រដ្ឋ JOHOR BAHRU ប្រទេសម៉ាឡេស៊ី, ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ – Paris Baguette គឺជា ម៉ាកយីហោនំបុ័ងដ៏ល្បីល្បាញជាសកល ដែលស្ថិតក្រោមក្រុមហ៊ុន SPC Group បានចាប់ផ្តើមជាផ្លូវការនូវ មជ្ឈមណ្ឌលផលិតកម្មក្នុងតំបន់ថ្មីបំផុតរបស់ខ្លួនក្នុងតំបន់ នៅក្នុងរដ្ឋ Johor ប្រទេសម៉ាឡេស៊ី។
ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ទទួលបានការអញ្ជើញចួលរួមពីលោក Dato’ Onn Hafiz Ghazi ដែលជាប្រមុខរដ្ឋ Johor, លោក Yeo Seung-bae ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំម៉ាឡេស៊ី និងលោក Hur Young In ប្រធានក្រុមហ៊ុន SPC Group ដែលបានពង្រឹងការប្តេជ្ញាចិត្តរបស់ Paris Baguette ចំពោះ ការពង្រីកទៅទីផ្សារសកល ដើម្បីបង្កើនសមត្ថភាពផលិតកម្ម និងការផ្តល់ផលិតផលនំបុ័ង ដែលមានគុណភាពខ្ពស់ទៅកាន់ទីផ្សារអន្តរជាតិ។
មជ្ឈមណ្ឌលផលិតកម្មនេះបង្ហាញពីការផ្លាស់ប្តូរជាយុទ្ធសាស្ត្រមួយ ក្នុងការពង្រីកជាសកលលោករបស់ Paris Baguette ដោយធានាឱ្យមាននូវខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយប្រសិទ្ធភាព ដែលគាំទ្រវត្តមាន របស់ម៉ាកយីហោដែលកំពុងកើនឡើងនៅទូទាំងតំបន់ អាស៊ីអាគ្នេយ៍ មជ្ឈិមបូព៌ា និងតំបន់ជាច្រើនទៀត។
ខណៈតម្រូវការផលិតផលនំបុ័ងពីហាងលំដាប់ខ្ពស់កំពុងបន្តកើនឡើងជាសកល មជ្ឈមណ្ឌលនៅរដ្ឋ Johor នេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការជំរុញសមត្ថភាពផលិត សម្រួលការចែកចាយជាអន្តរជាតិ និង ការពង្រឹងជំហរ SPC Group ក្នុងនាមជាអ្នកផលិតដ៏សំខាន់នៅក្នុងឧស្សាហកម្មម្ហូបអាហារអន្តរជាតិ។
ក្នុងពិធីសម្ពោធនោះ លោក Hur Young In នាយកក្រុមហ៊ុន SPC Group បានមានប្រសាសន៍ថា៖«មជ្ឈមណ្ឌលផលិតកម្មនៅរដ្ឋ Johor នេះគឺជាមជ្ឈមណ្ឌលយុទ្ធសាស្រ្ត ដែលយើងមានគោលបំណងនាំ យកមកនូវរសជាតិដ៏ឈ្ងុយឆ្ងាញ់ និងរីករាយជូនដល់អ្នកទទួលទានចំនួន ២ពាន់លាននាក់នៅក្នុងទីផ្សារហាឡាល់ (Halal market) នៅតំបន់អាស៊ីអាគ្នេយ៍ មជ្ឈិមបូព៌ាទាំងមូល និងតំបន់ជាច្រើនទៀត»។
ប្រមុខរដ្ឋ Johor លោក Dato' Onn Hafiz Ghazi បានលើកសរសើរពីការវិនិយោគរបស់ក្រុមហ៊ុន និង ការប្តេជ្ញាចិត្តចំពោះតំបន់នេះ ដោយមានប្រសាសន៍ថា ៖«ការសម្រេចចិត្តរបស់ Paris Baguette ក្នុងការ បង្កើតមជ្ឈមណ្ឌលនេះនៅក្នុងរដ្ឋ Johor គឺជាការបង្ហាញយ៉ាងច្បាស់់ចំពោះការអំពាវនាវរបស់រដ្ឋរបស់ យើង ក្នុងនាមជាទិសដៅអាជីវកម្ម និងផលិតកម្មសកល។ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ និង កម្លាំងពលកម្មជំនាញរបស់យើង រដ្ឋ Johor ត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្រម៉ាកយីហោអន្តរជាតិឈានមុខ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រីកអាជីវកម្មរបស់ពួកគេ។ យើងសូមស្វាគមន៍ Paris Baguette ដែលជាផ្នែកមួយនៃប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មដែលកំពុងរីកចម្រើនរបស់យើង ហើយទន្ទឹងរង់ចាំមើល ភាពជោគជ័យជាបន្តរបស់ពួកគេ»។
