ភ្នំពេញ សីហា ២០២៤ – ក្រុមហ៊ុន Elite Hospitality & Management (EHM) មានសេចក្តីរំភើប សូមប្រកាសបើកដំណើរការសណ្ឋាគារ Caravan Hotel by EHM ដែលជាប្រភេទសណ្ឋាគារលំដាប់ផ្កាយ៤ ស្ថិតនៅចំកណ្តាលនៃទីក្រុងភ្នំពេញ ដែលមានរហូតដល់ ១៥ជាន់ តុបតែងយ៉ាងល្អប្រណិត ជាមួយនឹងសេវាកម្មល្អឥតខ្ចោះ សក្តិសមសម្រាប់ភ្ញៀវជាតិ និង អន្តរជាតិគ្រប់រូប មិនថាមកដើរលេង ឬ មកបំពេញបេសកម្មការងារនៅទីក្រុងភ្នំពេញ។
សណ្ឋាគារ Caravan Hotel by EHM ក៏មាន Business Center ដែលមានកុំព្យូទ័រចំនួនពីរគ្រឿង ភ្ជាប់ដោយសេវាអ៊ីនធឺណេតល្បឿនលឿន អាចឲ្យលោកអ្នកប្រើប្រាស់សម្រាប់ការបំពេញការងារ ឬ កិច្ចប្រជុំអនឡាញផ្សេងៗក្នុងអំឡុងពេលស្នាក់នៅ។
សណ្ឋាគារ Caravan មានចំនួន ៩៤បន្ទប់ ផ្តល់ជូននូវទិដ្ឋភាពដ៏ស្រស់ត្រកាលនៃទីក្រុងភ្នំពេញដែលបន្ទប់នីមួយៗ មានការតុបតែងយ៉ាងល្អប្រណិត ធំទូលាយ និង បំពាក់នូវសម្ភារៈប្រើប្រាស់ទំនើបៗ ក៏ដូចជា គ្រែនិងពូកមានគុណភាពខ្ពស់ ផ្តល់ផាសុកភាពខ្ពស់ សម្រាប់ការស្នាក់នៅរបស់អតិថិជនទាំងអស់។
ភ្ញៀវទាំងអស់អាចមកទទួលទានអាហារនៅភោជនីយដ្ឋាន Blossom ដែលបម្រើជូនប្រភេទអាហារបែបអឺរ៉ុបនិងខ្មែរជាច្រើនមុខ តម្លៃសមរម្យ និងរសជាតិឆ្ងាញ់ពិសារ ចម្អិនដោយមេចុងភៅជំនាញមានបទពិសោធន៍ខ្ពស់ក្នុងវិស័យម្ហូបអាហារនិងបដិសណ្ឋារកិច្ច។ ភោជនីយដ្ឋាន Blossom នេះ ក៏បានតុបតែយ៉ាងល្អប្រណិត លម្អដោយផ្កានិងរុក្ខជាតិចម្រុះពណ៌ អមដោយបង្អួចធំៗ ដែលផ្តល់ជូននូវ ទិដ្ឋភាពដ៏ស្រស់ត្រកាលនៃទីក្រុងភ្នំពេញ និងសំណង់អគារស្ថាបត្យកម្មផ្សេងៗ គួរជាទីគយគន់ សក្តិសមសម្រាប់លោកអ្នកដែលមានបំណងចង់មកពិសារអាហារឆ្ងាញ់ៗជួបជុំក្រុមគ្រួសារ មិត្តភក្តិ ឬពិភាក្សាការងារផ្សេងៗ។
លើសពីនេះទៅទៀត លោកអ្នកក៏អាចមកលម្ហែអារម្មណ៍ គយគន់ទេសភាពថ្ងៃលិចនៅ Oasis Skybar ជាន់ទី១៥ ជាមួយនឹងម្ហូបអាហារ ស្រាក្រឡុក ភេសជ្ជៈ ឆ្ងាញ់ៗ ជាច្រើនមុខនិងការហែលទឹកលេងកម្សាន្ត យ៉ាងសប្បាយរីករាយ។ រីឯ Senses Spa នៅជាន់ទី ២ នេះក៏ផ្តល់ជូននៅការម៉ាស្សា បន្ធូរអារម្មណ៍តានតឹង បំបាត់ការឈឺរោយសាច់ដុំ ស្ពឹកស្រពន់ បន្ទាប់ពីបំពេញការងារពេញមួយថ្ងៃ ដោយផ្តល់មកវិញនូវអារម្មណ៍ផាសុកភាពខ្ពស់ ដោយបុគ្គលិកជំនាញ និងប្រើប្រាស់សម្ភារៈម៉ាស្សា គុណភាពល្អផ្សំពីធម្មជាតិ ១០០%។
ការបើកដំណើរការសាកល្បងនៃសណ្ឋាគារ Caravan Hotel by EHM នេះ គឺជាសក្ខីភាពបង្ហាញអំពីការរីកចម្រើនឆាប់រហ័សសម្រាប់ក្រុមហ៊ុន Elite Hospitality & Management ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មគ្រប់គ្រងសណ្ឋាគារ បង្កើតដោយកូនខ្មែរឈានមុខគេនៅប្រទេសកម្ពុជា។
យោងតាមប្រសាសន៍លោក ប៉ាវ វ៉ាន់នីរ៉ុង នាយកផ្នែកប្រតិបត្តិនៃក្រុមហ៊ុន Elite Hospitality & Management បាននិយាយថា «យើងមានមោទភាពក្រៃលែងក្នុងការបើកដំណើរការរបស់សណ្ឋាគារ Caravan Hotel by EHM ទទួលភ្ញៀវជាតិនិងអន្តរជាតិ ដោយក្រុមការងាររបស់យើងបានធ្វើការយ៉ាងសកម្ម កាលពីពេលកន្លងមកនេះ ដើម្បីបង្កើតសណ្ឋគារមួយដ៏ស្រស់ស្អាត ផ្តល់នូវផាសុកភាពខ្ពស់ ហើយយើងសន្យាថានឹងផ្តល់សេវាកម្ម បដិសណ្ឋារកិច្ច ល្អឥតខ្ចោះ ដូចទៅនឹងសណ្ឋាគារធំៗក្រោមការគ្រប់គ្រងរបស់យើងដូចជា សណ្ឋាគារ Palace Gate Hotel & Resort by EHM សណ្ឋាគារ Palace Gate Hotel & Residence by EHM សណ្ឋាគារ Eden Beach Resort by EHM និង សណ្ឋាគារ Koh Apikjun Resort ជាដើម។
Media Contact: Sambo Phal
(+855) 93 91 0000
Group Marketing Director
sambo.phal@luxelitegroup.com