ក្រុមហ៊ុនតាន់ ចុងម៉ូធ័រ (ខេមបូឌា) ភីធីវាយ អិលធីឌី ដែលជាក្រុមហ៊ុនលក់ និងចែកចាយផ្ដាច់មុខនូវរថយន្តនីសាន់ (NISSAN) នៅព្រះរាជាណាចក្រកម្ពុជាមានកិត្តិយសសូមជូនដំណឹងដល់សាធារណៈជន អំពីការទទួលស្គាល់នូវសិទ្ធិនាំចូល និងចែកចាយរថយន្តម៉ាក NISSAN ដែលទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្ម ដើម្បីផ្តល់សិទ្ធិនាំចូលរថយន្តផ្តាច់មុខពីក្រុមហ៊ុន NISSAN នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ការទទួលស្គាល់នេះ នឹងផ្តល់ជូននូវទំនុកចិត្តដល់អតិថិជនទាំងអស់ ចំពោះផលិតផលដែលផ្តត់ផ្គង់ដោយក្រុមហ៊ុនតាន់ ចុង ម៉ូធ័រ (ខេមបូឌា) ភីធីវាយ អិលធីឌី សុទ្ធតែត្រូវបានបញ្ជាក់ដោយក្រុមហ៊ុនមេ TAN CHONG MOTOR HOLDINGS BERHAD ដែលបាននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត NISSAN ស្របតាមស្ថានភាពផ្លូវ និង ប្រេង (សាំង ឬម៉ាស៊ូត) ដែលកំពុងត្រូវបានប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ផ្អែកទៅលើមជ្ឈដ្ឋានប្រើប្រាស់និងសុវត្ថិភាពជាចម្បង៕
សម្រាប់ព័ត៌មានបន្ថែម សូមពិនិត្យសេចក្តីប្រកាសដូចខាងក្រោម៖