ភ្នំភ្លើងនៅលើកោះ Java ដែលមានប្រជាជនរស់នៅច្រើនរបស់ប្រទេសឥណ្ឌូនេស៊ី បានផ្ទុះឡើង ដោយបានបញ្ចេញផ្សែងអ័ព្ទដ៏ច្រើនទៅលើអាកាសនិងជំរុញឱ្យមានការជម្លៀសអ្នកភូមិនានានៅក្នុងតំបន់នោះ។
ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេសឥណ្ឌូនេស៊ី (BNPB) បានព្រមានអ្នកស្រុកនៅថ្ងៃអាទិត្យដែលរស់ នៅក្បែរភ្នំ Semeruក្នុងខេត្ត East Java ដែលមានចម្ងាយប្រហែល៦៤០គីឡូម៉ែត្រ (៤០០ម៉ាយ) ភាគអាគ្នេយ៍នៃរដ្ឋធានីហ្សាការតា មិនឱ្យធ្វើសកម្មភាពណាមួយក្នុងចម្ងាយ ៨គីឡូម៉ែត្រ (៤.៩ម៉ាយ) នៃភ្នំភ្លើងនេះ និងរក្សាចម្ងាយពីមាត់ទន្លេក្នុងតំបន់ ដោយសារហានិភ័យនៃរំហូរនៃកម្អែលភ្នំភ្លើងនេះ។
Bayu Deny Alfiantoអ្នកស្ម័គ្រចិត្តក្នុងតំបន់បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters តាមទូរស័ព្ទថា ៖ «ផ្លូវចូលភាគច្រើនត្រូវបានបិទតាំងពីព្រឹកនេះ ឥឡូវនេះ វាមានភ្លៀងធ្លាក់ផេះភ្នំភ្លើង ហើយវាបានគ្របដណ្តប់លើទិដ្ឋភាពនៃភ្នំនេះ»។
បន្ថែមពីនេះលោក Joko Sambangប្រធានការិយាល័យរបស់ BNPB នៅទីក្រុង Lumajangខេត្ត East Java បាននិយាយដែរថា មនុស្សរាប់រយនាក់បានចាប់ផ្តើមផ្លាស់ប្តូរទៅកាន់ទីជម្រកបណ្តោះអាសន្ន ឬជម្លៀសទៅកាន់តំបន់សុវត្ថិភាព។
ភ្នំភ្លើង Semeruដែលជាភ្នំភ្លើងខ្ពស់បំផុតរបស់ប្រទេសឥណ្ឌូនេស៊ី បានចាប់ផ្តើមផ្ទុះនៅម៉ោង ២និង ៤៦ នាទីព្រឹក ម៉ោងក្នុងស្រុក នានៅថ្ងៃសៅរ៍ម្សិលមិញនេះ។ នេះបើយោងតាម BNPB។ វីដេអូដែលបង្ហោះលើបណ្តាញសង្គមបានបង្ហាញពីពពកផេះយ៉ាងធំនៅតំបន់ក្បែរភ្នំភ្លើង។
លោកAbdul Muhariអ្នកនាំពាក្យរបស់ BNPB បាននិយាយថា ការផ្ទុះនេះគឺបណ្តាលមកពីភ្លៀងមូសុងបានបក់បោក និងដួលរលំលំហភ្នំភ្លើងនៅលើកំពូលភ្នំ Semeruដែលមានកម្ពស់ ៣,៦៧៦ ម៉ែត្រ (១២,០៦០ ហ្វីត)។
ទន្ទឹមនឹងនេះទីភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយថា ខ្លួនកំពុងតាមដានលទ្ធភាពនៃរលកយក្សស៊ូណាមិបន្ទាប់ពីការផ្ទុះ។ មិនមានការអត្ថាធិប្បាយភ្លាមៗពី BNPB លើការព្រមានរបស់ជប៉ុនអំពីការគំរាមកំហែងរលកយក្សស៊ូណាមិនោះទេ។
ការផ្ទុះភ្នំភ្លើង Semeruមួយរំពេចកាលពីឆ្នាំមុនបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥១ នាក់ របួសជាង ១០០ នាក់ និងផ្ទះនិងអគាររាប់ពាន់ខ្នងត្រូវបានខូចខាត។
ជាមួយគ្នានេះដែរភ្នំភ្លើងចំនួន១៤២ ប្រទេសឥណ្ឌូនេស៊ីមានប្រជាជនច្រើនជាងគេនៅលើពិភពលោកដែលរស់នៅជិតភ្នំភ្លើង រួមទាំង៨,៦ លាននាក់ ក្នុង ម្ងាយ ១០គីឡូម៉ែត្រ (៦ ម៉ាយ) ។
សូមបញ្ជាក់ផងដែរថា ប្រជុំកោះឥណ្ឌូនេស៊ីដែលមានប្រជាជនជាង២៧០ លាននាក់ស្ថិតនៅតាមបណ្តោយមហាសមុទ្រប៉ាស៊ីហ្វិក «Ring of Fire» ដែលជាខ្សែបន្ទាត់ភូមិសាស្ត្ររាងដូចសេះ ហើយងាយនឹងកើតមានសកម្មភាពភ្នំភ្លើង និងការរញ្ជួយដី៕