នាយករដ្ឋមន្ត្រីលោក Scott Morrison បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសអូស្ត្រាលី ត្រូវតែជម្នះការផ្ទុះឡើងនៃរលកអូមីក្រុង ដែលកំពុងរីករាលដាលក្នុងល្បឿនលឿន និងធ្វើឱ្យករណីឆ្លងកើនលើស ១ លានករណីក្នុងប្រទេសនេះ។
ទោះបីជាមាន ការបិទខ្ទប់ខ្លាំងក្លា និងការគ្រប់គ្រងព្រំដែនដ៏តឹងតែង យ៉ាងណាក្ដីក៏បច្ចុប្បន្នប្រទេសអូស្ត្រាលី នៅតែត្រូវប្រឈមនឹងការឆ្លងមេរោគ និងត្រូវខិតខំប្រឹងប្រែងជម្នះនឹងធ្វើយ៉ាងណាឱ្យប្រទេសនេះស៊ាំជាមួយនឹងវីរុស បន្ទាប់ពីអត្រាការចាក់វ៉ាក់សាំងកាន់តែខ្ពស់។
ការកើនឡើងនៃការចូលមន្ទីរពេទ្យ បានបង្ខំឱ្យមន្ត្រីអូស្រាលីស្តារឡើងវិញ និងទប់ស្កាត់ករណីនៅក្នុងរដ្ឋមួយចំនួន ខណៈដែលអាជីវកម្មជួបបញ្ហាកង្វះបុគ្គលិក ដោយសារតែជំងឺ ឬតម្រូវឱ្យមានការដាក់ឱ្យនៅដាច់ដោយឡែក។
លោក Morrison នឹងដាក់សំណើររបស់គាត់ទៅកាន់មេដឹកនាំរដ្ឋនៅក្នុងកិច្ចប្រជុំនៃគណៈរដ្ឋមន្ត្រីជាតិនៅសប្តាហ៍នេះ គ្រោងនឹងពង្រីកការផ្លាស់ប្ដូរជាយថា ហេតុចំពោះការដឹកជញ្ជូន និងវិស័យសំខាន់ៗផ្សេងទៀត៕