ុនមានអាសយដ្ឋានស្ថិតនៅផ្ទះលេខ ៣៧៨C ផ្លូវ ១៩២៨ ភូមិកោះអណ្ដែត សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សម្រាប់អស់លោកអ្នកដែលមានតម្រូវការកម្ចីដោយប្រើទ្រព្យបញ្ចាំអាចទទួលបានការប្រឹក្សារហ័សដោយផ្ទាល់ ឬ តាមទូរស័ព្ទ ឬ តាមរយៈតេឡេក្រាម ដោយក្រុមហ៊ុននឹងរក្សាការសម្ងាត់ និងធានាផ្តល់ជូនទំនុកចិត្តខ្ពស់ពេលទទួលសេវាបញ្ចាំទ្រព្យរបស់បងប្អូន។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់លេខ ០១៧៨៩៧៩៨៨ និង ០៦៩៨៩៧៩៨៨៕