រដ្ឋមន្ត្រីការបរទេសអាមេរិក អានតូនី ប្ល៊ីនកែន នៅក្នុងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ ដើម្បីចូលរួមកិច្ចប្រជុំជាប្រវត្តិសាស្ត្រជាមួយបណ្តាប្រទេសអារ៉ាប់ ដែលធ្វើឱ្យទំនាក់ទំនងជាមួយរដ្ឋជ្វីហ្វប្រក្រតីឡើងវិញ។
លោក ប្ល៊ីនកែន ដែលបានមកដល់ទីក្រុងតែលអាវីវ កាលពីល្ងាចថ្ងៃសៅរ៍ បានជួបពិភាក្សាជាមួយសមភាគីរបស់លោកមកពីអ៊ីស្រាអែល ម៉ារ៉ុក អេហ្ស៊ីប បារ៉ែន និងអេមីរ៉ាត់អារ៉ាប់រួម (UAE) នៅវាលខ្សាច់ Negev កាលពីថ្ងៃអាទិត្យ ហើយនៅថ្ងៃចន្ទនេះ ធ្វើការផ្លាស់ប្តូរក្នុងទំនាក់ទំនងអារ៉ាប់-អ៊ីស្រាអែល ដែលបានចាប់ផ្តើមកាលពីចុងឆ្នាំ ២០២០។
លោករដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល Yair Lapid បានពិពណ៌នាកិច្ចប្រជុំនេះថា ជាជំនួបជាប្រវត្តិសាស្ត្រមួយ។
ដំណើរទស្សនកិច្ចរបស់លោក ប្ល៊ីនកែន ជាលើកដំបូង នឹងនាំលោកទៅដល់តំបន់វេសបែ៊ង ប្រទេសអាល់ហ្សេរី និងម៉ារ៉ុក ដែលលោកនឹងធ្វើការពិភាក្សាមួយមេដឹកនាំ UAE គីព្រះអង្គម្ចាស់ Mohammed bin Zayed ផ្តោតមួយផ្នែកទៅលើការផ្តល់ការគាំទ្រដល់ប្រទេសអ៊ុយក្រែន ក្រោយពីរុស្ស៊ីលុកលុយ។
មន្ត្រីអាមេរិកបាននិយាយថា បញ្ហាសំខាន់ ២ នៅលើរបៀបវារៈសម្រាប់ដំណើរទស្សនកិច្ចនេះ គឺបំបាត់ការព្រួយបារម្ភអំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយអ៊ីរ៉ង់ដែលកំពុងលេចឡើងស្ទុងៗ និងការពិភាក្សាអំពីការខ្វះស្រូវសាឡីជាសកល ដែលបណ្តាលមកពីសង្គ្រាមអ៊ុយក្រែន៕