សិចផ្ដល់​ភាពរីករាយ ជាពិសេស ពេល​វាជា​សិច​រាវាង​ប្ដី និង​ប្រពន្ធ ដែល​មាន​ក្ដីស្រឡាញ់​ចំពោះ​គ្នាពិតៗ។ ក្រៅ​ពី​សេចក្ដី​សុខ​ សិច​នៅ​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​សន្ធឹក​សន្ធាប់​ទៀត​ចំពោះ​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ដ។

ប៉ុន្ដែ​សិច​តែ​នៅ​ក្នុង​បន្ទប់​ដេក​ វា​ហាក់​ដូចជា​ទ្រលាន់​ដដែល​ៗ​ពេក ដែល​ដៃគូ​យូរ​អង្វែងត្រូវបាន​ណែនាំ​ឱ្យ​ជ្រើសរើស​ទីតាំង​ប្លែកៗ​ដើម្បី​បង្កើន​អារម្មណ៍​កាន់​តែ​ពុះ​កញ្ជ្រោល។

អ្នកស្រី វេជ្ជបណ្ឌិត ឈិនវ៉េ ភេតធ័រ ជា​អ្នក​ជំនាញ​ផ្លូវភេទ និង​ប្រឹក្សា​អាពាហ៍ពិពាហ៍​ បាន​និយាយថា​៖ «​ប្ដីប្រពន្ធ​អាច​បង្កើន​ភាព​រំភើប​រំជួល​ចំពោះ​ជីវិត​ផ្លូវ​ភេទ​ដោយ​ការ​ស្វែង​រក​អ្វី​ថ្មី​»។

យោង​តាម​អ្នក​ជំនាញ​ជា​ច្រើន ខាងក្រោម​នេះ​ជា​ទីកន្លែងចំនួន ៦ ដែល​ប្ដីប្រពន្ធ​អាច​រួមភេទ​ និង​ដុត​ចំណង​ស្នេហ៍​អាពាហ៍ពិពាហ៍​នៅតែ​ក្ដៅ​គគុក។

១. នៅ​ទីធ្លាក្រោយ​ផ្ទះ

អ្នក​ជំនាញ​សិច និង​ទំនាក់ទំនង​មាន​មូលដ្ឋាន​នៅ​អាមេរិក វេជ្ជបណ្ឌិត អេមីលី ម៉ូស បាន​និយាយ​ថា សិច​ក្រៅ​ផ្ទះ​អាច​ជា​ការ​ពញ្ញាក់អារម្មណ៍​ថ្មី ដែល​អាច​មកពី​បរិក្ខា​ជំនួយ​ផ្នែករ៉ូមេនទិក​ ដូចជា ស្បៃ​រាត្រី​នៃហ្វូងតារា ឬ​ក្លិន​ផ្កា​ក្រអូបឈ្ងុយឈ្ងប់។

អ្នកស្រី​និយាយថា​៖ «​ចូល​សាក​ដើរ​ចេញ​ក្រៅ​ផ្ទះ នៅ​លើ​ទោង​យោល កម្រាល​ពិកនិក ឬ​កន្លែង​អាង​ទឹក ដោយ​កុំ​ខ្វល់​ពី​ក្រសែភ្នែក​អ្នកដទៃ​ ដែល​គ្រាន់តែ​ប្រាកដ​ថា បរិវេណ​ទីធ្លាផ្ទះ​នោះ​ត្រូវបាន​បាំង​បិទ​ត្រឹម​ត្រូវ​»។

យ៉ាង​ហោចណាស់ ពួកគេអាច​ប្រើ​រាលហាល​ផ្ទះ​ក៏​បាន​ ហើយ​បើ​អ្នក​រអា​ចំពោះ​ទិដ្ឋភាព​ខាង​ក្រៅ តែ​ចង់​ភ្លក្ស​អារម្មណ៍​ត្រេកត្រអាល នឹង​សាក​ត្រឹម​រាលហាល​ដ៏​ល្អ​ដែរ។

២. នៅ​ផ្ទះ​បាយ

អ្នកស្រី ភេតធ័រ បាន​និយាយថា រួមភេទ​នៅ​ផ្ទះ​បាយ គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​ប្ដីប្រពន្ធ​ដែល​ស្វែង​រក​អ្វី​ប្លែក។ អ្នកស្រី​បាន​ឱ្យដឹងថា៖ «​ឡើង​លើ​របា​ចង្ក្រាន ឬ​តុ​បាយ​ រួច​ចាប់ផ្ដើម​ចម្អិន។ អ្នក​ក៏អាច​ផ្អែក​លើ​ជញ្ជាំង​ផ្ទះ​បាយ ឬ​ពឹង​ខ្នង​លើ​ទូរទឹកកក​ផង​ដែរ»។

