កាលពីថ្ងៃសុក្រទី២៧ ខែកុម្ភៈ កន្លងទៅនេះមានការសម្ពោធភោជនីយដ្ឋាននិងកន្លែងសម្រាប់អង្គុយលម្ហែកាយបែបប្រណីតមួយនៅអាផាតមេនMalineដែលមានអាសយដ្ឋានស្ថិតនៅលើផ្លូវ២១៤។ ក្នុងថ្ងៃសម្ពោធនេះដែរ មានការចូលរួមពីភ្ញៀវពិសេសៗជាច្រើន ដែលស្លៀកពាក់ស្រស់ស្អាត ស័ក្តិសមទៅនឹងកន្លែងដែលមានស្តង់ដារខ្ពស់និងផាសុកភាព។ ភ្ញៀវទាំងអស់រីករាយក្រេបស្រាក្រហម ជាមួយនឹងអាហារសម្រន់ដែលមានរសជាតិឆ្ងាញ់។ ក្នុងថ្ងៃនោះក៏មានឌីជេអន្តរជាតិចាក់ភ្លេងកំដរផងដែរ៕ រូបថត ហុង មិនា