ក្រុមហ៊ុន SGS (Cambodia) Limited បានទទួលនូវវិញ្ញាបនបត្រ ISO/IEC 17025:2005 ដំបូងគេបង្អស់នៅប្រទេសកម្ពុជាពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម នៃរាជរដ្ឋាភិបាលកម្ពុជា និងពីនាយកដ្ឋានសេវាកម្មវិទ្យាសាស្ត្រ (BLA-DSS) នៃក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់ថៃ។ ការទទួលស្គាល់នេះនឹងធ្វើឲ្យអតិថិជនមានទំនុកចិត្តលើមន្ទីរពិសោធន៍ក្រុមហ៊ុន SGS ដែលបញ្ជាក់ពីគុណភាព និងការផ្តល់សេវាកម្មដ៏ត្រឹមត្រូវ និងលទ្ធផលនៃការធ្វើពិសោធន៍។ គោលបំណងរបស់ក្រុមហ៊ុនគឺរក្សានូវស្តង់ដារខ្ពស់បំផុតលើការផ្តល់សេវាកម្មមន្ទីរពិសោធន៍ ដើម្បីបំពេញនូវតម្រូវការកើនឡើងនៃអតិថិជនក្នុង និងក្រៅប្រទេសកម្ពុជា លើផ្នែកឧស្សាហកម្មវាយនភ័ណ្ឌ សម្លៀកបំពាក់ ក្រណាត់ និងផលិតផលស្បែកជើង៕ រូបថត ឈឹម ស្រីនាង