ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានប្រារព្ធពិធីសម្ពោធជាផ្លូវការអគារការិយាល័យថ្មីផ្នែកគ្រឿងចក្រកសិកម្ម និងសំណង់នៅទីតាំង អគារលេខ ០៥០៧៥ សង្កាត់កាកាប ខណ្ឌដង្កោ ភ្នំពេញ។គ្រឿងចក្រសំណង់នេះមានដូចជាត្រាក់ទ័រម៉ាក John Deere គ្រឿងបំពាក់ត្រាក់ទ័រគ្រប់ប្រភេទ អេស្កាវាទ័រម៉ាក JCB ឡានដឹកទំនិញ និងទេសចរណ៍ម៉ាក Fuso និង CAMC ម៉ាស៊ីនលើកម៉ាក TCM ធ្នើរម៉ាកDEXIONដែលផលិតផលទាំងនេះសុទ្ធតែជាផលិតផលល្បីល្បាញមកពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងជប៉ុនជាដើម។ ក្នុងថ្ងៃ សម្ពោធនេះមានការចូលរួមពីដៃគូសហការជាច្រើនចូលរួមអបអរសាទរនៃការបើកអគារការិយាល័យថ្មីរបស់ក្រុមហ៊ុន អ អិម អេ(ខេមបូឌា)៕ រូបថត ហុង មិនា