៣. កន្លែង​បោកគក់

អ្នកស្រី ម៉ូស បាន​បន្ដថា៖ «​ស្ដាប់​ទៅ រាង​ចម្លែក​បន្ដិច​ តែ​បន្ទប់​បោកគក់​ពិតជា​ទីកន្លែង​ដ៏​ល្អ​បំផុត​ក្នុង​ការ​ប្រឡែង​ប្រឡាក់​ប្រឡូក។ វា​សមល្មម​ត្រឹម​កម្ពស់​ម៉ាស៊ីន​បោក​សម្លៀកបំពាក់​ បន្ថែមដោយ​ភាព​រំញ័រ​នៃ​ម៉ាស៊ីន​ កាន់តែ​បនង្កើន​ភាព​ពុះកញ្ជ្រោល​»។

អ្នកស្រី​បន្ថែមថា​៖ «បើ​កម្ពស់​មិន​ស៊ីគ្នា ចូរ​ឡើង​ជណ្ដើរ​ចំទើត​បន្ដិច។ អ្នក​ក៏​អាច​សាកល្បង​អង្គុយ ឬ​ទម្រេត​លើ​ម៉ាស៊ីន​បោក​ខោ​អាវ​ក៏​បាន​»។

៤. បន្ទប់ទឹក

យោងតាមអ្នកស្រី ម៉ូស បាន​បង្ហាញថា នៅក្នុង​បន្ទប់​ទឹក មាន​លទ្ធភាព​ជាច្រើន​ ចាប់ពី​អង្គុយលើរបា​បន្ទប់ទឹករហូតដល់​ទ្រោមគ្នា​នៅលើ​ជញ្ជាំង​បន្ទប់ទឹក។

អ្នកស្រី និយាយថា៖ «​តើវាក្ដៅរោលរាល​យ៉ាងដូចម្ដេចទៅ? កញ្ចប់​បន្ទប់ទឹក​ធំៗ​ ដែល​ឱ្យអ្នក​បាន​ឃើញ​សកម្មភាព​ច្បាស់​ ហើយ​ច្បាស់ណាស់​ វានឹង​មានសិច​ក្រោម​ដំណក់ទឹក​ផ្កាឈូក។ វា​ក្ដៅ​ឧណ្ឌៗ និង​សើម​ ដែល​ជួយ​បន្ថែម​កម្ដៅរាងកាយ។ ចូរ​សាកល្បង​ហុច​ទៅក្រោយ​ ដើម្បី​ឱ្យដៃគូចូល​ស្រួល​»។

អ្នក​ជំនាញ​ផ្នែក​សុខភាព​ និង​សិច អ្នកស្រី អាស្លី អឿមេន បាន​និយាយថា៖ «​បើ​មាន​សោណា​នៅ​ផ្ទះ វា​កាន់តែ​ល្អ។ បើ​អ្នក​កំពុង​នៅក្នុង​បន្ទប់​ហាត់​ប្រាណ វាក៏កាន់តែ​វិសេស។ យ៉ាងណាមិញ កុំឱ្យ​បែកញើស​ខ្លាំង​ពេក​»។

៥. នៅលើសាឡុង

ពេលព្យាយាមស្វែង​រក​អ្វីដែលថ្មី កុំមើល​រំលង​សាឡុង និង​កៅអីពូកធ្លាក់ដៃទន់ៗ។ ងាយស្រួល និង​ផាសុកភាព​ ដែល​ជួយទ្រទម្ងន់​ដើម្បី​​ឱកាស​ឱ្យ​អ្នក​វាយសម្រុក​បាន​ស្រួល។

អ្នកស្រី អៀមេន បាន​និយាយ​ថា៖ «សាកល្បង​ក្បាច់​ច្រកកៀវ​ ដោយ​អង្គុយ​លើ​សាឡុង​ទន់​ទៅតាម​តម្រូវការ។ បើ​រ៉ូស័រពូក​សាឡុង​មិន​សូវ​រលាស់​ស្រួល ចូរ​ឱ្យដៃគូ​ជួយ​យោគ​បន្ថែម​»។

៦. នៅលើកាំជណ្ដើរ​

ក្បាច់​នេះ​​ជា​ទីតាំង​សិច​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​អ្នក​នៅ​ផ្ទះ។ អ្នកស្រី អៀមេន បាន​បន្ថែមថា​៖ «​ក្បាច់​សុខន​ពាក់​គ្នា​ត្រូវបាន​ណែនាំ​យ៉ាង​ពិសេស​សម្រាប់​សកម្មភាព​នៅលើ​កាំជណ្ដើរ។ ភាគីនារី​គួរ​នៅលើជណ្ដើរ​ខ្ពស់​ជាង​ប៉ុន្មាន​កាំ​ ដែល​ផ្នែក​ខាង​ក្រោម​តម្រឹម​ត្រឹម​គ្នា​ ដោយ​មិន​ពិបាកចំទើត។ ម្យ៉ាងទៀត ភាគី​បុរស​អាច​អង្គុយ​ជម្រាល​លើ​កាំជណ្ដើរ និង​ឱ្យខាង​ស្រី​ច្រកកៀវ​ដោយ​បែរ​ខ្នង​ដាក់​ដើម​ទ្រូង​ខាង​ប្រុស​»៕ HR