ភ្នំពេញ៖ វិទ្យាស្ថានខេមអេដ ដែលជាគ្រឹះស្ថានអប់រំផ្នែកគណនេយ្យ និងហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជានៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ បានរៀបចំកម្មវិធីជួបជុំសិស្សនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅឆមាសទី៦ ប្រកបដោយភាពជោគជ័យដែលអនុញ្ញាតឲ្យនិស្សិតពីគ្រប់ឆមាសបានស្គាល់គ្នា និងមានការចូលរួមផ្ទាល់របស់តំណាងពីបណ្ដាក្រុមហ៊ុនផងដែរ ខណៈពេលដែលវគ្គសិក្សាទី៦ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master of Science in Accounting and Finance) + ACCA បានចាប់ផ្តើមដោយរលូន។
ការបង្កើតកម្មវិធី ការជួបជុំនិស្សិត ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បានធ្វើឡើងនៅសណ្ឋាគារ Raffles Hotel Le Royal នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងគោរពនិងអបអរសាទរចំពោះស្នាដៃឆ្នើមរបស់សិស្សនិស្សិតយើងនៅក្នុងកម្មវិធីសិក្សាកន្លងមក និងផ្សារភ្ជាប់ទំនាក់ទំនងរវាងនិស្សិត។
ក្នុងកិច្ចចាប់ផ្ដើមប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថាន ខេមអេដ លោកបណ្ឌិត ព្រំម វីរៈ បានថ្លែងសុន្ទរកថាដ៏មានអត្ថន័យអប់រំដល់និស្សិត ដែលជាធនធានដ៏សំខាន់ក្នុងការប្រើប្រាស់ជំនាញគណនេយ្យ និងហិរញ្ញវត្ថុ ប្រកបដោយស្តង់ដារនិងបានលើកទឹកចិត្តនិស្សិតក្នុងការខិតខំសិក្សា។ បន្ទាប់មកទៀត លោក Chhour Kuk ដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នេះ + ACCA បានចែករំលែកគន្លឹះសំខាន់ៗដើម្បីបញ្ចប់កម្មវិធីសិក្សានេះឱ្យបានជោគជ័យ។
លើសពីនេះទៅទៀតកញ្ញា Fong Vathana បច្ចុប្បន្នជាប្រធានផ្នែកសវនកម្មនៅក្រុមហ៊ុន Covenant Ltd ក៏បានចែករំលែកនូវគុណវុឌ្ឍិ ដែលជាតម្រូវការរបស់ក្រុមហ៊ុន ហើយក៏បានលើកទឹកចិត្តឱ្យនិស្សិតខិតខំប្រឹងប្រែងក្នុងការបញ្ចប់ការសិក្សាថ្នាក់ក្រោយបរិញ្ញាបត្រ និង ACCA ដើម្បីចាប់យកនូវការងារដែលជាក្ដីស្រមៃក្នុងជំនាញគណនេយ្យ និងហិរញ្ញវត្ថុនេះ។ ក្នុងអំឡុងពេលព្រឹត្តិការណ៍នេះនិស្សិតប្រមាណជា ១២៥ នាក់បានចូលរួមយ៉ាងសកម្មនៅក្នុង networking game ព្រមទាំងទទួលបានរង្វាន់ដែលឧបត្ថម្ភដោយ FoodPanda, Raffles Hotel Le Royal និងពីវិទ្យាស្ថានខេមអេដផ្ទាល់។
កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុព្រមទាំងកម្មវិធី ACCA ដែលផ្តល់ដោយវិទ្យាស្ថានខេមអេដ អនុញ្ញាតឱ្យសិស្សទទួលបាននូវចំណេះដឹង និងទ្រឹស្ដីដ៏ទូលំទូលាយក្នុងការអភិវឌ្ឍអាជីពការងារ និងទទួលបានពិសោធន៍ជាក់ស្តែង ក្នុងវិស័យគណនេយ្យហិរញ្ញវត្ថុ គណនេយ្យ គ្រប់គ្រង ពន្ធដារ សវនកម្ម និងយុទ្ធសាស្រ្តអាជីវកម្ម។ ម្យ៉ាងទៀត អតីតនិស្សិតមកពីវិទ្យាស្ថានខេមអេដ ភាគច្រើនទទួលបានមុខតំណែងនៅក្នុងក្រុមហ៊ុនដ៏មានកិត្យានុភាព ដូចជា ក្រុមហ៊ុនសវនកម្មអន្តរជាតិ Deloitte, KPMG, Ernst & Young, PwC, BDO, Grant Thornton និង Baker Tilly ដែលធ្វើឱ្យសាលាមានកេរ្តិ៍ឈ្មោះល្បីល្បាយ និងជាប្រភពនៃទេពកោសល្យដែលក្រុមហ៊ុនអាចទុកចិត្តបាន។
ខេមអេដ គឺជាវិទ្យាស្ថានតែមួយគត់ក្នុងប្រទេសកម្ពុជាដែលមានលក្ខណៈសម្បត្តិផ្នែកហិរញ្ញវត្ថុ ដែលទទួលស្គាល់ទាំងក្នុងតំបន់ និងសកលលោក និងផ្តល់ឱ្យនិស្សិតកម្ពុជាទទួលបាននូវឱកាសពិសេសក្នុងការបន្តអាជីពរបស់ពួកគេនៅបរទេស។ សម្រាប់សិស្សដែលចាប់អារម្មណ៍ក្នុងកម្មវិធី Masters in Accounting & Finance + ACCA អាចស្វែងរកព័ត៌មានលម្អិតនៅលើគេហទំព័រផ្លូវការរបស់សាលាគឺ www.cam-ed.com ។ កម្មវិធីនេះផ្តល់ជូននូវថ្នាក់រៀនពេលល្ងាច និងចុងសប្តាហ៍ដែលនិស្សិតអាចបត់បែនបាន ជាមួយនឹងការបញ្ចុះតម្លៃសាជីវកម្មសម្រាប់ក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិ ដែលប្តេជ្ញាគាំទ្រដល់ការអភិវឌ្ឍន៍វិជ្ជាជីវៈរបស់បុគ្គលិករបស់ពួកគេ។
សម្រាប់ព័ត៌មានបន្ថែម ឬការដាក់ពាក្យ សូមទំនាក់ទំនង៖ លោកស្រី សំ សុគន្ធារី អនុប្រធានជាន់ខ្ពស់និងជាប្រធានផ្នែក Admissions
Email : management@cam-ed.com កញ្ញា Shauna O Mahony ទីប្រឹក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ Email : shauna@cam-ed.com៕