កាលពីថ្ងៃទី១៦ ខែសីហា មន្ទីរពេទ្យទន្តសាស្ត្រ និងសម្ផស្សរំចង់ បានរៀបចំកម្មវិធីអតិថិជនជួបអ្នកប្រាជ្ញក៏ដូចជាថ្លែងអំណរគុណដល់អ្នកគាំទ្រ និងប្រើប្រាស់សេវាកម្មរបស់មន្ទីរពេទ្យទន្តសាស្ត្រ និងសម្ផស្សរំចង់កន្លងមក។ រំចង់ជា មន្ទីរពេទ្យធ្មេញដែលបង្កើតឡើងតាំងពីឆ្នាំ១៩៩៦ រហូតដល់បច្ចុប្បន្ននេះដែលមានគុណភាពខ្ពស់កម្រិតស្តង់ដារអន្តរជាតិដល់ភ្ញៀវគ្រប់រូប។ រំចង់បានពង្រីកវិសាលភាពរបស់ខ្លួនដោយបង្កើតសាខាមួយទៀតនៅវិមានកុលាប Rose Garden Condo ដើម្បីឲ្យអតិថិជនដែលមានលំនៅឋានក្នុងបុរីនេះ មានភាពងាយស្រួលក្នុងការប្រើប្រាស់សេវាមន្ទីរពេទ្យទន្តសាស្ត្រ និងសម្ផស្សរំចង់។ កម្មវិធីជប់លៀងនេះដែរមានការសម្ដែងផ្ទាល់ពីក្រុមបុគ្គលិករបស់រំចង់ បន្ទាប់មកមានការជួបជុំគ្នាញ៉ាំអាហារពេលល្ងាច និងភ្ញៀវទាំងអស់មានឱកាសឈ្នះរង្វាន់ផងដែរ៕ រូបថត ហុង មិនា