ក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប្រ៊ូវ បានបង្ហាញជាផ្លូវការនូវផលិតផលថ្មី គឺស្រាបៀរ Angkor Premium Extra Stout Draught ជាស្រាបៀរដ្វ្រាហ្វទឹកខ្មៅដំបូងគេនៅកម្ពុជា កាលពីថ្ងៃទី១៥ ខែមករា កន្លងទៅនេះ ទន្ទឹមនឹងនោះដែរក៏មានការបង្ហាញនូវបារ៍ចល័តលើរថយន្តរបស់ស្រាបៀរ Angkor Premium Extra Stout Draught ដែលបានរចនាឡើងយ៉ាងពិសេសប្លែកសម្រាប់អ្នកដែលត្រូវការភាពអស្ចារ្យ និងលេចធ្លោ។ ស្រាបៀរដ្វ្រាហ្វទឹកខ្មៅថ្មីនេះ មានលក្ខណពិសេសដោយឡែកពីគេ ព្រោះថា នៅពេលដែលចាក់ចូលក្នុងកែវហ្គាសដែលហូរមកជាមួយស្រាបៀរ និងធ្លាក់ចុះទៅបាតកែវ ដែលជួយលើកសោភណភាពស្រាបៀរឲ្យកាន់តែមានភាពលេចធ្លោថែមទៀតហើយអ្វីដែលពិសេសមួយទៀតនោះ គឺរសជាតិខាប់ដូចក្រែម និងពពុះពណ៌មាសបន្ទាប់ពីចាក់ពេញកែវដែលធ្វើឲ្យលោកអ្នកកាន់តែចង់ទទួលទាន។ ក្នុងរាត្រីនោះមានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើននាក់ ដើម្បីភ្លក្សរសជាតិ Angkor Premium Extra Stout Draught មុនគេ ជាមួយនឹងអាហារសម្រន់ ហើយក៏មានការច្រៀងផ្ទាល់ពីតារាចម្រៀង ឆន សុវណ្ណារាជ និង សុខ សីឡាលីន ផងដែរ។ សម្រាប់ Angkor Premium Extra Stout Draught នឹងចាប់ផ្តើមលក់ក្នុងពេលឆាប់ៗនេះ នៅតាមបណ្តាភោជនីយដ្ឋាន និងបារ៍មួយចំនួន៕ រូបថត ឈឹម ស្រីនាង