​ប្រទេស​កាតា និង​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត បាន​សម្តែង​ការសោកស្តាយ​ចំពោះ​ការខ្វះ​ការយកចិត្តទុកដាក់​ទៅលើ​ជម្លោះ​នៅ​មជ្ឈិមបូព៌ា ខណៈដែល​លោកខាងលិច បាន​ជំរុញ​ពួកគេ​ឱ្យ​បង្ហាញ​សាមគ្គីភាព​បន្ថែម​ជាមួយ​អ៊ុយ​ក្រែ​ន​។​

​រដ្ឋមន្ត្រីការបរទេស​កាតា លោក Sheikh Mohammed bin Abdulrahman Al-Thani បាន​ថ្លែងប្រាប់​ជំនួប​តុមូល​នៅ​វេទិកា​ប្រចាំឆ្នាំ​នៅ​ទីក្រុង​ដូ​ហា​ថា​៖ «​ការប៉ះពាល់​ផ្នែក​មនុស្សធម៌ ដែល​បានឃើញ​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​មនុស្ស​រាល់គ្នា​កំពុង​ជជែក​អំពី​បញ្ហា​នេះ បានធ្វើឱ្យ​ប៉ះពាល់​ដល់​ប្រទេស​ជាច្រើន​នៅក្នុង​តំបន់​នេះ​ជាច្រើន​ឆ្នាំ​»​។

​លោកបាន​បន្ថែមថា​៖ «​យើង​មិនដែល​ឃើញ​ការឆ្លើយតប​ជាស​កល ដើម្បី​ដោះស្រាយ​ការប៉ះពាល់​ទាំងនោះ​ឡើយ ដោយ​លើកឡើង​ពី​អំពើ​ព្រៃផ្សៃ​ប្រឆាំងនឹង​ប្រជាជន​ស៊ី​រី ឬ ប្រឆាំងនឹង​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន ឬប្រឆាំង​ប្រជាជន​លី​ប៊ី ឬ​ប្រឆាំង​ប្រជាជន​អ៊ី​រ៉ា​ក់ ឬ​ប្រឆាំង​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន​»​។

​ទាំង​ស្តេច​ប្រេង​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត និង​កាតា​សម្បូរ​ហ្គាស ជិតស្និទ្ធ​នឹង លោកខាងលិច បាន​ប្រកាន់​គោល​​ជំហរ​រឹងមាំ​ដើម្បី​គាំទ្រ ឬ​ប្រឆាំងនឹង​ទីក្រុង​ម៉ូស្គូ ចាប់តាំងពី​ទីក្រុង​នេះ បាន​លុកលុយ​ប្រទេស​អ៊ុយ​ក្រែ​ន ​កាលពី​ខែ​មុន​។

​អឺរ៉ុប និង​អាមេរិក សង្ឃឹមថា ប្រទេស​ទាំង ​២ នឹង​បង្កើន​ផលិតកម្ម​ប្រេង និង​ឧស្ម័ន​ដើម្បី​ជួយ​កាត់បន្ថយ​ការពឹងផ្អែក​របស់លោក​ខាងលិច​លើ​ការផ្គត់ផ្គង់​របស់​រុស្ស៊ី​។

​អ្នកការទូត​កាតាបាន​សម្តែង​ក្តី​សង្ឃឹមថា ជម្លោះ​អ៊ុយ​ក្រែ​ននឹង​ដើរតួ​ជាការ​អំពាវនាវ​ដល់​ម​នុស្ស​គ្រប់រូប​នៅក្នុង​សហគមន៍​អន្តរជាតិ ឱ្យ​ក្រឡេកមើល​តំបន់​របស់​យើង និង​ដោះស្រាយ​បញ្ហា ទាំងអស់នេះ ដោយ​ការប្តេជ្ញា​នូវ​កម្រិត​ដូចគ្នា​ដែល​យើង បានឃើញ​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​។