មជ្ឈមណ្ឌលផលិតកម្មក្នុងតំបន់របស់ម៉ាកយីហោ Paris Baguette ក្នុងរដ្ឋ Johor នេះត្រូវបានរចនាឡើងដើម្បីគាំទ្រដល់គម្រោងពង្រីកយ៉ាងឆាប់រហ័សរបស់ម៉ាកយីហោនេះនៅទូទាំងទីផ្សារអន្តរជាតិសំខាន់ៗ។ មជ្ឈមណ្ឌលនេះត្រូវបានបំពាក់ដោយខ្សែសង្វាក់ផលិតកម្មកម្រិតខ្ពស់ចំនួន ៧ ដែលផ្តល់ទិន្នផលផលិតរហូតដល់ ១០០ លាននំប៉័ង ក្នុងមួយឆ្នាំ ដើម្បីធានានូវការផ្គត់ផ្គង់ផលិតផលនំប៉័ងប្រកបដោយស្ថិរភាព និងអាចឆ្លើយតបទៅនឹងតម្រូវការជាសកល។
លោក Hur Jin Soo ប្រធានក្រុមហ៊ុន SPC Group មានប្រសាសន៍ថា ៖«នេះគឺជាទំព័រដ៏គួរឱ្យរំភើបមួយនៅក្នុងដំណើរជាសកលរបស់ Paris Baguette។ ការពង្រីករបស់យើងទៅកាន់ប្រទេសម៉ាឡេស៊ី មិនមែនគ្រាន់តែដើម្បីកំណើនសមត្ថភាពផលិតកម្មប៉ុណ្ណោះទេ ប៉ុន្តែវាគឺអំពីការកសាងគ្រឹះដ៏រឹងមាំសម្រាប់កំណើននាពេលអនាគត។
មជ្ឍមណ្ឌលនេះជួយពង្រឹងដល់ខ្សែសង្វាក់ផ្គត់ផ្គង់ជាអន្តរជាតិរបស់យើង និងអនុញ្ញាតឱ្យយើងបម្រើសេវាកម្មដល់អតិថិជនរបស់យើងនៅទូទាំងពិភពលោក ជាមួយនឹងប្រសិទ្ធភាពកាន់តែប្រសើរ»។
សូមបញ្ជាក់ថា ជាមួយនឹងហាងប្រហែល ៤០០០ នៅទូទាំងពិភពលោក ម៉ាកយីហោ Paris Baguette នៅតែជាហាងមួយក្នុងចំណោមយីហោហាងនំបុ័ង (bakery) ដែលកំពុងរីកចម្រើនលឿនបំផុតនៅលើទីផ្សារពិភពលោក។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://www.parisbaguette.com.sg/ ឬទំនាក់ទំនងលោកស្រី Charlene Chen តាមរយៈ charlene.chen@parisbaguette.com.sg
អំពី Paris Baguette
Paris Baguette ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៨ គឺជាម៉ាកយីហោហាងនំប៉័ងលំដាប់ពិភពលោករបស់ក្រុមហ៊ុន SPC Group ដែលជាក្រុមហ៊ុនឈានមុខគេរបស់កូរ៉េខាងត្បូងផ្នែកសាជីវកម្មចំណីអាហារ និងអាហាររសជាតិផ្អែម។ ចេញពីការចាប់ផ្តើមដ៏តួច ខ្សែសង្វាក់មួយនេះបានរីកចម្រើនជាលំដាប់ រហូតក្លាយជាម៉ាកហាងនំប៉័ងលេខ១ នៅប្រទេសកូរ៉េ។
ចាប់ពីឆ្នាំ២០០៤ មក ម៉ាកយីហោនេះបានពង្រីកជាអន្តរជាតិ ហើយយីហោនេះដំណើរការប្រហែល ៤០០០ ហាងនៅទូទាំងពិភពលោក ក្នុងនោះមាននៅទូទាំងសហរដ្ឋអាមេរិក កាណាដា បារាំង ចក្រភពអង់គ្លេស ចិន និងតំបន់អាស៊ីអាគ្នេយ៍ ហើយពង្រឹងកេរ្តិ៍ឈ្មោះរបស់ខ្លួនក្នុងនាមជាម៉ាកយីហោហាងនំប៉័ងលំដាប់ពិភពលោកពិតប្រាកដ។
Paris Baguette បានប្តេជ្ញាចំពោះការលាយបញ្ចូលគ្នានៃបច្ចេកទេសដុតនំបែបប្រពៃណី ជាមួយនឹងការច្នៃប្រឌិតបែបទំនើប ដើម្បីផ្តល់ជូននូវផលិតផលចម្រុះដ៏សម្បូរបែប ដែលមានដូចជា នំបុ័ង នំស្នូល (pastries) នំខេក និងភេសជ្ជៈ ដែលទាក់ទាញអតិថិជនមកពីគ្រប់មជ្ឍដ្ឋាន រាប់ចាប់ពីសម្រាប់អាហារប្រចាំថ្ងៃ រហូតដល់សម្រាប់យកទៅប្រារព្ធកម្មវិធីពិសេសផ្សេងៗ៕