​ប្រជាជន​រាប់ម៊ឺន​នា​ក់នៅ​ប្រទេសយេ​ម៉ែន​ ត្រូវបាន​គេ​សម្លាប់​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល ហើយ​រាប់លាន​នាក់​ត្រូវបាន​ជម្លៀស​ដោយសារ​ជម្លោះ​រយៈពេល​ច្រើន​ឆ្នាំនេះ ជាអ្វីដែល​អង្គការសហប្រជាជាតិ​ហៅថា វិបត្តិ​មនុស្សធម៌​អាក្រក់​បំផុត​នៅក្នុង​ពិភពលោក​។

​សង្គ្រាម​នៅ​ប្រទេស​ស៊ី​រី ត្រូវបាន​ប៉ាន់ប្រមាណ​ថា បាន​បណ្តាលឱ្យ​មនុស្ស​ជិត​កន្លះ​លាន​នាក់​ស្លាប់ ​និង​រាប់លាន​ភៀសខ្លួន​ចេញពីផ្ទះ​​សំបែង​របស់​ពួកគេ ចាប់តាំងពី​ប្រទេស​នេះ បានចាប់ផ្តើម​ការបង្ក្រាប​យ៉ាង​ព្រៃផ្សៃ​ទៅលើ​ការតវ៉ា​ប្រឆាំងនឹង​រដ្ឋាភិបាល​នៅក្នុង​ឆ្នាំ ​២០១១​។

​នៅក្នុង​សារ​វីដេអូ​មួយ​ទៅកាន់​វេទិកា​ទីក្រុង​ដូ​ហា​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន វ៉ុល​ឌី​មៀរ ហ្សេ​លេន​ស្គី បាន​អំពាវនាវ​ឱ្យ​ប្រទេស​កាតា ​បង្កើន​ផលិតកម្ម​ឧស្ម័ន​ធម្មជាតិ​ដោយសារ​ជម្លោះ​នេះ​។

​លោកបាន​ប្រាប់​ទស្សនិកជន​ដែល​រាប់បញ្ចូល​មេដឹកនាំ​កាតា​លោក Sheikh Tamim bin Hamad Al-Thani​ ថា​៖ «​អនាគត​របស់​អឺរ៉ុប​ស្ថិតនៅលើ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​អស់លោកអ្នក​ទាំងអស់គ្នា​»​។

​លោក​បានធ្វើ​ការប្រៀបធៀប​រវាង​សង្គ្រាម​នៅក្នុង​ប្រទេស​របស់លោក និង​ជម្លោះ​នៅក្នុង​ប្រទេស​ស៊ី​រី ជាទី​ដែល​រុស្ស៊ី បាន​អន្តរាគមន៍​នៅក្នុង​ឆ្នាំ ​២០១៥ ត្រូវបាន​គេ​មើលឃើញថា​ ក្លាយទៅជា​រលក​នៃ​ការគាំទ្រ​លោក​ប្រធានាធិបតី​ បា​សារ​-​អាល់​-​អាសាដ​។

​រដ្ឋមន្ត្រីការបរទេស​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ព្រះអង្គម្ចាស់ Faisal bin Farhan បានបង្ហាញ​ការគាំទ្រ​ជំហរ​របស់​ប្រទេស​កាតា​។

​ព្រះអង្គ​បាន​មានបន្ទូល​នៅ​វេទិកា​នោះ​ថា​៖ «​ការចូលរួម​របស់​ស​ហគ​មន៍​សកល​...​នៅពេល​បច្ចុប្បន្ន និង​ពេលនោះ​វា​ពិតជា​ខុសគ្នា​ឆ្ងាយ​ណាស់​»​។

​ព្រះអង្គ​មានបន្ទូល​ទៀតថា​៖ «​សាម​គ្គី​ភាព​ឆ្លង​មហាសមុទ្រ​អា​ត្ល​ង់​ទិ​កនា​ពេលបច្ចុប្បន្ន ពិតជា​គួរឱ្យ​សរសើរ​ណាស់ ដោយ​ថ្លែងថា មន្ត្រី​អាមេរិក និង​អឺរ៉ុប គាំទ្រ​ព្រះអង្គ​»៕